(ភ្នំពេញ)៖ នៅអត្ថបទភាគ១ Fresh News Plus បានលើកឡើងអំពីតំបន់រដ្ឋបាលស្វយ័តនៃបណ្ដាប្រទេសនៅអាស៉ី និងប៉ាស៉ីហ្វិក ហើយនៅភាគ២ ខ្ញុំយើងក៏បានលើកឡើងអំពីតំបន់ស្វយ័តនៃបណ្ដាប្រទេសនៅទ្វីបអឺរ៉ុបរួចមកហើយដែរ ប៉ុន្តែមិនទាន់បានបង្ហាញអំពីប្រទេសរុស្ស៉ីដែលជាមានតំបន់ស្វយ័តច្រើនជាងគេបង្អស់នៅឡើយទេ។
ជាការពិតណាស់ ក្នុងចំណោមបណ្ដាប្រទេសដែលមានតំបន់ស្វយ័តទាំងអស់នៅលើពិភពលោក មានតែសហព័ន្ធរុស្ស៉ីនោះទេ ដែលមានតំបន់រដ្ឋបាលស្វយ័តរបស់ខ្លួនដល់ទៅ ២៦ ឯណោះ ក្នុងនោះរួមមាន៖
១៖ អាឌីហ្គា (Adygea Republic) ជាសាធារណរដ្ឋមួយរបស់សហព័ន្ធរុស្ស៉ី ស្ថិតនៅចន្លោះប្រទេសហ្សកហ្ស៉ី និងប្រទេសអ៊ុយក្រែន។
២៖ អាល់តៃ (Altai Republic) ជាសាធារណរដ្ឋមួយរបស់សហព័ន្ធរុស្ស៉ី ស្ថិតនៅជាប់ប្រទេសម៉ុងហ្គោលី និងប្រទេសកាហ្សាក់ស្ថាន។
៣៖ បាស្កូរតូស្តាន់ (Republic of Bashkortostan) ជាសាធារណរដ្ឋមួយរបស់សហព័ន្ធរុស្ស៉ី ជាប់ព្រំដែនខាងត្បូងនៃប្រទេសកាហ្សាក់ស្ថាន។
៤៖ ប៊ូរីយ៉ាទី (Buryatia Republic) ជាសាធារណរដ្ឋមួយរបស់សហព័ន្ធរុស្ស៉ី ជាប់ព្រំដែនខាងត្បូងប្រទេសម៉ុងហ្គោលី។
៥៖ ឆេច្នីយ៉ា (Chechnya Republic) ជាសាធារណរដ្ឋមួយរបស់សហព័ន្ធរុស្ស៉ី ជាប់ព្រំដែនខាងត្បូងនៃប្រទេសហ្សកហ្ស៉ី។
៦៖ ឈូវ៉ាស្ស៉ីយ៉ា (Chuvashia Republic) ជាសាធារណរដ្ឋមួយរបស់សហព័ន្ធរុស្ស៉ី ប៉ុន្តែស្ថិតនៅក្នុងផ្ទៃប្រទេស។
៧៖ ដាហ្គិស្តាន់់ (Republic of Dagestan) ជាសាធារណរដ្ឋមួយរបស់សហព័ន្ធរុស្ស៉ី ដែលនៅជាប់ប្រទេសហ្សកហ្ស៉ី ប្រទេសអាស៊ែបៃហ្សង់ និងសមុទ្រកាស្ពៀន។
៨៖ អ៉ីនហ្គូសេត្យា (Republic of Ingushetia) ជាសាធារណរដ្ឋមួយរបស់សហព័ន្ធរុស្ស៉ី ដែលនៅជាប់ប្រទេសហ្សកហ្ស៉ី។
៩៖ កាបារឌីនណូ-ប៊ុលហ្ការី (Kabardino-Balkaria Republic) ជាសាធារណរដ្ឋមួយរបស់សហព័ន្ធរុស្ស៉ី ដែលនៅជាប់ប្រទេសហ្សកហ្ស៉ីដែរ។
១០៖ កាល់មីគី (Republic of Kalmykia) ជាសាធារណរដ្ឋមួយរបស់សហព័ន្ធរុស្ស៉ី ដែលនៅជិតសមុទ្រកាស្ពៀន។
១១៖ ការ៉ាឆាយ-ឆឺរគិសស្យា (Karachay-Cherkessia) ជាសាធារណរដ្ឋមួយរបស់សហព័ន្ធរុស្ស៉ី ដែលនៅជាប់ប្រទេសហ្សកហ្ស៉ី។
