(ភ្នំពេញ)៖ មកដល់ពេលបច្ចុប្បន្ន អង្គការអូតង់ ឬណាតូ (NATO/OTAN) មានសមាជិកចំនួន៣០ប្រទេស ក្នុងនោះរួមមានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា ប៊ែលហ្ស៉ិក ដាណឺម៉ាក់ បារាំង អ៉ីស្លង់ អ៉ីតាលី លុចសំបួ នែតដឺឡង់ ព័រទុយហ្កាល់ ន័រវេស ក្រិក តួកគី អាល្លឺម៉ង់ អេស្ប៉ាញ ហុងគ្រី សាធារណរដ្ឋឆែក ប៉ូឡូញ ប៊ុលហ្ការី អេស្តូនី ឡេតូនី លីទុយអានី រ៉ូម៉ានី ស្លូវ៉ាគី ស្លូវេនី អាល់បានី ក្រូអាស៉ី ម៉ុងតេណេហ្ក្រោ និងម៉ាសេដ្វានខាងជើង។
ខាងក្រោមនេះជាប្រទេសសមាជិកអូតង់ចំនួន២០ប្រទេស ដែលចំណាយលុយក្នុងវិស័យយោធាច្រើនជាងគេ៖
២០. ក្រូអាស៉ី ចំណាយលុយក្នុងវិស័យយោធាស្មើនឹងតម្លៃប្រមាណ ១,៨៤៦លានដុល្លារអាមេរិក។
១៩. ស្លូវ៉ាគី ចំណាយលុយក្នុងវិស័យយោធាស្មើនឹងតម្លៃប្រមាណ ២,០៤៣លានដុល្លារអាមេរិក។
១៨. ហុងគ្រី ចំណាយលុយក្នុងវិស័យយោធាស្មើនឹងតម្លៃប្រមាណ ២,៩០៧លានដុល្លារអាមេរិក។
១៧. ព័រទុយហ្កាល់ ចំណាយលុយក្នុងវិស័យយោធាស្មើនឹងតម្លៃប្រមាណ ៣,៩៧៥លានដុល្លារអាមេរិក។
១៦. សាធារណរដ្ឋឆែក ចំណាយលុយក្នុងវិស័យយោធាស្មើនឹងតម្លៃប្រមាណ ៤,០១៣លានដុល្លារអាមេរិក
១៥. ដាណឺម៉ាក ចំណាយលុយក្នុងវិស័យយោធាស្មើនឹងតម្លៃប្រមាណ ៥,៥២២លានដុល្លារអាមេរិក
១៤. រ៉ូម៉ានី ចំណាយលុយក្នុងវិស័យយោធាស្មើនឹងតម្លៃប្រមាណ ៥,៧៨៥លានដុល្លារអាមេរិក
១៣. ប៊ែកហ្ស៉ិក ចំណាយលុយក្នុងវិស័យយោធាស្មើនឹងតម្លៃប្រមាណ ៦,៥០៣លានដុល្លារអាមេរិក
១២. ក្រិក ចំណាយលុយក្នុងវិស័យយោធាស្មើនឹងតម្លៃប្រមាណ ៨,០១៤លានដុល្លារអាមេរិក
១១. ន័រវេស ចំណាយលុយក្នុងវិស័យយោធាស្មើនឹងតម្លៃប្រមាណ ៨,២៩២លានដុល្លារអាមេរិក
១០. តួកគី ចំណាយលុយក្នុងវិស័យយោធាស្មើនឹងតម្លៃប្រមាណ ១៣,០៥៧លានដុល្លារអាមេរិក
៩. ប៉ូឡូញ ចំណាយលុយក្នុងវិស័យយោធាស្មើនឹងតម្លៃប្រមាណ ១៣,៣៦៩លានដុល្លារអាមេរិក
៨. នែតដឺឡង់ (ហូឡង់) ចំណាយលុយក្នុងវិស័យយោធាស្មើនឹងតម្លៃប្រមាណ ១៤,៣៧៨លានដុល្លារអាមេរិក
៧. អេស្ប៉ាញ ចំណាយលុយក្នុងវិស័យយោធាស្មើនឹងតម្លៃប្រមាណ ១៤,៨៧៥លានដុល្លារអាមេរិក
៦. កាណាដា ចំណាយលុយក្នុងវិស័យយោធាស្មើនឹងតម្លៃប្រមាណ ២៦,៥២៣លានដុល្លារអាមេរិក
៥. អ៉ីតាលី ចំណាយលុយក្នុងវិស័យយោធាស្មើនឹងតម្លៃប្រមាណ ២៩,៧៦៣លានដុល្លារអាមេរិក
៤. បារាំង ចំណាយលុយក្នុងវិស័យយោធាស្មើនឹងតម្លៃប្រមាណ ៥៨,៧២៩លានដុល្លារអាមេរិក
៣. អាល្លឺម៉ង់ ចំណាយលុយក្នុងវិស័យយោធាស្មើនឹងតម្លៃប្រមាណ ៦៤,៧៨៥លានដុល្លារអាមេរិក
២. ចក្រភពអង់គ្លេស ចំណាយលុយក្នុងវិស័យយោធាស្មើនឹងតម្លៃប្រមាណ ៧២,៧៦៥លានដុល្លារអាមេរិក
១. សហរដ្ឋអាមេរិក ចំណាយលុយក្នុងវិស័យយោធាស្មើនឹងតម្លៃប្រមាណ ៨១១,១៤០លានដុល្លារអាមេរិក។
គួរជម្រាបថា អង្គការណាតូ ឬអូតង់ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៤៩ ដែលជាបក្សសម្ពន្ធយោធាដ៏ធំមួយនៅលើពិភពលោក។ គោលបំណងសំខាន់នៃការបង្កើតបក្សសម្ពន្ធយោធានេះ មិនត្រឹមតែដើម្បីទប់ស្កាត់ឥទ្ធិពលមនោគមវិជ្ជាកុម្មុយនីស្ដដែលដឹកនាំដោយសហភាពសូវៀតប៉ុណ្ណោះទេ តែក៏ដើម្បីពង្រីកឥទ្ធិពលមនោគមវិជ្ជាសេរីផងដែរ៕