(ភ្នំពេញ)៖ សណ្ឋាគារទំនើបៗលំដាប់ផ្កាយ៥ គឺជាសេចក្ដីត្រូវការសម្រាប់ភ្ញៀវទេសចរដែលនិយមការស្នាក់នៅ សម្រាកកម្សាន្តតាមបែបស៉ីវិល័យ ក៏ដូចជាសម្រាប់ការស្នាក់នៅរបស់ថ្នាក់ដឹកនាំ និងឧត្តមមន្ត្រីនានាដែលទាមទារចាំបាច់សម្រាប់ការការពារសុវត្ថិភាព។
នៅឆ្នាំ២០២១ គេបានធ្វើកំណត់ត្រាអំពីទីក្រុងដែលមានសណ្ឋាគារលំដាប់ផ្កាយ៥ច្រើនជាងគេនៅលើពិភពលោក ក្នុងនោះរួមមាន៖
១. ទីក្រុងឡុងដ៍ (London) រាជធានីនៃចក្រភពអង់គ្លេស មានសណ្ឋាគារលំដាប់ផ្កាយ៥ចំនួន៧៥អគារ ដូចជា Buckingham Palace, Big Ben, the London Eye ជាដើម។
២. ទីក្រុងឌូបៃ (Dubai) នៃសហភាពអេមីរ៉ាតអារ៉ាប់រួម មានសណ្ឋាគារលំដាប់ផ្កាយ៥ចំនួន៦១អគារ ដូចជា Burj Al Arab, Hyatt Regency Dubai, Grand Hyatt Dubai, Crowne Plaza Dubai ជាដើម។
៣. ទីក្រុងញូវយ៉ក (New York) នៃសហរដ្ឋអាមេរិក មានសណ្ឋាគារលំដាប់ផ្កាយ៥ចំនួន៥៩អគារ។
៤. ទីក្រុងប៉ារីស (Paris) នៃសាធារណរដ្ឋបារាំង មានសណ្ឋាគារលំដាប់ផ្កាយ៥ចំនួន៥៦អគារ។
៥. ទីក្រុងម៉ៃអាមី (Miami) នៃសហរដ្ឋអាមេរិក មានសណ្ឋាគារលំដាប់ផ្កាយ៥ចំនួន៤៦អគារ។
៦. ទីក្រុងឡូសអេនជេឡេស (Los Angeles) នៃសហរដ្ឋអាមេរិក មានសណ្ឋាគារលំដាប់ផ្កាយ៥ចំនួន៣៩អគារ។
៧. ទីក្រុងទេពមហានគរ/បាងកក (Bangkok) នៃព្រះរាជាណាចក្រថៃ មានសណ្ឋាគារលំដាប់ផ្កាយ៥ចំនួន៣៣អគារ ដូចជា Hyatt Regency Bangkok, Saim Bangkok, The Sukhuthai Bangkok, Maha Nakhon Tower ជាដើម។
៨. ទីក្រុងសៀងហៃ (Shanghai) នៃសាធារណរដ្ឋប្រជាមានិតចិន មានសណ្ឋាគារលំដាប់ផ្កាយ៥ចំនួន៣៣អគារ។
៩. ទីក្រុងវ៉ាស៉ីនតោន ឌីស៉ី (Washington DC) នៃសហរដ្ឋអាមេរិក មានសណ្ឋាគារលំដាប់ផ្កាយ៥ចំនួន៣២អគារ។
១០. ទីក្រុងរ៉ូម (Rome) នៃសាធារណរដ្ឋអ៉ីតាលី មានសណ្ឋាគារលំដាប់ផ្កាយ៥ចំនួន៣២អគារ។
យោងតាមគេហទំព័រ USA Today បានចេញផ្សាយថា បច្ចុប្បន្ននៅលើពិភពលោក មានសណ្ឋាគារលំដាប់ផ្កាយ៥ប្រមាណជាង២០០អគារ៕