(ភ្នំពេញ)៖ នៅលើផ្ទៃផែនដីយើងនេះ ភាគច្រើនគឺទឹកសមុទ្រ ដែលមានតួនាទីយ៉ាងច្រើននៅក្នុងការតម្រូវបរិស្ថានរបស់ផែនដី ។ តើអ្នកដឹងទេថា ទឹកសមុទ្រកកើតឡើងតាំងពីពេលណា?
ប្រហែលជា៤,៥០០លានឆ្នាំមុន ផែនដីមានសណ្ឋានខុសពីបច្ចុប្បន្ន គឺពុំមានមហាសមុទ្រ និងសមុទ្រទេ។ ភ្នំភ្លើងបានព្រួសកម្អែល ផេះ និងឧស្ម័នពាសពេញភពទាំងមូល នៅពេលនោះភពមានសីតុណ្ហភាពក្តៅជាងបច្ចុប្បន្នខ្លាំងណាស់។
ឧស្ម័នភ្នំភ្លើង គួបផ្សំនឹងឧស្ម័នផ្សេងៗ និងចំហាយទឹកបានចាប់ផ្តើមបង្កើតបរិយាកាសភពផែនដី។ នៅខណៈពេលបរិយាកាសបានវិវត្ត ផែនដីក៏បានចុះត្រជាក់។ ប្រហែលជាមុន៤ពាន់លានឆ្នាំមុន ផែនដីបានចុះត្រជាក់ល្មមដែលធ្វើឱ្យចំហាយទឹកក្លាយជាកំណក ហើយធ្លាក់មកជាភ្លៀង។
ទឹកភ្លៀងបានចាប់ផ្តើមចាក់បំពេញតំបន់ទាប និងកំហូងនៃផ្ទៃរបស់ផែនដី ហើយមហាសមុទ្រដំបូងក៏បានកកើតឡើង។ មហាសមុទ្របានផ្លាស់ប្តូរជាច្រើនទៅតាមប្រវត្តិភពផែនដី៕