(ភ្នំពេញ)៖ ខណៈដែលក្រុមអ្នកវិទ្យាសាស្រ្តបានព្រមានថា ភពផែនដីបាននិងកំពុងទទួលរងការបំពុលបរិស្ថានកាន់តែខ្លាំងឡើងពីមួយឆ្នាំទៅមួយឆ្នាំនោះ ប្រទេសជាច្រើនក៏កំពុងព្យាយាមអនុវត្តគោលនយោបាយបៃតង ដើម្បីជួយកាត់បន្ថយការប៉ះពាល់ដល់បរិស្ថានផងដែរ។
ខាងក្រោមគឺជាប្រទេសទាំង២២ដែលមានបរិស្ថានល្អបំផុត ដោយផ្អែកលើពិន្ទុសន្ទស្សន៍ EPI ដែលចេញផ្សាយក្នុងរបាយការណ៍សម្រាប់២០២២ ដោយសាកលវិទ្យាល័យអាមេរិក Yale។
២០. កាណាដា សាធារណរដ្ឋឆែក និងអ៉ីតាលី (៧១ពិន្ទុ)
១៩. នូវែលសេឡង់ (៧១.៣ពិន្ទុ)
១៨. ស្លូវ៉ានី (៧២ពិន្ទុ)
១៧. អ៉ីស្លង់ (៧២.៣ពិន្ទុ)
១៦. អៀរឡង់ (៧២.៨ពិន្ទុ)
១៥. បែលហ្ស៉ិក (៧៣.៣ពិន្ទុ)
១៤. អេស៉្បាញ (៧៤.៣ពិន្ទុ)
១៣. អូស្រ្តាលី (៧៤.៩ពិន្ទុ)
១២. ជប៉ុន (៧៥.១ពិន្ទុ)
១១. នេដឺឡង់ (៧៥.៣ពិន្ទុ)
១០. អាល្លឺម៉ង់ (៧៧.២ពិន្ទុ)
៩. ន័រវែស (៧៧.៧ពិន្ទុ)
៨. ស៊ុយអែត (៧៨.៧ពិន្ទុ)
៧. ហ្វាំងឡង់ (៧៨.៩ពិន្ទុ)
៦. អូទ្រីស (៧៩.៦ពិន្ទុ)
៥. បារាំង (៨០.០ពិន្ទុ)
៤. ចក្រភពអង់គ្លេស (៨១.៣ពិន្ទុ)
៣. ស្វីស (៨១.៥ពិន្ទុ)
២. លុចសំបួ (៨២.៣ពិន្ទុ)
១. ដាណឺម៉ាក (៨២.៥ពិន្ទុ)
គួរជម្រាបថា សន្ទស្សន៍ EPI ត្រូវបានគណនាដោយរាប់បញ្ចូលនូវប៉ារ៉ាម៉ែត្រសរុបចំនួន៣២។ ក្រុមអ្នកជំនាញបរិស្ថានបានគណនាសន្ទស្សន៍នេះជាមួយទិន្នន័យដែលទទួលបានពីអង្គការថ្នាក់ជាតិ និងអន្តរជាតិ៕