(Xizang)៖ នៅថ្ងៃពុធ ទី២ ខែកក្កដា ឆ្នាំ ២០២៥ China Media Group បានបន្តនាំក្រុមអ្នកសារព័ត៌មានកម្ពុជា ចុះទៅទស្សនាឧទ្យានដ៏ស្រស់ស្អាតមួយប្រចាំនៅភូមិភាគស្វយ័ត Xizang។ នៅក្នុងន័យអភិរក្ស និងការអភិវឌ្ឍ ប្រទេសចិន បានជ្រេីសរេីសទីតាំងដែលអាចមេីលឃេីញទីក្រុងឡាសាទាំងមូល ដេីម្បីជាគោលដៅបរិស្ថានអេកូឡូស៉ីដំបូងគេ នោះគឺឧទ្យាន Nanshan។
Nanshan លាតសន្ធឹងនៅលេីផ្ទៃដីទំហំ ៣៣ហិចតា និងជាជ្រលងភ្នំកម្ពស់ ៣៤៥៨ម៉ែត្រ។ តាមផ្លូវឡេីងទៅខាងលេីមានកន្លែងឈប់សំចតឱ្យអ្នកមកកម្សាន្តសម្រាកចំនួន ៩ និងទីតាំងទេសចរណ៍ ៨កន្លែង។ អ្នកការពារ និងថែរក្សាឧទ្យាន បានឱ្យដឹងថា កាលពីជាង ១០ឆ្នាំមុន ទីនេះគ្មានរុក្ខជាតិឡេីយតែសម្បូរទៅដោយថ្មភ្នំ។ បន្ទាប់ពីមានការយកចិត្តទុកដាក់ និងកំណត់យកទីនេះជាតំបន់អភិរក្ស ក្រុមអ្នកការពារ និងអភិរក្សបានចាប់ផ្តេីមការងារដាំ ឬបណ្តុះកូនឈេីទៅតាមបច្ចេកទេស រាប់ចាប់តាំងពីក្រោមរហូតដល់លេីកំពូលភ្នំ។
បច្ចុប្បន្ន របៀបថែរក្សាទីតាំងនេះធ្វេីឡេីងតាមបច្ចេកវិទ្យាដ្រូន ពោលគឺប្រេីដ្រូនដេីម្បីពិនិត្យមេីល ស្រោចស្រពរុក្ខជាតិ ដឹកជញ្ជូនសម្ភារឡេីងទៅលេីកំពូល និងអាចបញ្ជាចេញពីគ្រប់ទីកន្លែងបានយ៉ាងងាយស្រួល។ ក្នុងពេលជួបជាមួយអ្នកសារព័ត៌មាន Fresh News អ្នកល្បាត និងការពារព្រៃឈេីនៅឧទ្យាន Nanshan បាននិយាយថា ទីនេះពេញនិយមសម្រាប់ការថតរូប ដោយមានបឹង ទេសភាពព្រៃភ្នំ មេីលឃេីញវិមានផូតាឡាពីចម្ងាយ និងអាចឆ្លុះឃេីញ វិមានផូថាឡាពីផ្ទៃទឹកបឹងទៀតផង។ ក្នុងមួយថ្ងៃឧទ្យាន Nanshan ទទួលបានភ្ញៀវទេសចរជាមធ្យមជាង ១០ ០០០នាក់។
គួរបញ្ជាក់ថា China Media Group បានរៀបចំទស្សនកិច្ចនៃអ្នកសារព័ត៌មានកម្ពុជា និងបរទេសនៅក្នុងឱកាសខួប ៦០ឆ្នាំនៃការបង្កេីតភូមិភាគស្វយ័ត Xizang។ ព្រឹត្តិការណ៍ «ធ្វើដំណើរនៅ Xizang ឆ្ពោះទៅទំនើបកម្មរួម» គឺដើម្បីឈ្វេងយល់ពីការអភិវឌ្ឍ និងការផ្លាស់ប្តូររបស់តំបន់ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមក។ ការផ្លាស់ប្តូរបែបនេះក៏បង្ហាញឱ្យឃើញថា មាគ៌ានៃទំនើបកម្មតាមបែបផែនចិនបានផ្តល់ផលប្រយោជន៍ដល់ប្រជាជនចិន ក្នុងនោះបូករួមទាំងប្រជាជន Xizang ហើយក្នុងដំណើរធ្វើទំនើបកម្មតាមបែបផែនចិនក៏បានកែលម្អជីវភាពរបស់ប្រជាជនផងដែរ៕