(វ៉ាស៉ីនតោន)៖ មនុស្សពីរនាក់បានស្លាប់ នៅក្នុងរដ្ឋ New Jersey អំឡុងពេលមានទឹកជំនន់ភ្លាមៗ ខណៈដែលព្យុះបានបោកបក់មកលើ តំបន់ទីក្រុង New York កាលពីថ្ងៃចន្ទ និងថ្ងៃអង្គារសប្តាហ៍នេះ បង្កជាការជន់លិច និងលិចស្ថានីយ៍រថភ្លើងក្រោមដី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ ២០២៥។

ភ្លៀងធ្លាក់ខ្លាំងបានប៉ះពាល់ដ៏ចរាចរណ៍ធ្វើដំណើរ នៅទូទាំងអាកាសយានដ្ឋានក្នុងតំបន់ ផ្លូវ highway និងផ្លូវរថភ្លើង។

អភិបាលក្រុង New York លោក Eric Adams បាននិយាយថា ភ្លៀងកម្រិត ៥សង់ទីម៉ែត្រក្នុងមួយម៉ោង ត្រូវបានកត់ត្រានៅតំបន់ Central Park នៃសង្កាត់ Manhattan។ ក្រុមមន្ត្រីនិយាយថា ប្រព័ន្ធរថភ្លើងក្រោមដី ត្រូវបានគ្របដណ្តប់ដោយបរិមាណទឹកភ្លៀង ក្នុងរយៈពេលខ្លី។

អភិបាលរដ្ឋ New Jersey លោក Phil Murphy បានប្រកាសភាពអាសន្នរដ្ឋ ដោយបន្ថែមថា មនុស្សពីរនាក់បានស្លាប់ នៅពេលដែលរថយន្តពួកគេជាប់គាំងក្នុងទឹកទឹកជំនន់។ លោកបានដាក់បន្ទុកទៅលើការប្រែប្រួលអាកាសធាតុ ចំពោះការកើនឡើងនៃកម្រិតទឹកភ្លៀង និងគ្រោះមហន្តរាយដែលបណ្តាលមកពីកត្តាអាកាសធាតុ៕