(អង់គ្លេស)៖ Big Ben ជាឈ្មោះទីតាំងប៉មនាឡិកាដ៏ល្បីល្បាញស្ថិតនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ Big Ben ជាចំណុចដែលពិភពលោកកំណត់ម៉ោងដំបូង ហើយដេញតាមលំដាប់នៃល្វែងម៉ោងរបស់ផែនដីមកខាងស្ដាំ។ ប្រទេស ឬតំបន់ ឬទីក្រុងដែលនៅខាងស្ដាំប៉មនាឡិកា Big Ben នេះ ត្រូវបូកតាមលំដាប់ល្វែងម៉ោង ចំណែកប្រទេសដែលនៅខាងឆ្វេង ត្រូវដកចំនួនល្វែងម៉ោងនោះវិញ។
Big Ben ឈ្មោះនេះគឺសំដៅទៅលើកណ្តឹងនាឡិកាដ៏អស្ចារ្យដែលមានទម្ងន់រហូតដល់១៥.១តោន។ សម្រាប់ទីតាំងអគារប៉មត្រូវបានគេស្គាល់ឈ្មោះជាផ្លូវការថា St. Stephen រហូតដល់ឆ្នាំ២០១២ អគារប៉មនោះត្រូវបានគេប្តូរឈ្មោះទៅជា Elizabeth វិញក្នុងឱកាសប្រារព្ធពិធីគម្រប់ខួបទី៦០ឆ្នាំ ក្នុងការឡើងសោយរាជ្ររបស់ម្ចាស់ក្សត្រីអេលីហ្សាប៊េតទី២ នៅចក្រភពអង់គ្លេស។
* តើនរណាជាអ្នកប្រសិទ្ធនាមនាឡិកាដ៏ល្បីនេះថា Big Ben?
យោងតាមព័ត៌មានពីប្រភពខ្លះបានឲ្យដឹងថា ឈ្មោះ BigBen មកពីឈ្មោះនៃអ្នកប្រដាល់ជើងខ្លាំងមួយក្នុងសតវត្សទី១៩ គឺលោក Ben Caunt ដែលត្រូវបានផ្ដល់ឲ្យដោយលោក Benjamin Hall ជាសមាជិកវិស្វករស៊ីវិលសភាជាតិបម្រើការអស់រយៈពេលជិត៣ទសវត្សរ៍មកហើយ។ ឈ្មោះរបស់លោកត្រូវបានមហាជនទទួលស្គាល់ព្រមទាំងចារឹកឈ្មោះលោកទុកនៅលើកណ្តឹងប៉មនាឡិកានោះផ្ទាល់តែម្ដង។ ស្ថិតក្នុងក្នុងឱកាសនេះទីតាំងអគារប៉មនាឡិកា ក៏ត្រូវបានគេស្នើឲ្យដាក់ឈ្មោះ Big Ben ដើម្បីជាកិច្ចគោរពទៅដល់លោក Benjamin Hall ប្រធានក្រុមប្រឹក្សាភិបាលក្នុងកំឡុងពេលដែលលោកធ្វើការកាន់តំណែងនេះ៕