(បរទេស)៖ បច្ចុប្បន្នសំណង់អគារខ្ពស់ស្កឹមស្កៃ បានរីកដុះដាលកាន់តែច្រើនឡើងៗ ជាពិសេសនៅពាសពេញតំបន់មជ្ឈិមបូព៌ា និងនៅអាស៉ី ។ ខាងក្រោមនេះ គឺជាអគារខ្ពស់ៗជាងគេទាំង២០នៅលើពិភពលោក ដែលភាគច្រើនស្ថិតក្នុងប្រទេសចិន។
ទី២០៖ អគារ ឌិ អិចឆេង ១០៦ (The Exchange 106)។ វាត្រូវបានសាងសង់ហើយ នៅឆ្នាំ២០១៩ មានកម្ពស់៤៤៥ម៉ែត្រ និង៩៥ជាន់ ហើយស្ថិតនៅទីក្រុងគូឡាឡាំពួ នៃប្រទេសម៉ាឡេស៉ី។
ទី១៩៖ អគារ ហ្ស៉ីហ្វ៊េង ថាវវើ (Zifeng Tower)។ វាត្រូវបានសាងសង់ហើយ នៅឆ្នាំ២០១០ មានកម្ពស់៤៥០ម៉ែត្រ និង៦៦ជាន់ ហើយស្ថិតនៅទីក្រុងណានជីង នៃប្រទេសចិន។
ទី១៨៖ អគារ ស៊ូចូវ (Suzhou IFS)។ វាត្រូវបានសាងសង់ហើយ នៅឆ្នាំ២០១៩ មានកម្ពស់៤៥០ម៉ែត្រ និង៩៥ជាន់ ហើយស្ថិតនៅទីក្រុងស៊ូចូវ នៃប្រទេសចិន។
ទី១៧៖ អគារ ផេត្រូណាស់ ធ្វីន ថាវវើ (Petronas Twin Towers)។ វាត្រូវបានសាងសង់ហើយ នៅឆ្នាំ១៩៩៨ មានកម្ពស់៤៥២ម៉ែត្រ និង៨៨ជាន់ ហើយស្ថិតនៅទីក្រុងគូឡាឡាំពួរ នៃម៉ាឡេស៉ី។
ទី១៦៖ អគារ ឆាងសា ថាវើ ធីវាន់ (Changsha IFS Tower T1)។ វាត្រូវបានសាងសង់ហើយ នៅឆ្នាំ២០១៨ មានកម្ពស់៤៥២ម៉ែត្រ និង៩៤ជាន់ នៅទីក្រុងឆាងសា នៃប្រទេសចិន។
ទី១៥៖ អគារវីនខំ លែនម៉ាក ៨១ (Vincom Landmark 81)។ វាត្រូវបានសាងសង់ហើយ នៅឆ្នាំ២០១៨ មានកម្ពស់៤៦១ម៉ែត្រ និង៨១ជាន់ ហើយស្ថិតនៅទីក្រុងហូជីមិញ នៃប្រទេសវៀតណាម។
ទី១៤៖ អគារ ឡាក់តា សេនធើ (Lakhta Center)។ វាត្រូវបានសាងសង់ហើយ នៅឆ្នាំ២០១៩ មានកម្ពស់៤៦២ម៉ែត្រ និង៨៧ជាន់ នៅទីក្រុងសេនភីទ័រស្បឺក នៃប្រទេសរុស្ស៉ី។
ទី១៣៖ អគារ សេនត្រល់ ផាក ថាវវើ (Central Park Tower)។ វាត្រូវបានសាងសង់ហើយ នៅឆ្នាំ២០២០ មានកម្ពស់៤៧២ម៉ែត្រ និង៩៨ជាន់ ហើយស្ថិតនៅទីក្រុងញូយ៉ក នៃសហរដ្ឋអាមេរិក។
ទី១២៖ អគារ អ៉ីនធើណាសិនណល់ ខំមើស សេនធើ (International Commerce Center)។ វាត្រូវបានសាងសង់ហើយ នៅឆ្នាំ២០១០ មានកម្ពស់៤៨៤ម៉ែត្រ និង១០៨ជាន់ ហើយស្ថិតនៅទីក្រុងហុងកុង នៃប្រទេសចិន។
ទី១១៖ អគារ សៀងហៃ វើល ហ្វាយណាន់ សេនធើ (Shanghai World Financial Center)។ វាត្រូវបានសាងសង់ហើយ នៅឆ្នាំ២០០៨ មានកម្ពស់៤៩២ម៉ែត្រ និង១០១ជាន់ ហើយស្ថិតនៅទីក្រុងសៀងហៃ នៃប្រទេសចិន។
