(ពិភពលោក)៖ ព្រះច័ន្ទគឺជាផ្កាយធម្មជាតិតែមួយគត់ដែលរណបភពផែនដី មានចម្ងាយពីភពផែនដីជិតបំផុតនិងឆ្ងាយបំផុតចាប់ពី ៣៦ម៉ឺនគីឡូម៉ែត្រដល់ជាង ៤០ម៉ឺនគីឡូម៉ែត្រ ដូច្នេះអ្នកគួរតែដឹងខ្លួនឯងហើយថា ចម្ងាយពីផ្ទះរបស់អ្នកទៅឋានព្រះច័ន្ទមានចម្ងាយប៉ុន្មាន ពីព្រោះថាបច្ចុប្បន្នអ្នកមិនមែនរស់នៅភពពុធ ឬភពព្រះអង្គារនោះឡើយ។

ព្រះច័ន្ទគឺជាផ្កាយដែលភពរណបធំជាងគេទី៥ នៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង។ ព្រះច័ន្ទត្រូវបានគេរកឃើញថាកកើតឡើងនៅប្រហែល ៤.៥១ ពាន់លានឆ្នាំមុន ពោលគឺកកើតឡើងក្រោយបន្តិចបន្ទាប់ពីការកកើតភពផែនដី។

មុនការកកើតព្រះច័ន្ទ ផែនដីដំបូងរបស់យើងបានប៉ះទង្គិតយ៉ាងខ្លាំងជាមួយផ្កាយចម្លែកមួយផ្សេងទៀត ហើយនៅពេលប៉ះទង្គិតគ្នានោះក៏ខ្ទាតបំបែកធំមួយចេញទៅឆ្ងាយបន្តិច ហើយភពផែនដី និងផ្កាយចម្លែកនោះក៏បានច្របាច់បញ្ចូលគ្នាក្លាយជាភពផែនដីមួយថ្មីដែលមានមាឌធំជាងមុន ចំណែកឯបំណែកដែលខ្ទាតចេញពីការប៉ះទង្គិចគ្នានោះ ក៏ក្លាយជាព្រះច័ន្ទគោលចរជុំវិញភពផែនដីរហូតដល់បច្ចុប្បន្ន៕