(បរទេស)៖ នៅតំបន់អាស៉ីអាគ្នេយ៍ ឬអាស៊ានយើង រួមមានសមាជិកចំនួន១០ គឺព្រុយណេ កម្ពុជា ឥណ្ឌូណេស៉ី ឡាវ ម៉ាឡេស៉ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។ ក្នុងចំណោមនោះប្រទេសខ្លះមាននាយករដ្ឋមន្រ្តីជាប្រមុខរដ្ឋាភិបាល ខ្លះក៏មានប្រធានាធិបតី ឬព្រះមហាក្សត្រជាប្រមុខរដ្ឋ ហើយខ្លះទៀតមានគឺប្រធានាធិបតីដើរតួនាទីទាំងពីរ។ ដូច្នេះហើយតើអ្នកដឹងទេថាមេដឹកនាំនៃបណ្តាប្រទេសអាស៊ានទទួលបានប្រាក់បៀវត្សរ៍ប្រចាំឆ្នាំខុសៗគ្នាកម្រិតណា។

ខាងក្រោមនេះជាចំនួនប្រាក់បៀវត្សប្រចាំឆ្នាំរបស់មេដឹកនាំប្រទេសអាស៊ាន៖

៩. ឡាវ (ប្រធានាធិបតីទទួលបាន១,៦៣០ដុល្លារ ខណៈនាយករដ្ឋមន្រ្តីមិនត្រូវបានបញ្ជាក់)។

៨. ថៃ (ព្រះមហាក្សត្រមិនត្រូវបានបញ្ជាក់ ខណៈនាយករដ្ឋមន្រ្តីទទួលបាន៣,៨០៤ដុល្លារ)។

៧. វៀតណាម (ប្រធានាធិបតីទទួលបាន៨,៣២០ដុល្លារ ខណៈនាយករដ្ឋមន្រ្តីទទួលបាន៨,០០០ដុល្លារ)។

៦. កម្ពុជា (ព្រះមហាក្សត្រមិនត្រូវបានបញ្ជាក់ ខណៈនាយករដ្ឋមន្រ្តីទទួលបាន៣០,០០០ដុល្លារ)។

៥. មីយ៉ាន់ម៉ា (ប្រធានាធិបតីទទួលបាន៤០,៩៨០ដុល្លារ ខណៈនាយករដ្ឋមន្រ្តីមិនត្រូវបានបញ្ជាក់)។

៤. ឥណ្ឌូណេស៉ី (ប្រធានាធិបតីទទួលបាន៥១,៦០០ដុល្លារ)។

៣. ម៉ាឡេស៉ី (ព្រះមហាក្សត្រទទួលបាន២៦៣,៥០០ដុល្លារ ខណៈនាយករដ្ឋមន្រ្តីទទួលបាន៦១,៨៤៤ដុល្លារ)។

២. ហ្វីលីពីន (ប្រធានាធិបតីទទួលបាន៩៥,៥៥៤ដុល្លារ)។

១. សិង្ហបុរី (ប្រធានាធិបតីទទួលបាន១,៤៤២,០០០ដុល្លារ ខណៈនាយករដ្ឋមន្រ្តីទទួលបាន១,៦១០,០០០ដុល្លារ)។

គួរបញ្ជាក់ថា សម្រាប់ប្រទេសព្រុយណេ ដែលអំណាចទាំងស្រុងស្ថិតក្រោមព្រះមហាក្សត្រនោះ គឺមិនមានការបញ្ជាក់ឱ្យដឹងអំពីប្រាក់បៀវត្សរបស់ទ្រង់ឡើយ៕