(ភ្នំពេញ)៖ Fresh News Plus បានលើកឡើងអំពីតំបន់ស្វយ័តនៅលើពិភពលោកចំនួន ៣ ភាគមកហើយ ដោយនៅថ្ងៃនេះ យើងខ្ញុំសូមលើកឡើងនូវភាគ៤បន្តទៀត ដែលនិយាយអំពីតំបន់ស្វយ័តនៃបណ្ដាប្រទេសនៅទ្វីបអាមេរិក ទាំងអាមេរិកខាងជើង និងអាមេរិកខាងត្បូង ព្រមទាំងក្រុមប្រទេសដែនកោះនៅក្នុងសមុទ្រការីបង់ផងដែរ។
នៅទ្វីបអាមេរិក និងសមុទ្រការីបង់នេះ គឺមានតំបន់ស្វយ័តសរុបចំនួន ១៤ ដែលស្ថិតក្រោមគ្រប់គ្រងរបស់ប្រទេសចំនួន ៨ ក្នុងនោះរួមមាន៖
១៖ សហរដ្ឋអាមេរិក
មហាអំណាចពិភពលោកមួយនេះមានតំបន់រដ្ឋបាលស្វយ័តចំនួន ២ រួមមាន៖
* ព័រតូរីកូ (Puerto Rico) ជាតំបន់ប្រជុំកោះនៅក្នុងដែនសមុទ្រការីបង់។
* ប្រជុំកោះម៉ារីនណាខាងជើង (Northern Mariana Islands) ជាតំបន់ប្រជុំកោះនៅក្នុងដែនមហាសមុទ្រប៉ាស៉ីហ្វិក ពោលគឺនៅជិតកោះហ្កាំ (Gam)។
២៖ ប្រទេសម៉ិកស៉ិក
ប្រទេសនេះមានតំបន់រដ្ឋបាលស្វយ័តចំនួន ១ គឺទីក្រុងម៉ិកស៉ិកូ (Mexico City) ដែលជារដ្ឋធានីរបស់ប្រទេសម៉ិកស៉ិកនេះតែម្ដង។
៣៖ ប្រទេសកាណាដា
កាណាដាមានតំបន់រដ្ឋបាលស្វយ័តចំនួន ១ គឺតំបន់ស្វយ័តខឹបេក (Quebec)។
៤៖ ប្រទេសនីការ៉ាហ្កា
សាធារណរដ្ឋនីការ៉ាហ្កា (Nicaragua) មានតំបន់រដ្ឋបាលស្វយ័តចំនួន ២ រួមមាន តំបន់ស្វយ័តអាត្លង់ទិកខាងជើង (Atlántico Norte) និងតំបន់ស្វយ័តអាត្លង់ទិកខាងត្បូង (Atlantico Sur)។
៥៖ ប្រទេសប៉ាណាម៉ា
សាធារណរដ្ឋប៉ាណាម៉ា មានតំបន់រដ្ឋបាលស្វយ័តចំនួន ៥ រួមមាន៖
* តំបន់ស្វយ័ត អេមប៊ែរ៉ា-វូណាន (Embera-Wounaan) ជាតំបន់ធំៗចំនួនពីរ មួយនៅប៉ែកខាងមហាសមុទ្រប៉ាស៉ីហ្វិក និងមួយទៀតនៅប៉ែកខាងសមុទ្រការីបង់ ជាប់នឹងប្រទេសកូឡុំប៊ី។
* តំបន់ស្វយ័ត គូណា ដឺ ម៉ាឌូហ្កានី (Kuna de Madugani) នៅប៉ែកខាងសមុទ្រការីបង់។
* តំបន់ស្វយ័ត គូណា ដឺ វ៉ារហ្កានឌី (Kuna de Wargandi) នៅប៉ែកខាងសមុទ្រការីបង់។
* តំបន់ស្វយ័តគូណាយ៉ាឡា (Kuna Yala) នៅជាប់នឹងសមុទ្រការីបង់តែម្ដង។
* តំបន់ស្វយ័តង៉ូប-ប៊ូហ្កល (Ngobe-Bugle) ក៏នៅប៉ែកខាងសមុទ្រការីបង់ដែរ។
៦៖ ប្រទេសអង់ទីហ្កា និងបាប៊ុយដា
អង់ទីហ្កា និងបាប៊ុយដា (Antigua and Barbuda) មានតំបន់រដ្ឋបាលស្វយ័តចំនួន ១ គឺតំបន់ស្វយ័តបាបុយដា (Barbuda) ដែលជាប្រទេសដែនកោះនៅឯសមុទ្រការីបង់។
៧៖ ប្រទេសសាំងឃីត និងណេវីស
សហព័ន្ធសាំងឃីត និងណេវីស (Saint Kitts and Nevis) មានតំបន់រដ្ឋបាលស្វយ័តចំនួន ១ គឺតំបន់ស្វយ័តណេវីស។ ប្រទេសនេះមានកោះធំៗចំនួន គឺកោះសាំងឃីត និងកោះណេវីស ដែលនៅក្នុងសមុទ្រការីបង់។
៨៖ ប្រទេសទ្រីនីដាដ និងតូបាកូ
សាធារណរដ្ឋទ្រីនីដាដ និងតូបាកូ (Trinidad and Tobago) មានតំបន់រដ្ឋបាលស្វយ័តចំនួន ១ គឺតំបន់កោះតូបាហ្គោ។ ប្រទេសនេះជាប្រទេសដែនកោះនៅក្នុងដែនសមុទ្រការីបង់ ជិតប្រទេសវេណេស៊ុយអេឡា។
សូមជម្រាបថា នៅភាគបន្ទាប់ Fresh News Plus នឹងលើកឡើងអំពីតំបន់ស្វយ័តនៃបណ្ដាប្រទេសនៅទ្វីបអាហ្វ្រិកបន្តទៀត ដែលជាភាគបញ្ចប់៕
សូមចុចត្រង់នេះដើម្បីអាន (ភាគ១)
សូមចុចត្រង់នេះដើម្បីអាន (ភាគ២)
សូមចុចត្រង់នេះដើម្បីអាន (ភាគ៣)
ប្រភព៖ គេហទំព័រ Anadolu Agency (AA)
សម្រួលអត្ថបទ៖ Fresh News Plus