(ពិភពលោក)៖ នៅជុំវិញពិភពលោកយើងនេះ មានការកសាងរូបសំណាកជាច្រើន ហើយអ្នកចង់ដឹងទេថា តើរូបសំណាកមួយណា ដែលមានកម្ពស់ខ្ពស់ជាងគេបង្អស់។ ដ្បិតរូបសំណាកខ្ពស់ៗបំផុត ភាគច្រើនជារូបព្រះពុទ្ធ និងព្រះម៉ែគង់ស៉ីអ៉ីមក៏ដោយ នៅបច្ចុប្បន្ននេះ រូបសំណាក ដែលខ្ពស់ដាច់គេតែម្តងលើលោក គឺមិនមែនជារូបសំណាកតំណាងឲ្យ ព្រះទាំងពីរអង្គនេះឡើយ។
ទី១៦៖ រូបសំណាកព្រះវិស្ណុជិះសត្វគ្រុឌ នៅកោះបាលី នៃប្រទេសឥណ្ឌូណេស៉ី។ រូបសំណាកនេះ មានកម្ពស់៧៥ម៉ែត្រ, និងសង់ហើយ នៅឆ្នាំ២០១៨។
ទី១៥៖ រូបសំណាកព្រះម៉ែគង់ស៉ីអ៉ីម នៅទីក្រុងហុងកុង នៃប្រទេសចិន។ រូបសំណាកនេះ មានកម្ពស់៧៦ម៉ែត្រ និងសង់ហើយ នៅ២០១២។
ទី១៤៖ រូបសំណាកព្រះឌីហ្សាង (Dizang) នៅខេត្តអានហ៊ុយ (Anhui) នៃប្រទេសចិន។ រូបសំណាកនេះ មានកម្ពស់៧៦ម៉ែត្រ និងសង់ហើយ នៅ២០១២។
ទី១៣៖ រូបសំណាកព្រះពុទ្ធ នៅរដ្ឋម៉ន (Mon) នៃប្រទេសមីយ៉ាន់ម៉ា។ រូបសំណាកនេះ មានកម្ពស់ជិត៧៨ម៉ែត្រ និងសង់ហើយ នៅឆ្នាំ២០១៩។
ទី១២៖ រូបសំណាកព្រះម៉ែគង់ស៉ីអ៉ីម នៅខេត្តហៃណាន (Hainan) នៃប្រទេសចិន។ រូបសំណាកនេះ មានកម្ពស់៧៨ម៉ែត្រ និងសង់ហើយ នៅឆ្នាំ២០០៥។
ទី១១៖ រូបសំណាកព្រះពុទ្ធ នៅខេត្តជាំងស៊ូ (Jiangsu) នៃប្រទេសចិន។ រូបសំណាកនេះ មានកម្ពស់៧៩ម៉ែត្រ និងសង់ហើយ នៅឆ្នាំ១៩៩៦។
ទី១០៖ រូបសំណាកព្រះម៉ែគង់ស៉ីអ៉ីម នៅខេត្តហ៉ីយ៉ូហ្កុ (Hyogo) នៃប្រទេសជប៉ុន។ រូបសំណាកនេះ មានកម្ពស់៨០ម៉ែត្រ និងសង់ហើយ នៅឆ្នាំ១៩៨២។
ទី៩៖ រូបសំណាកមាតាដែនដី នៅតំបន់វ៉ូលហ្គោហ្រ្គេដ (Volgograd) នៃប្រទេសរុស្ស៉ី។ រូបសំណាកនេះ មានកម្ពស់៨៥ម៉ែត្រ និងសង់ហើយ នៅឆ្នាំ១៩៦៧។
ទី៨៖ រូបសំណាកព្រះម៉ែគង់ស៉ីអ៉ីម នៅខេត្តហុកកៃដូ ( Hokkaido) នៃប្រទេសជប៉ុន។ រូបសំណាកនេះ មានកម្ពស់៨៨ម៉ែត្រ និងសង់ហើយ នៅឆ្នាំ១៩៨៩។
ទី៧៖ រូបសំណាកព្រះពុទ្ធ នៅខេត្តអាង ថង (Ang Thong) នៃប្រទេសថៃ។ រូបសំណាកនេះ មានកម្ពស់៩២ម៉ែត្រ និងសង់ហើយឆ្នាំ២០០៨។
ទី៦៖ រូបសំណាកព្រះម៉ែគង់ស៉ីអ៉ីមដៃ១ពាន់ នៅខេត្តហ៊ូណាន (Hunan) នៃប្រទេសចិន។ រូបសំណាកនេះ មានកម្ពស់៩៩ម៉ែត្រ និងសង់ហើយ នៅឆ្នាំ២០០៩។
ទី៥៖ រូបសំណាកព្រះម៉ែគង់ស៉ីអ៉ីម នៅខេត្តមីយ៉ាហ្គិ (Miyagi) នៃប្រទេសជប៉ុន។ រូបសំណាកនេះ មានកម្ពស់១០០ម៉ែត្រ សង់ហើយ នៅឆ្នាំ១៩៩១។
ទី៤៖ រូបសំណាកព្រះពុទ្ធ នៅខេត្តអ៉ីបារ៉ាគិ (Ibaraki) នៃប្រទេសជប៉ុន។ រូបសំណាកនេះ មានកម្ពស់១០០ម៉ែត្រ និងសង់ហើយឆ្នាំ១៩៩៣។
ទី៣៖ រូបសំណាកព្រះពុទ្ធ នៅតំបន់សាហ្កែង (Sagaing) នៃប្រទេសមីយ៉ាន់ម៉ា។ រូបសំណាកនេះ មានកម្ពស់ជាង១១៥ម៉ែត្រ និងសង់ហើយ នៅឆ្នាំ២០០៨។
ទី២៖ រូបសំណាកព្រះពុទ្ធ នៅខេត្តហេណាន (Henan) នៃប្រទេសចិន។ រូបសំណាកនេះ មានកម្ពស់១២៨ម៉ែត្រ និងសង់ហើយ នៅឆ្នាំ២០០៨ ។
ទី១៖ រូបសំណាកបុរសរដ្ឋ សារដារ វ៉ាឡាបហៃ ប៉ាទែល (Sardar Vallabhbhai Patel) ដែលស្ថិតនៅរដ្ឋហ្គូចារ៉ាត់ (Gujarat) នៃប្រទេសឥណ្ឌា។ រូបសំណាកនេះ មានកម្ពស់១៨២ម៉ែត្រ ដែលខ្ពស់ជាងគេបំផុតនៅសព្វថ្ងៃនេះ និងសាងសង់ហើយ នៅឆ្នាំ២០១៨។