(ប៉េកាំង)៖ ពេលថ្មីៗកន្លងទៅនេះ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានឆ្លើយតបលិខិតរបស់អ្នកភូមិ Gala ទាំងអស់ នៃស្រុក Nyingchi មណ្ឌល Bayi ទីក្រុង Nyingchi តំបន់ Xizang ដោយបានលើកឡើងការរំពឹងទុក ដោយស្មោះចំពោះពួកគេ។
លោក Xi Jinping បានថ្លែងក្នុងលិខិតថា បន្ទាប់ពីការអានសំបុត្ររួច ខ្ញុំបាននឹកឃើញដល់ដំណើរទស្សនកិច្ចរបស់រូបខ្ញុំនៅភូមិ Gala កាលពីបួនឆ្នាំមុន។ ភូមិដ៏ស្រស់ស្អាតនិងមានរបៀបរៀបរយ និងអ្នកភូមិដ៏កក់ក្តៅនិងមានភាពស្មោះត្រង់ បានធ្វើឱ្យរូបខ្ញុំបន្សល់ទុក នូវចំណាប់អារម្មណ៍យ៉ាងខ្លាំង។ ខ្ញុំបានដឹងថា ភូមិនេះមានការផ្លាស់ប្តូរថ្មីក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយប្រាក់ចំណូលរបស់អ្នកភូមិបានកើនឡើង។ ខ្ញុំពិតជាសប្បាយចិត្តណាស់៕
វិទ្យុមិត្តភាពកម្ពុជាចិន