(ភ្នំពេញ)៖ នៅក្នុងអត្ថបទមុនៗ Fresh News Plus បានបង្ហាញអំពីទីក្រុងឡកយ៉ាង ក្រុងឆាងអាន ក្រុងប៉េកាំង ក្រុងខាយហ្វឹង ក្រុងណានជីង និងហាងចូវរួចមកហើយ ហើយនៅក្នុងអត្ថបទនេះយើងនឹងបន្តបង្ហាញអំពីទីក្រុងចំណាស់ទី៧របស់ប្រទេសចិន នោះគឺក្រុងអានយ៉ាង។
៧៖ ក្រុងអានយ៉ាង
អានយ៉ាង (Anyang) ជាស្រុកកំណើតរបស់ ចូវ អ៉ី (Zhou Yu) មេទ័ពនគរតុងអ៊ូនាសម័យនគរទាំង៣ និងមេទ័ព យៀក ហ្វី (Yue Fei) ក្នុងសម័យរាជវង្សសុង (Song dynasty)។ បច្ចុប្បន្ន ក្រុងអានយ៉ាងជាទីក្រុងបុរាណមួយនៅខេត្តហឺណាន (Henan) ភាគខាងកើតប្រទេសចិន។
ប្រវត្តិដែលទាក់ទងនឹងក្រុងបុរាណនេះ គឺកើតឡើងតាំងឆ្នាំ១៣០០មុនគ្រិស្តសករាជ កាលណោះស្តេចនៃរាជវង្សសាង ផាន កឹង (Pan Geng) បានផ្លាស់រាជធានីចុងក្រោយទៅតាំងនៅក្រុងយិន (Yīn) ដែលបច្ចុប្បន្នជាតំបន់ជាយក្រុងមួយនៃក្រុងអានយ៉ាងនេះឯង។
ក្រោយមកទៀត ក្រុងអានយ៉ាងនេះបានក្លាយជារាជធានីរបស់ស្ដេចដល់ទៅ១២អង្គ នៃ៨រាជវង្ស ដូចជា រាជវង្សសាង (Shang dynasty) រាជវង្សចូវ (Zhou dynasty) រាជធានីរបស់នគរយៀក (Yue) ជាដើម ពិសេសទីក្រុងនេះគឺជាស្រុកកំណើតរបស់មេទ័ពដ៏អង់អាចសម័យរាជវង្សសុង គឺមេទ័ព យៀក ហ្វី ក្នុងសម័យដែលច្បាំងជាមួយនគរជីងនៅភាគខាងជើង (Jin–Song Wars)។ មកដល់ពេលនេះ ទីក្រុងអានយ៉ាងមានប្រវត្តិជារាជធានីបុរាណរយៈពេល២៥៤ឆ្នាំ។
សម្ភារៈសំរឹទ្ធដែលធំបំផុតលើពិភពលោក ត្រូវបានរកឃើញនៅក្នុងក្រុងនេះ វាមានឈ្មោះថា អ៊ូតាហ្វាងទីង (Wu Dafang Ding)។ ក្រៅពីនេះនៅមានរឿងប្រវត្តិសាស្រ្តជាច្រើន ដូចជា ការព្យាបាលទឹកតាអ៉ិ ការសម្តែងវិនវ័ងនាសម័យរាជវង្សចូវ ការអធិស្ឋានស៊ូឈីង ការព្យាបាលខ្លាដំបង ទ្វារខាងលិច ការចាក់សាក់របស់ម្តាយក្មេកជាដើម បានកើតឡើងនៅទីនេះ។
វត្ថុបុរាណវប្បធម៌នៅក្នុងទីក្រុងអានយ៉ាងមានច្រើន ក្នុងនោះគេបានបង្កើតអង្គភាពការពារវត្ថុវប្បធម៌រដ្ឋថ្នាក់ជាតិចំនួន៨ និងអង្គភាពការពារវត្ថុបុរាណវប្បធម៌ខេត្តចំនួន៣២៕