(ប៉េកាំង)៖ អ្នកយកព័ត៌មានបានទទួលដំណឹងពីការិយាល័យព័ត៌មាន នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនឱ្យដឹងថា នៅព្រឹកថ្ងៃទី៣ ខែកញ្ញាខាងមុខ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋ និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន នឹងចូលរួមមហាសន្និបាតរំលឹកខួបទី ៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិន ប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោក ប្រឆាំងនឹងហ្វាស៊ីស ព្រមនិងថ្លែងសុន្ទរកថាគន្លឹះ។

គួរបញ្ជាក់ថា ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានបើកធ្វើសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី២៤ ខែមិថុនា ដើម្បីធ្វើបទឧទ្ទេសនាមអំពីការងាររៀបចំចាត់ចែង នៃសកម្មភាពរំលឹកខួបទី ៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹង ការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស៕

វិទ្យុមិត្តភាពកម្ពុជាចិន