(ពិភពលោក)៖ ថ្ងៃនេះ Fresh News Plus សូមចែករំលែកចំណេះដឹងទូទៅស្តីពីប្រទេសដែលមានខ្លឹមសាររដ្ឋធម្មនុញ្ញខ្លីជាងគេ និងប្រទេសដែលមានខ្លឹមសាររដ្ឋធម្មនុញ្ញវែងជាងគេបំផុតលើពិភពលោក។
* ប្រទេសដែលមានខ្លឹមសាររដ្ឋធម្មនុញ្ញខ្លីជាងគេ
ប្រទេសម៉ូណាកូ (Monaco) មិនត្រឹមតែជាប្រទេសដែលមានខ្លឹមសាររដ្ឋធម្មនុញ្ញតិចជាងគេទេ តែក៏ជាប្រទេសដែលតូចជាងគេលំដាប់ទី២ លើពិភពលោក បន្ទាប់ពីបូរីវ៉ាទីកង់ (Catican City) ផងដែរ។
រដ្ឋធម្មនុញ្ញរបស់ម៉ូណាកូ មានត្រឹមតែ ៣,៨១៤ ពាក្យតែប៉ុណ្ណោះ បន្ទាប់ពីបានអនុម័តដាក់ឲ្យប្រើប្រាស់នៅឆ្នាំ១៩៦២ អំឡុងរជ្ជកាលស្តេចរ៉េននីយ៉េទី៣ (Prince Rainier III)។ បុរីដ៏តូចស្តួចស្តើង ដែលជាមូលដ្ឋាននៃប្រទេសអ្នកមាននៅអឺរ៉ុបមួយនេះ បានបង្កើតរដ្ឋធម្មនុញ្ញដំបូងនៅឆ្នាំ១៩១១ ដោយស្តេចអាល់បឺតទី១ (Prince Albert I)។
* ប្រទេសដែលមានខ្លឹមសាររដ្ឋធម្មនុញ្ញវែងជាងគេ
ប្រទេសឥណ្ឌា (India) មិនត្រឹមតែជាប្រទេសដែលមានផ្ទៃដីធំទេ (គឺធំជាងគេលំដាប់ទី៧) ក៏ប៉ុន្តែជាប្រទេសដែលមានខ្លឹមសាររដ្ឋធម្មនុញ្ញវែងផងដែរ។ រដ្ឋធម្មនុញ្ញឥណ្ឌាមានចំនួន ១៤៦,៣៨៥ ពាក្យ ហើយបានចូលជាធរមាននៅខែមករា ឆ្នាំ១៩៥០ ក្រោយពេលឥណ្ឌាទទួលបានឯករាជ្យពីចក្រភពអង់គ្លេសមិនដល់ ៣ ឆ្នាំផងនោះ។
ដើមឡើយ រដ្ឋធម្មនុញ្ញឥណ្ឌាបានសរសេរដោយដៃជាអក្សរផ្ចង់ក្នុងភាសាហិណ្ឌូ និងអង់គ្លេស ដោយលោក ព្រេម បេហារី ណារ៉ែន រ៉ៃហ្សាដា (Prem Behari Narain Raizada)៕
ប្រភព៖ គេហទំព័រ History
សម្រួលដោយ៖ Fresh News Plus