(ប៉េកាំង)៖ ប្រធានធនាគារកណ្តាលចិន បានសន្យាថា នឹងពង្រីកការចាយវាយប្រាក់យន់ (yuan) តាមប្រព័ន្ធឌីជីថល ជាលក្ខណៈសកល និងបានអំពាវនាវឱ្យមានការអភិវឌ្ឍប្រព័ន្ធរូបិយប័ណ្ណសកលពហុប៉ូលមួយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៨ ខែមិថុនា ឆ្នាំ ២០២៥។

លោក Pan Gongsheng ទេសាភិបាលធនាគារកណ្តាលចិន បាននិយាយនៅឯវេទិកាជួបជុំនាយកប្រតិបត្តិ និងនិយតករឧស្សាហកម្មហិរញ្ញវត្ថុក្នុងស្រុក និងបរទេសថា ចិននឹងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការអន្តរជាតិ e-CNY នៅក្នុងទីក្រុងសៀងហៃ។ ជាមួយគ្នានេះ លោក Pan ក៏បានគូសបញ្ជាក់ថា «ការអភិវឌ្ឍប្រព័ន្ធរូបិយវត្ថុអន្តរជាតិពហុប៉ូលមួយ នឹងជួយពង្រឹងដល់ចិន ក្នុងការឆ្លើយតបទៅនឹងការរឹតបន្តឹងគោលនយោបាយរូបិយប័ណ្ណ បង្កើនភាពធន់នៃប្រព័ន្ធទូទាត់ និងការពារស្ថិរភាពហិរញ្ញវត្ថុពិភពលោក ឱ្យកាន់តែប្រសើរឡើង»

គួរបញ្ជាក់ថា ការកត់សម្គាល់នេះ បានធ្វើឡើងបន្ទាប់ពីឧបសគ្គថ្មីសម្រាប់ប្រាក់យន់បានលេចឡើង ក្នុងប្រព័ន្ធទូទាត់សកល ដោយសារតែភាពតានតឹងពាណិជ្ជកម្មអន្តរជាតិ ដែលបង្កឡើងដោយគោលនយោបាយពន្ធរបស់សហរដ្ឋអាមេរិក ជំរុញឱ្យវិនិយោគិនស្វែងរកជម្រើសវិនិយោគណា ដែលប្រើប្រាស់ប្រាក់ដុល្លារជាមូលដ្ឋាន៕