(ភ្នំពេញ)៖ អ្នកប្រើប្រាស់ទូរស័ព្ទដៃទំនើប (Smartphone) យ៉ាងហោចណាស់ក៏បានប្រើប្រាស់វាបានម្តងដែរក្នុងមួយខែ ដែលតួលេខនេះគឺបានមកពីរបាយការណ៍ទីផ្សារស្មាតហ្វូនសកលលោកប្រចាំឆ្នាំ ហើយផ្អែកទៅលើគំរូម៉ូដែលដែលរាប់បញ្ចូលទាំងភាពរីកចម្រើននៃសេដ្ឋកិច្ច ចំនួនប្រជាជន ចំនួនអ្នកប្រើប្រាស់អ៉ីនថឺរណេត ស្ថានភាពប្រជាសាស្រ្ត និងស្ថានភាពនៃការប្រើប្រាស់បណ្តាញឥតខ្សែ (wireless networks) ជាដើម។
ខាងក្រោមនេះជាប្រទេសទាំង១០ដែលមានអ្នកប្រើទូរស័ព្ទដៃទំនើបច្រើនជាងគេ គិតត្រឹមឆ្នាំ២០២១៖
១០. ហ្វីលីពីន មានអ្នកប្រើប្រាស់ទូរស័ព្ទដៃទំនើបចំនួន៦៧.៣៧លានគ្រឿង ស្មើនឹង៦០.៧%នៃចំនួនប្រជាជនសរុប។
៩. នីហ្សេរីយ៉ា មានអ្នកប្រើប្រាស់ទូរស័ព្ទដៃទំនើបចំនួន៧២.០៣លានគ្រឿង ស្មើនឹង៣៤.១%នៃចំនួនប្រជាជនសរុប។
៨. ម៉ិកស៉ិក មានអ្នកប្រើប្រាស់ទូរស័ព្ទដៃទំនើបចំនួន៧៧.៣១លានគ្រឿង ស្មើនឹង៥៩.៤%នៃចំនួនប្រជាជនសរុប។
៧. ជប៉ុន មានអ្នកប្រើប្រាស់ទូរស័ព្ទដៃទំនើបចំនួន៩៤.៧៨លានគ្រឿង ស្មើនឹង៧៥.២%នៃចំនួនប្រជាជនសរុប។
៦. រុស្ស៉ី មានអ្នកប្រើប្រាស់ទូរស័ព្ទដៃទំនើបចំនួន១០២.២៤លានគ្រឿង ស្មើនឹង៧០.១%នៃចំនួនប្រជាជនសរុប។
៥. ប្រេស៉ីល មានអ្នកប្រើប្រាស់ទូរស័ព្ទដៃទំនើបចំនួន១៣១.៧៣លានគ្រឿង ស្មើនឹង៦១.៦%នៃចំនួនប្រជាជនសរុប។
៤. ឥណ្ឌូណេស៉ី មានអ្នកប្រើប្រាស់ទូរស័ព្ទដៃទំនើបចំនួន១៧៨.៩៦លានគ្រឿង ស្មើនឹង៦៤.៨%នៃចំនួនប្រជាជនសរុប។
៣. សហរដ្ឋអាមេរិក មានអ្នកប្រើប្រាស់ទូរស័ព្ទដៃទំនើបចំនួន២៤០.១៥លានគ្រឿង ស្មើនឹង៧២.១%នៃចំនួនប្រជាជនសរុប។
២. ឥណ្ឌា មានអ្នកប្រើប្រាស់ទូរស័ព្ទដៃទំនើបចំនួន៦០៦.៥៧លានគ្រឿង ស្មើនឹង៤៣.៥%នៃចំនួនប្រជាជនសរុប។
១. ចិន មានអ្នកប្រើប្រាស់ទូរស័ព្ទដៃទំនើបចំនួន៨៦៥.០៤លានគ្រឿង ស្មើនឹង៥៩.៩%នៃចំនួនប្រជាជនសរុប។
គួរជម្រាបថា ចំនួនទូរស័ព្ទដៃទំនើបដែលមានអ្នកប្រើប្រាស់នេះត្រូវបានគេបង្ហាញស្ថិតិថា នៅតំបន់អាមេរិកខាងជើងមានអ្នកប្រើប្រាស់ចំនួន៣០២លានគ្រឿង ស្មើនឹង៨% នៅតំបន់អាមេរិកឡាទីនមានអ្នកប្រើប្រាស់ចំនួន៣៥៣លានគ្រឿង ស្មើនឹង៩% នៅតំបន់អឺរ៉ុបមានអ្នកប្រើប្រាស់ចំនួន៤៨៥លានគ្រឿង ស្មើនឹង១៣% នៅតំបន់មជ្ឈិមបូព៌ានិងអាហ្វ្រិកមានអ្នកប្រើប្រាស់ចំនួន៥៥១លានគ្រឿង ស្មើនឹង១៤% និងនៅតំបន់អាស៉ី-ប៉ាស៉ីហ្វិកមានអ្នកប្រើប្រាស់ចំនួន២,១៦៦លានគ្រឿង ស្មើនឹង៦៥%៕
ប្រភព៖ គេហទំព័រ NewzOO