(ភ្នំពេញ)៖ ក្នុងប្រវត្តិសាស្ត្រពិភពលោក មានការកកើតឡើងនូវអរិយធម៌ និងរដ្ឋចំណាស់ៗជាច្រើន ដូចជា អេហ្ស៉ីបបុរាណ (៣២០០ឆ្នាំមុនគ.ស) ស៊ូមែរ (៣០០០ឆ្នាំមុនគ.ស) ឥណ្ឌាបុរាណ (២៦០០ឆ្នាំមុនគ.ស) អាក់ខាត (២៣០០ឆ្នាំមុនគ.ស) ចិនបុរាណ (រាជវង្សស៊ា ២០៧០-១៦០០ឆ្នាំមុនគ.ស) បាប៊ីឡូន (២០០០ឆ្នាំមុនគ.ស) អាស៉ីមីន័រ (១៦០០ឆ្នាំមុនគ.ស) ក្រិកបុរាណ (១៥០០ឆ្នាំមុនគ.ស) អាស៉ីរី (១២០០ឆ្នាំមុនគ.ស) ជាដើម ប៉ុន្តែគេឃើញមានតែអេហ្ស៉ីប ក្រិក ឥណ្ឌា និងចិនប៉ុណ្ណោះ ដែលនៅបន្តវត្តមានដល់ពេលបច្ចុប្បន្ន។
ក្រៅពីប្រទេសធំៗទាំង៤ខាងលើដែលនៅមានវត្តមានមកដល់ពេលបច្ចុប្បន្ន ក៏នៅមានរដ្ឋចំណាស់ៗជាច្រើនទៀតដែលនៅបន្តមានវត្តមានក្នុងនាមជាប្រទេសឯករាជ្យពេញលេញ និងមិនដែលរលុបបាត់ចេញពីផែនទីពិភពលោក។
ខាងក្រោមនេះគឺជាប្រទេសចំណាស់ៗទាំង២២ដែលនៅមានវត្តមាន គិតចាប់ពីដំណាក់កាលកកើតដំបូងរហូតដល់ពេលបច្ចុប្បន្ន ក្នុងនោះក៏មានកម្ពុជាផងដែរ៖
២២. អាល្លឺម៉ង់ មានប្រវត្តិចេញពីអាណាចក្រអាល្លឺម៉ង់ (Kingdom of Germany) ដែលត្រូវបានបង្កើតឡើងតាមរយៈសន្ធិសញ្ញា Verdun ឆ្នាំ៨៤៣ ដើមសតវត្សទី៩។
២១. មីយ៉ាន់ម៉ា មានប្រវត្តិចេញពីអាណាចក្របាកាន (Kingdom of Pagan) ក្រោមការស្ថាបនារបស់ជនជាតិភូមានាដើមសតវត្សទី៩។
២០. សេប៊ី មានប្រវត្តិចេញពីរដ្ឋស្វយ័ត (Principality of Serbia) នាចុងសតវត្សទី៨។
១៩. ដាណឺម៉ាក បង្កើតដោយព្រះចៅអង់ស្សិនឌឹស (King Ongendus) នាឆ្នាំ៧១០គ.ស ដើមសតវត្សទី៨។
១៨. ឥណ្ឌូណេស៉ី មានប្រវត្តិចេញពីអាណាចក្រស្រីវិជ័យ (Kingdom of Sri Vijaya) ក្រោមការស្ថាបនារបស់រាជវង្សសៃលិន្ទ្រៈរបស់ជនជាតិជ្វានៅដើមសតវត្សទី៧។
១៧. ប៊ុលហ្ការី មានប្រវត្តិចេញពីចក្រភពដំបូងរបស់ប៊ុលហ្ការី (First Bulgarian Empire) នាឆ្នាំ៦៨៤-១៣៩៦ ចុងសតវត្សទី៧-១៤
១៦. បារាំង មានប្រវត្តិចេញពីអាណាចក្រហ្វ្រង់ស៍ (Kingdom of the Franks) នាឆ្នាំ៤៨១ ចុងសតវត្សទី៥។
