(ភ្នំពេញ)៖ Fresh News Plus បានផ្សាយរួចហើយ ឈ្មោះវ៉ាក់សាំងដែលត្រូវបានប្រើប្រាស់ច្រើនជាងគេដើម្បីទប់ស្កាត់ជំងឺរាតត្បាត។ អត្ថបទចំណេះដឹងទូទៅមួយនេះ នឹងបង្ហាញជូនប្រិយមិត្ត ស្តីពីជំងឺរាតត្បាតដ៏កាចសាហាវបំផុតក្នុងប្រវត្តិសាស្ត្រ ដែលសម្លាប់មនុស្សខ្ទង់លាននាក់វិញម្តង។

ខាងក្រោមនេះជាប្រភេទជំងឺរាតត្បាតដ៏កាចសាហាវបំផុតចំនួន ៨ ក្នុងប្រវត្តិសាស្ត្រ៖

១៖ ជំងឺប៉េស្តយួសស្ទីញៀន (Plague of Justinian, 541-549)

* ការប៉ាន់ស្មានថាបានសម្លាប់មនុស្សប្រមាណ ២៥ ទៅ ១០០លាននាក់
* បង្កឡើងដោយសារបាក់តេរីប៉េស្តប៊ុយបូនិក (bubonic plague bacteria)
* ឆ្លងតាមរយៈចៃសុនខ
* អត្រាស្លាប់ ១០% ជាមួយការព្យាបាល និងលើសពី ៩០% បើគ្មានការព្យាបាល។

២៖ ជំងឺប៉េស្តប្លែកដេដ (Black Death Plague, 1347-1351)

* ការប៉ាន់ស្មានថាបានសម្លាប់មនុស្សប្រមាណ ៧៥ ទៅ ២០០លាននាក់
* បង្កឡើងដោយសារបាក់តេរីប៉េស្តប៊ុយបូនិក (bubonic plague bacteria)
* ឆ្លងតាមរយៈចៃសុនខ
* អត្រាស្លាប់ ១០% ជាមួយការព្យាបាល និងលើសពី ៩០% បើគ្មានការព្យាបាល។

៣៖ ជំងឺប៉េស្តលើកទី៣ (Third Plague Pandemic, 1855-1960)

* ការប៉ាន់ស្មានថាបានសម្លាប់មនុស្សប្រមាណ ១៥លាននាក់
* បង្កឡើងដោយសារបាក់តេរីប៉េស្តប៊ុយបូនិក (bubonic plague bacteria)
* ឆ្លងតាមរយៈចៃសុនខ
* អត្រាស្លាប់ ១០% ជាមួយការព្យាបាល និងលើសពី ៩០% បើគ្មានការព្យាបាល។

៤៖ ជំងឺអ៊ុតធំ (Smallpox Pandemic, 1877-1977)

* ការប៉ាន់ស្មានថាបានសម្លាប់មនុស្សប្រមាណ ៥០០លាននាក់
* បង្កឡើងដោយសារមេរោគវ៉ារីអូឡា (variola virus)
* ឆ្លងតាមរយៈការប៉ះពាល់វត្ថុចម្លង ឬប៉ះពាល់អ្នកជំងឺ
* អត្រាស្លាប់លើសពី ៣៥%។

៥៖ ជំងឺផ្តាសាយអេស្ប៉ាញ (Spanish Flu Pandemic, 1918-1919)

* ការប៉ាន់ស្មានថាបានសម្លាប់មនុស្សប្រមាណ ១៧ ទៅ ១០០លាននាក់
* បង្កឡើងដោយសារមេរោគផ្តាសាយប្រភេទអា H1N1 (H1N1 influenza A virus)
* ឆ្លងតាមរយៈផ្លូវដង្ហើម មានការក្អក កណ្តាស់ និងការដកដង្ហើម
* អត្រាស្លាប់ប្រមាណ ២.៥%។

៦៖ ជំងឺអេចអាយវី/អេដស៍ (HIV/AIDS Pandemic, 1981-present)

* ការប៉ាន់ស្មានថាបានសម្លាប់មនុស្សប្រមាណ ៣២លាននាក់
* បង្កឡើងដោយសារមេរោគអេចអាយវី (HIV)
* ឆ្លងតាមរយៈការប៉ះពាល់ឈាម ទឹកកាម ឬទឹកដោះអ្នកជំងឺ
* អត្រាស្លាប់អាស្រ័យទៅលើការគ្រប់ប្រព័ន្ធភាពស៉ាំរបស់អ្នកជំងឺ។

៧៖ ជំងឺផ្តាសាយហុងកុង (Hong Kong Flu, 1968-1970)

* ការប៉ាន់ស្មានថាបានសម្លាប់មនុស្សយ៉ាងតិច ១លាននាក់
* បង្កឡើងដោយសារមេរោគផ្តាសាយប្រភេទអា H3N2 (H3N2 strain of the influenza A virus)
* ឆ្លងតាមរយៈផ្លូវដង្ហើម មានការក្អក ការកណ្តាស់ និងការដកដង្ហើម
* អត្រាស្លាប់រវាង ០.១% ទៅ ០.៥%។

៨៖ ជំងឺកូវីដ-១៩ (COVID-19 Pandemic, 2019-present)

* គិតត្រឹមព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ អ្នកឆ្លងមាន ១៦៤,៨៨៦,១៦៨នាក់ ស្លាប់ ៣,៤១៨,៤៣០នាក់ និងជាសះស្បើយ ១៤៣,៨១១,៥៤២នាក់
* បង្កឡើងដោយមេរោគកូរ៉ូណា (coronavirus)
* ឆ្លងតាមរយៈផ្លូវដង្ហើម មានការក្អក ការកណ្តាស់ និងការដកដង្ហើម
* អត្រាស្លាប់អាស្រ័យទៅតាមសភាពអ្នកជំងឺ៕

ប្រភព៖ គេហទំព័រ CDC, Publichealthonline និង Worldometer