(ពិភពលោក)៖ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ យើងពិតជាដឹងហើយថានៅលើផ្ទៃផែនដី អង្គធាតុដែលមានបរិមាណច្រើនជាងគេនោះ គឺអុកស៉ីសែន (O) កាបូន (C) អាសូត (N) និងទឹក (H2O) ប៉ុន្តែបើនិយាយអំពីអង្គធាតុដែលច្រើននៅជាងគេនៅក្នុងផែនដីទាំងមូលនោះ គឺមិនមែនអង្គធាតុទាំងបួននេះឡើយ។

* តើអង្គធាតុណាដែលមានបរិមាណច្រើនជាងគេនៅក្នុងផែនដី?

តាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រគេបានបង្ហាញថា ភើរ៉ូវស្កាយត៍ (Perovskite) ជាអង្គធាតុដែលមានបរិមាណច្រើនជាងគេបំផុតនៅក្នុងផែនដីទាំងមូល។ ភើរ៉ូវស្កាយត៍ផ្សំឡើងពីម៉ាញេស្យូម (Mg) ស៉ីលីស្យូម (Si) និងអុកស៉ីសែន (O) ដែលសរសេរជាសមីការគីមី MgSiO3 (អ៉ឹមហ្សេ អេសអ៉ី អូទ្រ័រ)។

អ្នកវិទ្យាសាស្ត្រប៉ាន់ប្រមាណថា ភើរ៉ូវស្កាយត៍មានចំនួនស្មើនឹងពាក់កណ្ដាលនៃម៉ាសរបស់ភពផែនដីយើងនេះ។ ស្រទាប់លើនៃផែនដី ភាគច្រើនរួមផ្សំទៅដោយសមាសធាតុរ៉ែប្រភេទនេះ តែក៏នៅមិនទាន់មាននរណាធ្លាប់យកគំរូដើមចេញមកពិសោធយ៉ាងពិតប្រាកដនៅឡើយទេ។

ភើរ៉ូវស្កាយត៍ ត្រូវបានដាក់ឈ្មោះតាមអភិជនរុស្ស៉ីម្នាក់ គឺលោក លេវ ភើរ៉ូវស្គី (Lev Alekseevich von Perovski) ហើយត្រូវបានរកឃើញដោយរ៉ែវិទូជនជាតិអាល្លឺម៉ង់ម្នាក់ឈ្មោះ ហ្គូស្តាវ រ៉ូស (Gustav Rose) នៅឆ្នាំ១៨៣៩៕