(ប៉េកាំង)៖ ថ្ងៃទី ២៥ ខែមិថុនា លោក Xi Jinping ប្រធានរដ្ឋចិននិង លោក Chapo ប្រធានាធិបតី ម៉ូសំប៊ិក បានផ្ញើសារលិខិតទៅវិញទៅមក ដើម្បីអបអរសាទរខួប៥០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូករវាងប្រទេសទាំងពីរ ។ លោក Xi Jinping បានថ្លែងថា ជានិច្ចកាល ចិន និងម៉ូសំប៊ិក តែងតែជឿទុកចិត្ត និងគាំទ្រគ្នាទៅវិញទៅមកជាប់រហូត។
ចិនមានឆន្ទៈក្នុងការផ្សព្វផ្សាយទំនាក់ទំនងមិត្តភាពប្រពៃណី ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ ទៅវិញទៅមក ក្នុងក្របខ័ណ្ឌនៃការរួមគ្នាកសាង "ខ្សែក្រវាត់ និងផ្លូវ" ប្រកបដោយគុណភាពខ្ពស់ និងវេទិកាសហប្រតិបត្តិការចិន-អាហ្រ្វិក ដើម្បីចារទំព័រថ្មីទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងម៉ូសំប៊ិក។
លោក Chapo បានថ្លែងថា ខួប៥០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ត្រូវចំពេលខួប៥០ឆ្នាំនៃថ្ងៃឯករាជ្យជាតិ របស់ប្រទេសម៉ូសំប៊ិក ដែលបង្ហាញពី ទំនាក់ទំនងមិត្តភាពប្រពៃណី និងភាតរភាពរវាងប្រទេសទាំងពីរ។ ប្រទេសម៉ូសំប៊ិក នឹងបន្តគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលចិន ដើម្បីសម្រេចបាននូវការបង្រួបបង្រួមជាតិ គាំទ្រគំនិតផ្តួចផ្តើមសំខាន់ៗ របស់ប្រទេសចិន និងមានឆន្ទៈធ្វើការជាមួយប្រទេសចិន ដើម្បីគាំពារពហុភាគីនិយម និងជំរុញសន្តិភាព សន្តិសុខ និងវិបុលភាពពិភពលោក៕
វិទ្យុមិត្តភាពកម្ពុជាចិន