(វ៉ាស៉ីនតោន)៖ កាសែត Financial Times បានរាយការណ៍នៅថ្ងៃសៅរ៍នេះថា មន្ទីរបញ្ចកោណកំពុងជំរុញឱ្យជប៉ុន និងអូស្ត្រាលីបញ្ជាក់ពីតួនាទីរបស់ខ្លួន នៅក្នុងករណីដែលសហរដ្ឋអាមេរិក និងចិនធ្វេីសង្រ្គាម ជុំវិញសំណុំរឿងតៃវ៉ាន់។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ ២០២៥។

Financial Times បានឱ្យដឹងថា លោក Elbridge Colby អនុរដ្ឋមន្រ្តីការពារជាតិអាមេរិក​ បានជំរុញបញ្ហានេះអំឡុងកិច្ចពិភាក្សានាពេលថ្មីៗ​ ជាមួយមន្ត្រីការពារជាតិនៃប្រទេសទាំងពីរ។ មានការស្នេីទៅកាន់ទីក្រុងតូក្យូ និងទីក្រុងកង់បេរ៉ាអំពីការយាមកាម ដោយសារសហរដ្ឋអាមេរិកខ្លួនឯង មិនផ្តល់ការធានាលើការត្រួតពិនិត្យដោយទទេៗ ដើម្បីការពារតៃវ៉ាន់ឡេីយ។

Reuters មិនអាចផ្ទៀងផ្ទាត់សេចក្តីរាយការណ៍នេះបានទេ ខណៈក្រសួងការពារជាតិអាមេរិក មិនទាន់ឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក គឺជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំបំផុតសម្រាប់តៃវ៉ាន់ ទោះជាមិនមានទំនាក់ទំនងការទូតផ្លូវការក៏ដោយ។ មួយរយៈកាលចុងក្រោយនេះ តៃវ៉ាន់ ប្រឈមមុខនឹងសម្ពាធពីយោធាចិន តាមរយៈការធ្វេីសមយុទ្ធជាច្រើនលើក ខណៈប៉េកាំង ចាត់ទុកតៃវ៉ាន់ ត្រឹមជាខេត្តមួយរបស់ខ្លួន៕