(ភ្នំពេញ)៖ គិតត្រឹមឆ្នាំ២០២១ ចំនួនអ្នកប្រតិបត្តិតាមគ្រិស្ដសាសនានៅទូទាំងពិភពលោក គឺមានប្រមាណជាង២.៥៤ពាន់លាននាក់ (2.54 billion) ស្មើនឹង៣១.២ភាគរយនៃអ្នកកាន់សាសនានានាជុំវិញពិភពលោក, នេះបើតាមគេហទំព័រ Good Faith Media។
ខាងក្រោមនេះគឺជាបណ្ដាប្រទេសដែលមានអ្នកកាន់សាសនាគ្រិស្ដច្រើនជាងគេ គិតត្រឹមឆ្នាំ២០២១ ក្នុងនោះរួមមាន៖
១. សហរដ្ឋអាមេរិក៖ មានគ្រិស្តសាសនិកប្រមាណជាង២៥៣លាននាក់។
២. ប្រេស៉ីល៖ មានគ្រិស្តសាសនិកប្រមាណជាង១៨៧លាននាក់។
៣. ម៉ិកស៉ិក៖ មានគ្រិស្តសាសនិកប្រមាណជាង១២០លាននាក់។
៤. ហ្វីលីពីន៖ មានគ្រិស្តសាសនិកប្រមាណជាង១០៥លាននាក់។
៥. រុស្ស៉ី៖ មានគ្រិស្តសាសនិកប្រមាណជាង១០០លាននាក់។
៦. នីហ្សេរីយ៉ា៖ មានគ្រិស្តសាសនិកប្រមាណជាង៩០លាននាក់។
៧. សាធារណរដ្ឋកុងហ្គោ៖ មានគ្រិស្តសាសនិកប្រមាណជាង៨៥លាននាក់់។
៨. ចិន៖ មានគ្រិស្តសាសនិកប្រមាណជាង៧២លាននាក់។
៩. អេត្យូពី៖ មានគ្រិស្តសាសនិកប្រមាណជាង៦៤លាននាក់។
១០. អាល្លឺម៉ង់៖ មានគ្រិស្តសាសនិកប្រមាណជាង៥២លាននាក់។
១១. កូឡុំប៊ី៖ មានគ្រិស្តសាសនិកប្រមាណជាង៤៩លាននាក់។
១២. អ៉ីតាលី៖ មានគ្រិស្តសាសនិកប្រមាណជិត៤៨លាននាក់។
១៣. កេនយ៉ា៖ មានគ្រិស្តសាសនិកប្រមាណជាង៤៧លាននាក់។
១៤. អាហ្វ្រិកខាងត្បូង៖ មានគ្រិស្តសាសនិកប្រមាណជាង៤៣លាននាក់។
១៥. អាហ្សង់ទីន៖ មានគ្រិស្តសាសនិកប្រមាណជាង៣៧លាននាក់។
១៦. ចក្រភពអង់គ្លេស៖ មានគ្រិស្តសាសនិកប្រមាណជាង៣៧លាននាក់។
១៧. បារាំង៖ មានគ្រិស្តសាសនិកប្រមាណជាង៣៧លាននាក់។
១៨. អេស្ប៉ាញ៖ មានគ្រិស្តសាសនិកប្រមាណជាង៣៦លាននាក់។
១៩. អ៊ុយក្រែន៖ មានគ្រិស្តសាសនិកប្រមាណជាង៣៥លាននាក់។
២០. ប៉ូឡូញ៖ មានគ្រិស្តសាសនិកប្រមាណជាង៣៤លាននាក់។
គួរជម្រាបថា នៅលើពិភពលោក សាសនាដែលមានអ្នកប្រតិបត្តិច្រើនជាងគេគឺគ្រិស្តសាសនានេះហើយ ដែលស្មើនឹង៣១.២ភាគរយ បន្ទាប់ពីនេះមានសាសនាឥស្លាម សាសនាហិណ្ឌូ សាសនាព្រះពុទ្ធ និងសាសនាដទៃទៀត ហើយក៏មានអ្នកមិនកាន់សាសនាផងដែរ៕