(បរទេស)៖ បច្ចុប្បន្នសំណង់អគារខ្ពស់ស្កឹមស្កៃ បានរីកដុះដាលកាន់តែច្រើនឡើងៗ ជាពិសេសនៅពាសពេញតំបន់អារ៉ាប់ និងអាស៉ី ។ ខាងក្រោមនេះ គឺជាអគារខ្ពស់ៗជាងគេទាំង១០ នៅលើពិភពលោក ដែលភាគច្រើនស្ថិតក្នុងប្រទេសចិន។
ទី១៖ អគារ បឺច កាលីហ្វា (Burj Khalifa)។ អគារនេះ ត្រូវបានសាងសង់រួច នៅឆ្នាំ២០១០ មានកម្ពស់ «៨២៨ម៉ែត្រ» និង១៦៣ជាន់ (១ជាន់ក្រោមដី) ហើយស្ថិតនៅទីក្រុងឌូបៃ នៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម។
ទី២៖ អគារ មើដេកា ១១៨ (Merdeka 118)។ អគារនេះ ត្រូវគេរំពឹងថានឹងសាងសង់រួច នៅមុនដំណាច់ឆ្នាំ២០២២នេះ មានកម្ពស់ «៦៧៨.៩ម៉ែត្រ» និង១១៨ជាន់ (៥ជាន់ក្រោមដី) ហើយស្ថិតនៅទីក្រុងគូឡាឡាំពួ នៃប្រទេសម៉ាឡេស៉ី។
ទី៣៖ អគារ សៀងហៃថាវវើ (Shanghai Tower)។ អគារនេះ ត្រូវបានសាងសង់រួច នៅឆ្នាំ២០១៥ មានកម្ពស់ «៦៣២ម៉ែត្រ» និង១២៨ជាន់ (៥ជាន់ក្រោមដី) ហើយស្ថិតនៅទីក្រុងសៀងហៃ នៃប្រទេសចិន។
ទី៤៖ អគារ អាប្រាច់ អាល់បាអ៉ីត ខ្លក់ថាវវើ (Abraj Al-Bait Clock Tower)។ អគារនេះត្រូវបានសងសង់រួច នៅឆ្នាំ២០១២ មានកម្ពស់ «៦០១ម៉ែត្រ» និង១២០ជាន់ (៣ជាន់ក្រោមដី) ហើយស្ថិតនៅទីក្រុងមិចកា នៃប្រទេសអារ៉ាប៊ីសាអូឌីត។
ទី៥៖ អគារ ភីងអាន អ៉ីនធើណាសិនណាល់ ហ្វាយណាន់ សេនធើ (Ping An International Finance Center)។ អគារនេះត្រូវបានសាងសង់រួច នៅឆ្នាំ២០១៧ មានកម្ពស់ «៥៩៩.១ម៉ែត្រ» និង១១៥ជាន់ (៥ជាន់ក្រោមដី) ហើយស្ថិតនៅទីក្រុងសិនចិន នៃប្រទេសចិន។
ទី៦៖ អគារ ឡូតតេ វើលថាវវើ (Lotte World Tower)។ អគារនេះ ត្រូវបានសាងសង់រួច នៅឆ្នាំ២០១៧ មានកម្ពស់ «៥៥៤.៥ម៉ែត្រ» និង១២៣ជាន់ (៦ជាន់ក្រោមដី) ហើយស្ថិតនៅទីក្រុងសេអ៊ូល នៃកូរ៉េខាងត្បូង។
ទី៧៖ អគារ វាន់ វើល ត្រេដ សេនធើ (One World Trade Center)។ អគារនេះ ត្រូវបានសាងសង់រួច នៅឆ្នាំ២០១៤ មានកម្ពស់ «៥៤១.១ម៉ែត្រ» និង៩៤ជាន់ (៥ជាន់ក្រោមដី) ហើយស្ថិតនៅនៅទីក្រុងញូយ៉ក នៃសហរដ្ឋអាមេរិក។
ទី៨៖ អគារ ក្វាងចូវ ហ្វាយណាន់ សេនធើ (Guangzhou CTF Finance Center)។ អគារនេះត្រូវបានសាងសង់រួច នៅឆ្នាំ២០១៦ មានកម្ពស់ «៥៣០ម៉ែត្រ» និង១១១ជាន់ (៥ជាន់ក្រោមដី) ហើយស្ថិតនៅទីក្រុងក្វាងចូវ នៃប្រទេសចិន។
ទី៩៖ អគារ ធានជីន ហ្វាយណាន់ សេនធើ (Tianjin CTF Finance Center)។ អគារនេះ ត្រូវបានសាងសង់រួច នៅឆ្នាំ២០១៩ មានកម្ពស់ «៥៣០ម៉ែត្រ» និង៩៧ជាន់ (៤ជាន់ក្រោមដី) ហើយស្ថិតនៅទីក្រុងធានជីន នៃប្រទេសចិន។
ទី១០៖ អគារ ស៉ីធីក ថាយវើ ឬ ឆាយណា ហ៊្សុន (CITIC Tower/China Zun)។ អគារនេះ ត្រូវបានសាងសង់រួច នៅឆ្នាំ២០១៨ មានកម្ពស់ «៥២៧.៧ម៉ែត្រ» និង១០៩ជាន់ (៨ជាន់ក្រោមដី) ហើយស្ថិតនៅទីក្រុងប៉េកាំង នៃប្រទេសចិន។