(ភ្នំពេញ)៖ ក្នុងន័យនេះ មាស គឺជាប្រភេទមួយនៃទុនបម្រុងអន្តរជាតិ ឬជាភាសាអង់គ្លេសហៅថា Foreign exchange reserves ដែលជាទ្រព្យសកម្មរក្សាទុកដោយធនាគារកណ្តាលរបស់ប្រទេសនីមួយៗ។ ទុនបម្រុងអន្តរជាតិទាំងនេះមានសារៈសំខាន់ណាស់ ជាពិសេសដើម្បីរក្សាតម្លៃលុយជាតិមិនឱ្យប្រែប្រួលខ្លាំង និងដើម្បីប្រើប្រាស់ក្នុងគោលនយោបាយរូបិយវត្ថុផ្សេង។
ខាងក្រោមនេះគឺជាកំពូលប្រទេសទាំង២០ដែលមានមាសបម្រុងអន្តរជាតិច្រើនជាងគេ គិតត្រឹមខែមេសា ឆ្នាំ២០២២៖
២០. អូស្ត្រាលី មានមាសបម្រុងអន្តរជាតិចំនួន២៨០តោន។
១៩. អេស្ប៉ាញ មានមាសបម្រុងអន្តរជាតិចំនួន២៨២តោន។
១៨. លីបង់ មានមាសបម្រុងអន្តរជាតិចំនួន២៨៧តោន។
១៧. ចក្រភពអង់គ្លេស មានមាសបម្រុងអន្តរជាតិចំនួន៣១០តោន។
១៦. អាប៊ីសាអូឌីត មានមាសបម្រុងអន្តរជាតិចំនួន៣២៣តោន។
១៥. អ៊ូសបេគីស្ថាន មានមាសបម្រុងអន្តរជាតិចំនួន៣៣៧តោន។
១៤. កាហ្សាក់ស្ថាន មានមាសបម្រុងអន្តរជាតិចំនួន៣៦៨តោន។
១៣. ព័រទុយហ្កាល់ មានមាសបម្រុងអន្តរជាតិចំនួន៣៨៣តោន។
១២. ខេត្តតៃវ៉ាន់ មានមាសបម្រុងអន្តរជាតិចំនួន៤២៤តោន។
១១. តួកគី មានមាសបម្រុងអន្តរជាតិចំនួន៤៣១តោន។
១០. ប្រទេសក្នុងតំបន់អឺរ៉ុប មានមាសបម្រុងអន្តរជាតិចំនួន៥០៥តោន។
៩. នែតដឺឡង់ (ហូឡង់) មានមាសបម្រុងអន្តរជាតិចំនួន៦១២តោន។
៨. ឥណ្ឌា មានមាសបម្រុងអន្តរជាតិចំនួន៧៦០តោន។
៧. ស្វ៉ីស មានមាសបម្រុងអន្តរជាតិចំនួន១,០៤០តោន។
៦. ចិន មានមាសបម្រុងអន្តរជាតិចំនួន១,៩៤៨តោន។
៥. រុស្ស៉ី មានមាសបម្រុងអន្តរជាតិចំនួន២,៣០២តោន។
៤. បារាំង មានមាសបម្រុងអន្តរជាតិចំនួន២,៤៣៦តោន។
៣. អ៉ីតាលី មានមាសបម្រុងអន្តរជាតិចំនួន២,៤៥២តោន។
២. អាល្លឺម៉ង់ មានមាសបម្រុងអន្តរជាតិចំនួន៣,៣៥៨តោន។
១. សហរដ្ឋអាម៉េរិក មានមាសបម្រុងអន្តរជាតិចំនួន៨,១៣៣តោន។
គួរជម្រាបថា ក្រៅពីមាស រូបិយប័ណ្ណបរទេស ឬលុយបរទេសដែលប្រទេសមួយមាន ឬឧបករណ៍ហិរញ្ញវត្ថុផ្សេងៗ តួយ៉ាង ក្រដាសប្រាក់ (banknotes) ប្រាក់បញ្ញើ (deposits) មូលបត្របំណុល (bonds) វិក្កយបត្ររតនាគារ (treasury bills) និងមូលបត្ររដ្ឋាភិបាលផ្សេងទៀត (other government securities) ក៏ត្រូវចាត់ទុកជាទុនបម្រុងអន្តរជាតិផងដែរ។
ជាទូទៅ គេសង្កេតឃើញថាប្រទេសភាគច្រើនបានរក្សា «លុយដុល្លារអាមេរិក» ជាទុនបម្រុងរបស់ប្រទេសខ្លួន ព្រោះថាលុយដុល្លារអាមេរិកគឺជាលុយដែលគេទុកចិត្តបំផុត ហើយវាត្រូវបានគេប្រើប្រាស់ ឬជួញដូរច្រើនបំផុតនៅលើពិភពលោក។ ក៏មានផងដែរ រូបិយប័ណ្ណបរទេសបម្រុងជាលុយផ្សេងៗ តួយ៉ាង ប្រាក់ផោនអង់គ្លេស (GBP) ប្រាក់អឺរ៉ូ (EUR) ប្រាក់យ័នចិន (CNY) ឬប្រាក់យ៉េនជប៉ុន (JPY) ជាដើម៕
ប្រភព៖ គេហទំព័រ Trading Economics