ទី១០៖ អគារ តៃប៉ិ ១០១ (Taipei 101)។ វាត្រូវបានសាងសង់ហើយ នៅឆ្នាំ២០០៤ មានកម្ពស់៥០៨ម៉ែត្រ និង១០១ជាន់ ហើយស្ថិតនៅទីក្រុងតៃប៉ិ នៃកោះតៃវ៉ាន់។
ទី៩៖ អគារ ស៉ីធីក ថាយវើ ឬ ឆាយណា ហ៊្សុន (CITIC Tower/China Zun)។ វាត្រូវបានសាងសង់ហើយ នៅឆ្នាំ២០១៨ មានកម្ពស់៥២៧ម៉ែត្រ និង១០៩ជាន់ ហើយស្ថិតនៅទីក្រុងប៉េកាំង នៃប្រទេសចិន។
ទី៨៖ អគារ ធានជិន ហ្វាយណាន់ សេនធើ (Tianjin CTF Finance Center)។ វាត្រូវបានសាងសង់ហើយ នៅឆ្នាំ២០១៩ មានកម្ពស់៥៣០ម៉ែត្រ និង៩៧ជាន់ ហើយស្ថិតនៅទីក្រុងធានជិន នៃប្រទេសចិន។
ទី៧៖ អគារ ក្វាងចូវ ហ្វាយណាន់ សេនធើ (Guangzhou CTF Finance Center)។ វាត្រូវបានសាងសង់ហើយ នៅឆ្នាំ២០១៦ មានកម្ពស់៥៣០ម៉ែត្រ និង១១១ជាន់ ហើយស្ថិតនៅទីក្រុងក្វាងចូវ នៃប្រទេសចិន។
ទី៦៖ អគារ វាន់វើលត្រេដសេនធើ (One World Trade Center)។ វាត្រូវបានសាងសង់ហើយ នៅឆ្នាំ២០១៤ មានកម្ពស់៥៤១ម៉ែត្រ និង៩៤ជាន់ ហើយស្ថិតនៅនៅទីក្រុងញូយ៉ក នៃសហរដ្ឋអាមេរិក។
ទី៥៖ អគារ ឡូតតេ វើលថាវវើ (Lotte World Tower)។ វាត្រូវបានសាងសង់ហើយ នៅឆ្នាំ២០១៧ មានកម្ពស់៥៥៤ម៉ែត្រ និង១២៣ជាន់ ហើយស្ថិតនៅទីក្រុងសេអ៊ូល នៃកូរ៉េខាងត្បូង។
ទី៤៖ អគារ ភីងអាន ហ្វាយណាន់ សេនធើ (Ping An Finance Center)។ វាត្រូវបានសាងសង់ហើយ នៅឆ្នាំ២០១៧ មានកម្ពស់៥៩៩ម៉ែត្រ និង១១៥ជាន់ ហើយស្ថិតនៅទីក្រុងសិនជិន នៃប្រទេសចិន។
ទី៣៖ អគារ អាប្រាច់ អាល់បាអ៉ីត ខ្លក់ថាវវើ (Abraj Al-Bait Clock Tower)។ វាត្រូវបានសងសង់ហើយ នៅឆ្នាំ២០១២ មានកម្ពស់៦០១ម៉ែត្រ និង១២០ជាន់ ហើយស្ថិតនៅទីក្រុងមិចកា នៃប្រទេសអារ៉ាប៊ីសាអូឌីត។
ទី២៖ អគារ សៀងហៃថាវវើ (Shanghai Tower)។ វាត្រូវបានសាងសង់ហើយ នៅឆ្នាំ២០១៥ មានកម្ពស់៦៣២ម៉ែត្រ និង១២៨ជាន់ ហើយស្ថិតនៅទីក្រុងសៀងហៃ នៃប្រទេសចិន។
ទី១៖ អគារ បាច កាលីហ្វា (Burj Khalifa)។ វាត្រូវបានសាងសង់ហើយ នៅឆ្នាំ២០១០ មានកម្ពស់៨២៨ម៉ែត្រ និង១៦៣ជាន់ ហើយស្ថិតនៅទីក្រុងឌូបៃ នៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម។