(ប៉េកាំង)៖ ពិព័រណ៍ប្រើប្រាស់ផ្នែកទេសចរណ៍និងវប្បធម៌អន្តរជាតិទីក្រុងប៉េកាំងឆ្នាំ២០២៥ ប្រារព្ធឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ទីក្រុងប៉េកាំងចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមិថុនា ក្រោមប្រធានបទ «ទេសចរណ៍ និងវប្បធម៌រួមបញ្ចូលគ្នា ជីវិតកាន់តែល្អប្រសើរ» ជាមួយនឹងទំហំពិព័រណ៍៣ម៉ឺនម៉ែត្រការ៉េ ពិព័រណ៍លើកនេះបានរៀបចំតំបន់ប្រធានបទចំនួនធំ៨ រួមមានការរៀនសូត្រពីគ្នាទៅវិញទៅមកជាសកល ប្រទេសចិនដ៏អស្ចារ្យ ទីក្រុងប៉េកាំងដ៏គួរឱ្យទាក់ទាញ អំណោយវត្ថុអនុស្សាវរីយ៍ទីក្រុង ទេសចរណ៍វប្បធម៌ឌីជីថល ធនធានផ្នែកទេសចរណ៍វប្បធម៌ គ្រឿងបរិក្ខារប្រើសម្រាប់ទេសចរណ៍វប្បធម៌ និងការរួមបញ្ចូលទេសចរណ៍និងវប្បធម៌ដែលបង្ហាញយ៉ាងពេញលេញនូវផលិតផលថ្មី ទិដ្ឋភាពថ្មី តម្រូវការថ្មីនិងបទពិសោធន៍ថ្មីនៃឧស្សាហកម្មទេសចរណ៍។
តាមការផ្សាយដំណឹងឱ្យដឹងថា ផលិតផលលើសពី១០% គឺដាក់តាំងជាលើកដំបូងក្នុងពិព័រណ៍ ក្នុងនោះបូករួមទាំងផលិតផលច្នៃប្រឌិតខាងវប្បធម៌ជាច្រើន និងមនុស្សយន្តជាច្រើន ប្រភេទ។ បើធៀបនឹងឆ្នាំ២០២៤ ចំនួនអ្នកចូលតាំងពិព័រណ៍ឆ្នាំនេះបានកើនឡើង ៣០% ឡើងដល់ ៥០០ក្រុមហ៊ុន; ចំនួនអ្នកតាំងពិព័រណ៍អន្តរជាតិបានកើនឡើងទ្វេដង ដែលគ្របដណ្តប់លើប្រទេស និងតំបន់ចំនួន២០ ដែលទាក់ទាញស្ថាប័នឬអង្គភាពផ្នែកទេសចរណ៍ មកពី២០ប្រទេសមកចូលរួម បូករួមទាំងប្រទេសរុស្ស៊ី ហ្វីលីពីន ជប៉ុន ឌូបៃ និងឆេកជាដើម។
ក្រុមហ៊ុនអន្តរជាតិចំនួន ៣៩ ដែលមកពីសហរដ្ឋអាមេរិក កូរ៉េខាងត្បូង គុយបា និងប្រទេសផ្សេងទៀតបានចូលរួមក្នុងការតាំងពិព័រណ៍នេះ។ ពិព័រណ៍នេះនឹងជួយដល់ការរួមបញ្ចូល យ៉ាងស៊ីជម្រៅរវាងការប្រើប្រាស់ផ្នែកទេសចរណ៍វប្បធម៌ជាមួយនឹងធនធានសកល បង្កើនឥទ្ធិពលអន្តរជាតិនៃទេសចរណ៍វប្បធម៌របស់ទីក្រុងប៉េកាំង និងជំរុញការផ្លាស់ប្តូរអន្តរជាតិក្នុងវិស័យឧស្សាហកម្មទេសចរណ៍វប្បធម៌៕