(ភ្នំពេញ)៖ ដូចយើងបានដឹងហើយថាទឹកអប់ត្រូវបានផលិតឡើងដំបូងបង្អស់នៅប្រទេសអេហ្ស៉ីបបុរាណ និងនៅតំបន់មេសូប៉ូតាមី ខណៈពេលបច្ចុប្បន្នទឹកអប់ដែលល្បីល្បាញជាងគេគឺផលិតនៅប្រទេសបារាំង។ តើវត្ថុធាតុដើមដែលសម្រាប់ផលិតទឹកអប់មានអ្វីខ្លះ?

ប្រភពមួយក្នុងចំណោមបម្រើបម្រាស់ដ៏ចំណាស់នៃទឹកអប់ កើតមកពីការដុតខ្លឹមចន្ទន៍ក្រស្នា និងរុក្ខជាតិក្លិនក្រអូបសម្រាប់សេវាកម្មសាសនា ជាទូទៅជ័រក្រអូប គ្រឿងក្រអូប និងដើមស្លែទឹក ដែលយកចេញពីដើមឈើ។

ទឹកអប់បានផ្ទុះប្រជាប្រិយភាពខ្លាំងនៅប្រទេសបារាំងគឺនៅសតវត្សទី១៦ ជាពិសេសក្នុងចំណោមព្រះមហាក្សត្រ រាជវង្សានុវង្ស និងពួកអភិជន។ ក្នុងរជ្ជកាលព្រះចៅល្វីទី១៥ (Louis XIV) ស្ទើរតែគ្រប់យ៉ាងនៅប្រទេសបារាំងសុទ្ធតែប្រើប្រាស់ទឹកអប់ជាគ្រឿងលម្អក្លិនក្រអូប ដូចជា វាំងនន ស្រោមដៃ សម្លៀកបំពាក់ ក៏គ្រឿងវាយនភណ្ឌដទៃ។

បារាំងបាននាំចេញទឹកអប់ទៅកាន់ទីផ្សារពិភពលោកក្នុងរង្វង់ទឹកប្រាក់ជាង១៥.៤ពាន់លានដុល្លារកាលពីឆ្នាំ២០១៧។

នៅពេលបានបាញ់ទឹកអប់ គេជឿថាវាជួយឲ្យអ្នកចង់មានស្នេហាឆាប់រកដៃគូបាន ហើយវាត្រូវបានគេប្រើទាំងសម្រាប់ការឡែបខាយ និងជាការរៀបចំសម្រាប់ការបង្កាត់ភ្លើងតណ្ហាផងដែរ៕