(ភ្នំពេញ)៖ ការវាយប្រហារដោយត្រីឆ្លាម (Shark attacks) គឺជាករណីគ្រោះថ្នាក់ដ៏ព្រឺព្រួចមួយដែលតែងកើតមានចំពោះមនុស្សម្នាជុំវិញពិភពលោក ខណៈករណីវាយប្រហារខ្លះបានសម្លាប់ជីវិតមនុស្សយ៉ាងអាណោចអាធម ឯករណីខ្លះក៏រួចផុតជីវិតវិញដែរ។
ខាងក្រោមនេះគឺជាការបង្ហាញតួលេខនៅតាមប្រទេសនានា ដែលកើតមានករណីត្រីឆ្លាមវាយប្រហារមនុស្សនៅក្នុងឆ្នាំ២០២១ ក្នុងនោះរួមមាន៖
ទី១. សហរដ្ឋអាមេរិក៖ មានការវាយប្រហារដោយត្រីឆ្លាមដែលមិនបង្កហេតុចំនួន៤៧លើក ក្នុងនោះបណ្ដាលឱ្យមានមនុស្សស្លាប់ចំនួន១នាក់។
ទី២. ប្រទេសអូស្ត្រាលី៖ មានការវាយប្រហារដោយត្រីឆ្លាមចំនួន១២លើក ក្នុងនោះបណ្ដាលឱ្យមានមនុស្សស្លាប់ចំនួន៣នាក់។
ទី៣. ប្រទេសប្រេស៉ីល៖ មានការវាយប្រហារដោយត្រីឆ្លាមចំនួន៣លើក ក្នុងនោះបានបណ្ដាលឱ្យមានមនុស្សស្លាប់ចំនួន៣នាក់។
ទី៤. ប្រទេសនូវែលសេឡង់៖ មានការវាយប្រហារដោយត្រីឆ្លាមចំនួន៣លើក ក្នុងនោះបានបណ្ដាលឱ្យមានមនុស្សស្លាប់ចំនួន១នាក់។
ទី៥. ប្រទេសអាហ្វ្រិកខាងត្បូង៖ មានការវាយប្រហារដោយត្រីឆ្លាមចំនួន៣លើក ក្នុងនោះបានបណ្ដាលឱ្យមានមនុស្សស្លាប់ចំនួន១នាក់។
ទី៦. ប្រជុំកោះនូវែលកាឡេដូនី (New Caledonia)៖ មានការវាយប្រហារដោយត្រីឆ្លាមចំនួន២លើក ក្នុងនោះបានបណ្ដាលឱ្យមានមនុស្សស្លាប់ចំនួន២នាក់។
ទី៧. ប្រទេសកាណាដា៖ មានការវាយប្រហារដោយត្រីឆ្លាមចំនួន១លើក មិនបណ្ដាលឱ្យមានមនុស្សស្លាប់នោះឡើយ។
ទី៩. ប្រទេសអេក្វាទ័រ៖ មានការវាយប្រហារដោយត្រីឆ្លាមចំនួន១លើក មិនបណ្ដាលឱ្យមានមនុស្សស្លាប់នោះឡើយ។
ទី១០. ប្រទេសសាំងឃីតនិងនេវីស (Saint Kitts and Nevis)៖ មានការវាយប្រហារដោយត្រីឆ្លាមចំនួន១លើក មិនបណ្ដាលឱ្យមានមនុស្សស្លាប់នោះឡើយ៕