(អវកាស)៖ ឆ្នាំពន្លឺ (Light Year) គឺជាចម្ងាយពន្លឺដែលអ្នកវិទ្យាសាស្រ្តប្រើសម្រាប់វាស់ពី Galaxy មួយទៅ Galaxy មួយទៀត ឬវាស់ចម្ងាយរវាងភពនិងភព ក៏ដូចជាចម្ងាយពីតារាមួយទៅតារាមួយទៀតជាដើម។ ដូច្នេះតើអ្នកដឹងទេថា មួយឆ្នាំពន្លឺ ស្មើនឹងប៉ុន្មានគីឡូម៉ែត្រ?
តាមការពិសោធន៍របស់អ្នកវិទ្យាសាស្ត្រ ក្នុងរយៈពេលមួយវិនាទី ពន្លឺអាចរត់បានចម្ងាយ ២៩៩,៧៩២ គីឡូម៉ែត្រ (និយាយលេខមូលថា ៣០០,០០០ គីឡូម៉ែត្រ) ដូច្នេះដើម្បីដឹងថាមួយឆ្នាំពន្លឺមានប៉ុន្មានគីឡូម៉ែត្រនោះ គេត្រូវយកចំនួនវិនាទីដែលមានក្នុងមួយឆ្នាំ ទៅគុណនឹងចំនួនចម្ងាយ ២៩៩,៧៩២ គីឡូម៉ែត្រ ហើយគេនឹងបានមកវិញនូវចម្ងាយ ៩.៤៦១ ពាន់ពាន់លានគីឡូម៉ែត្រ ឬអាចនិយាយបានថា ៩.៤៦១ លានលានគីឡូម៉ែត្រ ឬហៅតាមភាសាបច្ចេកទេសថា ៩.៤៦១ ទ្រីលានគីឡូម៉ែត្រ។
* វិធីវាស់ឆ្នាំពន្លឺ ឬចម្ងាយវត្ថុក្នុងលម្ហ
ចម្ងាយនៃវត្ថុក្នុងលម្ហមិនពិបាកវាស់នោះទេ គឺគណនារយៈពេលដែលកាំពន្លឺមួយទៅដល់វត្ថុនោះ គុណជាមួយនឹងល្បឿននៃពន្លឺ។ ឧទាហរណ៍ កាំពន្លឺធ្វើដំណើរពីព្រះអាទិត្យមកផែនដីមានរយៈពេលជាមធ្យម ៥០០នាទី យើងអាចចំនួននេះទៅគុណនឹងល្បឿនក្នុងមួយវិនាទី (២៩៩,៧៩២ គីឡូម៉ែត្រ) នោះយើងនឹងដឹងចម្ងាយពីផែនដីទៅព្រះអាទិត្យគិតជាគីឡូម៉ែត្រ។ ម្យ៉ាងទៀត ដោយសារតែល្បឿនពន្លឺមានលក្ខណៈថេរ ដូច្នេះវាជាវិធីសាស្រ្តដ៏គួរឱ្យទុកចិត្តសម្រាប់វាស់ចម្ងាយក្នុងលម្ហ៕