(ភ្នំពេញ)៖ នៅក្នុងអត្ថបទមុនៗ Fresh News Plus បានបង្ហាញអំពីទីក្រុងឡកយ៉ាង ក្រុងឆាងអាន ក្រុងប៉េកាំង ក្រុងខាយហ្វឹង ក្រុងណានជីង ក្រុងហាងចូវ និងក្រុងអានយ៉ាងរួចមកហើយ ហើយនៅក្នុងអត្ថបទនេះយើងនឹងបន្តបង្ហាញអំពីទីក្រុងចំណាស់ទី៨របស់ប្រទេសចិន នោះគឺក្រុងចឹងចូវ។
៧៖ ក្រុងចឹងចូវ
ចឹងចូវ (Zhengzhou) ធ្លាប់ជារាជធានីហើយមានប្រវត្តិសាស្ត្រយូរអង្វែងបានបន្សល់ទុកឱ្យចឹងចូវជាមួយនឹងបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប ទីក្រុងនេះមានវត្ថុបុរាណ និងតំបន់ប្រវត្តិសាស្រ្តជាង១៤០០កន្លែង ក្នុងនោះមានអង្គភាពការពារកេរដំណែលវប្បធម៌រដ្ឋចំនួន២៦។
តំបន់រមណីយដ្ឋានភ្នំពូសាន គឺជាតំបន់មួយក្នុងចំណោមកន្លែងទេសភាពសំខាន់ៗចំនួន៤៤នៅក្នុងប្រទេស និងជាគំរូតំបន់វប្បធម៌ស៊ីវិលជាតិ។
ទីសក្ការបូជាល្បីជាងគេនៅលើពិភពលោក វត្តសៅលិញមានទីតាំងនៅជើងភ្នំសុងសាន ហើយក្បាច់គុនសៅលិញដែលល្បីរន្ទីរញ្ជួយលោក គឺចេញពីទីនេះទៅកាន់ពិភពខាងក្រៅ។
ទីនេះមានអាគារតារាសាស្រ្តដំបូងបង្អស់នៅក្នុងប្រទេសចិន និងឧបករណ៍ សង្កេតផ្កាយរាជវង្សយ័នផងដែរ មហាវិទ្យាល័យដ៏សំខាន់មួយក្នុងចំណោមមហាវិទ្យាល័យទាំងបួនក្នុងរាជវង្សសុងនៃប្រទេសចិន គឺមហាវិទ្យាល័យឡយ៉ាង ប្រាសាទចុងយាគ ដែលជាក្រុមអគារសាសនាតាវដែលមានស្រាប់ធំបំផុតរបស់ប្រទេសចិន។
នៅជុំវិញខេត្តចឹងចូវ មានរាជធានីបុរាណនៃស៊ិញឡឃើពុ ផ្នូរបុរាណ អគារបុរាណ តំបន់យុទ្ធសាស្ត្របុរាណ និងទីលានចម្បាំងបុរាណ។ អ្នកប្រវត្តិសាស្រ្តល្បីល្បាញដូចជា លីជី ជីឆាន ទូហ្វូ ប៉ាយជីអ៊ុ កាវកុង សុទ្ធតែចាប់កំណើតនៅខេត្តចឹងចូវ។
ខេត្តចឹងចូវមានទីតាំងស្ថិតនៅចំកណ្តាលនៃតំបន់ទំនាបកណ្តាល ជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់មួយនៅក្នុងប្រទេស វាជាទីក្រុងដ៏សំខាន់មួយនៅនៃស្ពានផ្សារភ្ជាប់រវាងចិនដីគោក អាស៊ី និងអឺរ៉ុប៕