១២៖ ការីលីយ៉ា (Republic of Karelia) ជាសាធារណរដ្ឋធំមួយរបស់សហព័ន្ធរុស្ស៉ី ដែលនៅជាប់ប្រទេសហ្វាំងឡង់។
១៣៖ ខាកាសស្យា (Republic of Khakassia) ជាសាធារណរដ្ឋមួយរបស់សហព័ន្ធរុស្ស៉ី ស្ថិតនៅក្នុងផ្ទៃប្រទេស ប៉ុន្តែខិតទៅក្បែរប្រទេសម៉ុងហ្គោលី។
១៤៖ កូមី (Komi Republic) ជាសាធារណរដ្ឋធំមួយរបស់សហព័ន្ធរុស្ស៉ី ស្ថិតនៅក្នុងផ្ទៃប្រទេស។
១៥៖ ម៉ារីអ៊ែល (Mari El Republic) ជាសាធារណរដ្ឋមួយរបស់សហព័ន្ធរុស្ស៉ី ស្ថិតនៅក្នុងផ្ទៃប្រទេស។
១៦៖ ម៉ូរដូវី (Mordovia Republic) ជាសាធារណរដ្ឋធំមួយរបស់សហព័ន្ធរុស្ស៉ី ស្ថិតនៅក្នុងផ្ទៃប្រទេស។
១៧៖ អូសស៉ីទីខាងជើង-អាឡានី (North Ossetia–Alania Republic) ជាសាធារណរដ្ឋមួយរបស់សហព័ន្ធរុស្ស៉ី។
១៨៖ សាខា (Sakha Republic) ជាសាធារណរដ្ឋដ៏ធំមួយរបស់សហព័ន្ធរុស្ស៉ី នៅតំបន់ស៉ីបេរីភាគខាងជើង។
១៩៖ តាតារស្តាន់ (Republic of Tatarstan) ជាសាធារណរដ្ឋមួយរបស់សហព័ន្ធរុស្ស៉ី។
២០៖ ទូវ៉ា (Tuva Republic) ជាសាធារណរដ្ឋមួយរបស់សហព័ន្ធរុស្ស៉ី។
២១៖ អ៊ូដមូរទី (Udmurtia Republic) ជាសាធារណរដ្ឋមួយរបស់សហព័ន្ធរុស្ស៉ី។
២២៖ ជេវីស (Jewish Autonomous Oblast) ជាតំបន់ស្វយ័តមួយរបស់សហព័ន្ធរុស្ស៉ី នៅជាប់ព្រំប្រទល់ខេត្តហីឡុងជាំង (Heilongjiang) ភាគឦសាននៃប្រទេសចិន។
២៣៖ ឈូកូតកា (Chukotka Autonomous Okrug) ជាតំបន់ស្វយ័តដ៏ធំមួយនៅភាគខាងលិចបំផុតនៃប្រទេសរុស្ស៉ី ពោលគឺទល់នឹងរដ្ឋអាឡាស្កា នៃសហរដ្ឋអាមេរិក។
២៤៖ ខានធី-ម៉ានស៉ី (Khanty-Mansi Autonomous Okrug) ជាតំបន់ស្វយ័តដ៏ធំមួយនៅភាគកណ្ដាលនៃប្រទេសរុស្ស៉ី។
២៥៖ នីនីតស្គី (Nenets Autonomous Okrug) ជាតំបន់ស្វយ័តដ៏ធំមួយនៅផ្នែកខាងជើងប្រទេសរុស្ស៉ី ខិតទៅខាងប្រទេសហ្វាំងឡង់។
២៦៖ យ៉ាម៉ាឡូ-នីនីតស្គី (Yamalo-Nenets Autonomous Okrug) ជាតំបន់ស្វយ័តដ៏ធំមួយនៅផ្នែកខាងជើងប្រទេសរុស្ស៉ី ជាប់នឹងតំបន់នីនីតស្គី។
សូមជម្រាបថា នៅភាគបន្ទាប់ Fresh News Plus នឹងលើកឡើងអំពីតំបន់ស្វយ័តនៃបណ្ដាប្រទេសនៅទ្វីបអាមេរិក និងសមុទ្រការីបង់៕
ប្រភព៖ គេហទំព័រ Anadolu Agency (AA)
សម្រួលអត្ថបទ៖ Fresh News Plus