១៥. សាន់ម៉ារីណូ មានប្រវត្តិបង្កើតដោយមេដឹកនាំ សាំងម៉ារីនូស (Saint Marinus) បន្ទាប់ពីទទួលបានឯករាជ្យពីចក្រភពរ៉ូមនាឆ្នាំ៣១០ ដើមសតវត្សទី៤។
១៤. បង់ក្លាដេស មានប្រវត្តិចេញពីអាណាចក្រគោធៈ (Kingdom of Gauda) ស្ថាបនាដោយព្រះចៅ Shashankas នាដើមសតវត្សទី៤។
១៣. កម្ពុជា មានប្រវត្តិចេញពីអាណាចក្រភ្នំ (Kingdom of Funan) ស្ថាបនាដោយព្រះបាទហ៊ុនទៀន (កៅណ្ឌិន្យ) និងព្រះនាងលីវយី (សោមា) ប្រហែលនៅឆ្នាំ៥០ ដើមសតវត្សទី១។
១២. អាល់ហ្សេរី មានប្រវត្តិចេញពីអាណាចក្រនូមីដ (Kingdom of Numidia) ឆ្នាំ២០២មុនគ.ស ចុងសតវត្សទី២មុនគ.ស។
១១. ម៉ុងហ្គោលី មានប្រវត្តិចេញពីចក្រភពសុងនូ (Xiongnu Empire) ដើមសតវត្សទី៣មុនគ.ស។
១០. ម៉ារុក មានប្រវត្តិចេញពីអាណាចក្រម៉ូរីតានី (Kingdom of Mauretania) ពាក់កណ្ដាលសតវត្សទី៣មុនគ.ស។
៩. អាមេនី មានប្រវត្តិចេញពីអាណាចក្រអាមេនីបុរាណ (Kingdom of Armenia) ឆ្នាំ៣២១មុនគ.ស ចុងសតវត្សទី៣មុនគ.ស។
៨. ស្រីលង្កា មានប្រវត្តិចេញពីអាណាចក្រអនុរុទ្ធាបុរៈ (Anuradhapura Kingdom) ឆ្នាំ៤៧៧មុនគ.ស ដើមសតវត្សទី៤មុនគ.ស។
៧. អ៉ីរ៉ង់ មានប្រវត្តិចេញពីការតាំងទីរបស់ពួកប្រូតូ-អេឡាមីត (Inhabited by Proto-Elamite) ដើមសតវត្សទី៦មុនគ.ស។
៦. ជប៉ុន បង្កើតដោយអធិរាជជីមមុ (Emperor Jimmu) ឆ្នាំ៦៦០មុនគ.ស ដើមសតវត្សទី៧មុនគ.ស។
៥. អេត្យូពី មានប្រវត្តិចេញពីអាណាចក្រឌីមីត (Kingdom of D'mt) សតវត្សទី១០មុនគ.ស។
៤. ក្រិក មានប្រវត្តិចេញពីអរិយធម៌ក្រិកបុរាណ (Ancient Greek) ចុងសតវត្សទី១៥មុនគ.ស។
៣. ចិន មានប្រវត្តិចេញពីរាជវង្សស៊ា (Xia Dynasty) ចុងសតវត្សទី២០មុនគ.ស។
២. ឥណ្ឌា មានប្រវត្តិចេញពីអរិយធម៌ជ្រលងឥណ្ឌូស (Indus Valley Civilization) ចុងសតវត្សទី២៦មុនគ.ស។
១. អេហ្ស៉ីប មានប្រវត្តិចេញពីអេហ្ស៉ីបបុរាណ (Ancient Egypt) ចុងសតវត្សទី៣២មុនគ.ស៕
ប្រភព៖ Statistics for Everyone