(ភ្នំពេញ)៖ ការទទួលបានពន្លឺពីព្រះអាទិត្យ គឺជាតម្រូវការចាំបាច់សម្រាប់ទ្រទ្រង់ជីវិតនៅលើផែនដីយើង។ អ្នកចង់ដឹងទេថា តើត្រូវប្រើពេលប៉ុន្មាន ទើបពន្លឺព្រះអាទិត្យមកដល់ផែនដី?
ការដែលពន្លឺព្រះអាទិត្យធ្វើដំណើរមកដល់ផែនដី គឺត្រូវប្រើពេល «៨នាទី និង២០វិនាទី» ឬស្មើនឹង «៥០០វិនាទី»។
ចម្ងាយពីពីព្រះអាទិត្យមកផែនដី គឺមានប្រវែង១៥០,០០០,០០០គីឡូម៉ែត្រ។ ពន្លឺព្រះអាទិត្យដែលធ្វើដំណើរមកកាន់ផែនដី គឺមានល្បឿន៣០០,០០០គីឡូម៉ែត្រក្នុង១វិនាទី ដូច្នេះវាត្រូវចំណាយពេលដល់ទៅ៥០០វិនាទី ទើបបានមកដល់ផែនដីយើង៕