(តេហេរ៉ង់)៖ អ៉ីរ៉ង់ នៅថ្ងៃពុធ ទី២៥ ខែមិថុនា បានប្រហារជីវិតបុរស ៣នាក់ ដែលត្រូវបានចោទប្រកាន់ថាជាចាករម្មរបស់អ៉ីស្រាអែល មួយថ្ងៃបន្ទាប់ពីបទឈប់បាញ់រវាងប្រទេសទាំង២ បានចូលជាធរមាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
តាមតុលាការអ៉ីរ៉ង់ ជនទាំង៣នាក់ខាងលើដែលត្រូវបានប្រហារជីវិតមានឈ្មោះ Idris Ali Azad Shojai និង Rasoul Ahmad Rasoul បានប៉ុនប៉ងនាំចូលបរិក្ខារមួយចំនួនចូលក្នុងទឹកដីអ៉ីរ៉ង់ ដើម្បី ធ្វើអនុវត្តសកម្មភាពធ្វើឃាត។ ជនទាំង៣ ត្រូវបានឃាត់ខ្លួន និងកាត់ទោសប្រហារជីវិតពីបទគប់គិតជាមួយរបប Zionist ឬអ៉ីស្រាអែល ហើយការប្រហារជីវិតត្រូវបានអនុវត្តនៅព្រឹកថ្ងៃពុធនេះ ដោយការព្យួរក។
ការប្រហារជីវិតត្រូវធ្វើឡើងនៅក្នុងទីក្រុង Urmia ស្ថិតនៅភាពពាយព្យនៃប្រទេសអ៉ីរ៉ង់ជាប់ព្រំដែនជាមួយតួកគី។
គួរបញ្ជាក់ថា ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ អ៉ីរ៉ង់បានប្រកាសពីចាប់ខ្លួន និងប្រហារជីវិតជនសង្ស័យដែលត្រូវបានចោទប្រកាន់ថាជាភ្នាក់ងាររបស់ចារកម្មបរទេស ក្នុងនោះរួមមានទាំងអ៉ីស្រាអែល។ ជាក់ស្ដែង ក្រោយសង្រ្គាមផ្លូវអាកាសរវាងអ៉ីស្រាអែល និងអ៉ីរ៉ង់ផ្ទុះឡើងកាលពីថ្ងៃទី១៣ ខែមិថុនា តេហេរ៉ង់បានដាក់ចេញវិធានការក្ដៅដោយចាប់ខ្លួនជនសង្ស័យជាភ្នាក់ងារចារកម្មអ៉ីស្រាអែល ជាច្រើននាក់៕