(បាងកក)៖ លោក Pirapan Salirathavibhaga ប្រធានគណបក្ស Ruam Thai Sang Chart (United Thai Nation Party) និងជារដ្ឋមន្ត្រីក្រសួងថាមពល បានធ្វើសេចក្តីថ្លែងការណ៍ខ្លីមួយ បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិកាប្រតិបត្តិរបស់គណបក្ស ពាក់ព័ន្ធនឹងការលេចធ្លាយខ្សែអាត់សំឡេងនៃការសន្ទនារវាងលោកស្រីនាយករដ្ឋមន្ត្រី ផែថុងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) និងប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន។ នេះបើយោងតាម The Nation។
លោកបានថ្លែងមុនពេលលោកដើរចេញពីក្រុមអ្នកសារព័ត៌មាន ហើយឆ្ពោះទៅកាន់រថយន្តរបស់លោកដូច្នេះថា «កិច្ចប្រជុំបានសម្រេចថា ខ្ញុំនឹងរាយការណ៍រឿងនេះជូនលោកស្រីនាយករដ្ឋមន្ត្រី»៕