(ប៉េកាំង)៖ នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនានេះ China Media Group បានបន្តនាំក្រុមអ្នកសារព័ត៌មានទៅស្គាល់ប្រាសាទតាចាវ (Jokhang) ដែលជាវត្តព្រះពុទ្ធសាសនាមួយនៅតំបន់ Xizang និងផ្លូវ Bakuo ជាផ្លូវដ៏ពេញនិយមសម្រាប់ការកម្សាន្ត និងសិក្សាអំពីវប្បធម៌។
តាចាវ (Jokhang) ជាប្រាសាទដ៏ចំណាស់ និងសំខាន់ជាងគេនៅក្នុងទីក្រុង Lhasa ហើយមានទីតាំងនៅកណ្តាលទីក្រុងចាស់។ ប្រាសាទតាចាវ (Jokhang)ត្រូវបានសាងសង់ឡើងក្នុងសតវត្សទី៧ក្នុងសម័យរជ្ជកាលរាជវង្សធូបូដែលមានប្រវត្តិសាស្រ្តជាង១៣០០ឆ្នាំហើយ។ វាត្រូវបានសាងសង់ឡើងដើម្បីតម្កល់រូបសំណាករបស់ ព្រះសក្យាមុនីនៅអាយុ ៨ ឆ្នាំ។ រូបសំណាកនេះត្រូវបាននាំយកមកដោយព្រះនាងប្រទេសនេប៉ាល់ពីទីក្រុង Kathmandu ដោយស្តេច Songtsen Gampo បានរៀបការជាមួយព្រះនាងប្រទេសនេប៉ាល់។
ប្រាសាទតាចាវ (Jokhang) ជាកន្លែងដ៏ពិសិដ្ឋនៃពុទ្ធសាសនាXizang ក៏ជាកន្លែងទាក់ទាញភ្ញៀវទេសចរមកទស្សនាដែរ។ សាលពុទ្ធសាសនាសំខាន់ៗក្នុងប្រាសាទរួមមាន សាលសក្យមុនី សាលព្រះសង្ឃជុងកាប៉ា សាលស្តេច Songtsen Gampo សាល Bandan Lhamo (អាទិទេពអាណាព្យាបាលនៃនិកាយ Gelu) ជាដើម។ ក្នុងប្រាសាទមានរូបចម្លាក់ឈើ និងគំនូរជញ្ជាំងដ៏ល្អប្រណិតនិងស្រស់ស្អាត ប្រជាជនXizangថ្វាយបង្គំនិងបង្វិលគម្ពីរធម៌ដោយពាក្យពេចន៍ដ៏គួរឱ្យគោរព។ ប្រាសាទតាចាវ (Jokhang) មានកម្ពស់ ៤ ជាន់ ហើយដំបូលមាស និងតង្កៀបនៃអគារទាំងមូលគឺជារចនាប័ទ្មហានធម្មតា។ ប៉មនិងធ្នឹមឆ្លាក់ជារចនាប័ទ្មXizang។ ចម្លាក់ឈើចំនួន 103 រូបដែលបានរៀបចំជាជួរៗនៅក្រោមដំបូលនៃជាន់ទី 2 និងទី 3 នៃសាលធំបង្ហាញពីលក្ខណៈរចនាបថរបស់ប្រទេសនេប៉ាល់ និងឥណ្ឌា។
ប្រាសាទតាចាវ (Jokhang) បានក្លាយជាមជ្ឈមណ្ឌលផ្សព្វផ្សាយព្រះពុទ្ធសាសនា កន្លែងស្នាក់នៅរបស់ព្រះសង្ឃ សាលាសាសនា និងអគារព្រះវិហារតូចៗត្រូវបានសាងសងឡើងនៅជុំវិញប្រាសាទ។ ពុទ្ធសាសនិកជាច្រើនបានផ្លាស់ទីលំនៅទៅរស់នៅជុំវិញប្រាសាទតាចាវ (Jokhang) ហើយផ្ទះស្នាក់នៅ ហាង សណ្ឋាគារ រោងជាង និងបរិក្ខារផ្សេងៗមួយចំនួនធំបានលេចចេញជាបណ្តើរៗនៅតាមដងផ្លូវ។
នៅផ្លូវ Bakuo អ្នកទេសចរ ក៏អាចថតរូបដោយសេរី ទិញវត្ថុអនុស្សាវរីយ៍ និងសាកស្លៀកសម្លៀកបំពាក់របស់អ្នកស្រុក Xizang ផងដែរ។ ដោយសារតែភាពចម្រុះពណ៌នៃផ្ទះតូចៗ សាងសង់ទៅតាមរចនាប័ទ្ម Xizang បូកបញ្ចូលនឹងគំនូរសិល្បៈបែបអឺរុប Bakou គឺជាទីតាំងមួយដែលអ្នកទេសចរមិនរំលងឡេីយ ពេលមកដល់តំបន់នេះ។
គួរបញ្ជាក់ថា China Media Group បានរៀបចំកម្មវិធីធ្វើទស្សនកិច្ចនៅតំបន់ Xizang ចំឆ្នាំនៃការផ្លាស់ប្តូរវាងប្រជាជន និងប្រជាជន និងវប្បធម៌។ ឆ្លងកាត់ប្រវត្តិសាស្ត្រដ៏យូរលង់ ទំនាក់ទំនងកម្ពុជា-ចិន ត្រូវបានកត់សម្គាល់ថាមានភាពរីកចម្រើនទ្វេដងលើគ្រប់វិស័យ៕