(បាងកក)៖ គណៈកម្មាធិការក្រមសីលធម៌នយោបាយ នៃព្រឹទ្ធសភាថៃ នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា បានប្រកាសថា ពួកគេនឹងដាក់ញ្ញតិ្តទៅកាន់តុលាការធម្មនុញ្ញ និងគណៈកម្មការជាតិប្រឆាំង អំពើពុករលួយដើម្បីដកនាយករដ្ឋមន្ត្រីលោកស្រី Paetongtarn Shinawatra។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Khaosod។
គណៈកម្មាធិការខាងលើដដែល បានប្រកាន់លោកស្រី Paetongtarn ថាដោះស្រាយមិនបានល្អពាក់ព័ន្ធនឹងបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ជាពិសេសកក្រោយការបែកធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន៕