(ភ្នំពេញ)៖ ឱ្យតែស្រីស្អាត អ្នកណាក៏ចាប់អារម្មណ៍ អ្នកណាក៏ចង់ឃើញ ចង់ស្គាល់ ចង់នែបនិត្យ ថែមទាំងចង់បានមកធ្វើជាគូកំណាន់ចិត្ត។ យោងតាមការវាយតម្លៃរបស់ World Deta មានប្រទេសប្រមាណ៥០ជាទីសម្បូរស្រីស្អាតច្រើនជាងគេនៅលើពិភពលោក ក្នុងនោះមានទាំងជនជាតិនៅអាស៉ី អឺរ៉ុប អាហ្វ្រិក ឬនៅតំបន់សមុទ្រជាដើម។
៥០. ជនជាតិអាយរីស (Irish) ប្រទេសអៀរឡង់ ស្ថិតនៅខាងលិចទ្វីបអឺរ៉ុប។
៤៩. ជនជាតិក្រូអាត (Croatian) ប្រទេសក្រូអាស៉ី ស្ថិតនៅតំបន់បាល់កង់នៃទ្វីបអឺរ៉ុប។
៤៨. ជនជាតិប៊ែលហ្ស៉ិក (Belgian) ប្រទេសប៊ែលហ្ស៉ិក ស្ថិតនៅតំបន់អឺរ៉ុបខាងលិច។
៤៧. ជនជាតិស្លូវេនី (Slovenian) ប្រទេសស្លីវេនី ស្ថិតនៅតំបន់បាល់កង់នៃទ្វីបអឺរ៉ុប។
៤៦. ជនជាតិន័រវេស (Norwegian) ប្រទេសន័រវេស ស្ថិតនៅតំបន់អឺរ៉ុបខាងជើង។
៤៥. ជនជាតិអាមេរិក (American) សហរដ្ឋអាមេរិក ស្ថិតនៅទ្វីបអាមេរិកខាងជើង។
៤៤. ជនជាតិអាល្លឺម៉ង់ (German) ប្រទេសអាល្លឺម៉ង់ ស្ថិតនៅទ្វីបអឺរ៉ុប។
៤៣. ជនជាតិលីបង់ (Lebanese) ប្រទេសលីបង់ ស្ថិតនៅតំបន់មជ្ឈិមបូព៌ាខាងទ្វីបអាស៉ី។
៤២. ជនជាតិប៉ាគីស្ថាន (Pakistani) ប្រទេសប៉ាគីស្ថាន ស្ថិតនៅតំបន់អាស៉ីទក្សិណ។
៤១. ជនជាតិវែលស៍ (Welsh) ប្រទេសវែលនៃចក្រភពអង់គ្លេស ស្ថិតនៅខាងលិចទ្វីបអឺរ៉ុប។
៤០. ជនជាតិទុយនីស៉ី (Tunisian) ប្រទេសទុយនីស៉ី ស្ថិតនៅភាគខាងជើងបំផុតនៃទ្វីបអាហ្វ្រិក ជាប់ត្រើយខាងជើងនៃសមុទ្រមេឌីទែរ៉ាណេ។
៣៩. ជនជាតិស៊ុយអែត (Swedish) ប្រទេសស៊ុយអែត ស្ថិតនៅតំបន់អឺរ៉ុបខាងជើង។
៣៨. ជនជាតិស្កត់ (Scottish) ប្រទេសស្កត់ឡង់នៃចក្រភពអង់គ្លេស ស្ថិតនៅខាងលិចទ្វីបអឺរ៉ុប។
៣៧. ជនជាតិអេហ្ស៉ីប (Egyptian) ប្រទេសអេហ្ស៉ីប ស្ថិតនៅតំបន់មជ្ឈិមបូព៌ាខាងទ្វីបអាហ្វ្រិក។
៣៦. ជនជាតិថៃ (Thai) ប្រទេសថៃឡង់ ស្ថិតនៅតំបន់អាស៉ីអាគ្នេយ៍ដែនគោក។
៣៥. ជនជាតិម៉ារ៉ុក (Morroccan) ប្រទេសម៉ារ៉ុក ស្ថិតនៅភាគខាងលិចបំផុតនៃទ្វីបអាហ្វ្រិក។
៣៤. ជនជាតិអាហ្សង់ទីន (Argentinian) ប្រទេសអាហ្សង់ទីន ស្ថិតនៅភាគខាងត្បូងបំផុតនៃទ្វីបអាមេរិកខាងត្បូង។
៣៣. ជនជាតិរុស្ស៉ី (Russina) ប្រទេសរុស្ស៉ី ស្ថិតនៅតំបន់អឺរ៉ុបខាងកើត។
៣២. ជនជាតិលីទុយអានី (Lithuanian) ប្រទេសលីទុយអានី ស្ថិតនៅតំបន់អឺរ៉ុបខាងកើត។
៣១. ជនជាតិចិន (Chinese) ប្រទេសចិន ស្ថិតនៅតំបន់អាស៉ីបូព៌ា។
៣០. ជនជាតិអ៉ីស្រាអែល (Israeli) ប្រទេសអ៉ីស្រាអែល ស្ថិតនៅចុងខាងលិចនៃទ្វីបអាស៉ី ជាប់ត្រើយខាងកើតនៃសមុទ្រមេឌីទែរ៉ាណេ។
២៩. ជនជាតិនីហ្សេរីយ៉ា (Nigerian) ប្រទេសនីហ្សេរីយ៉ា ស្ថិតនៅភាគខាងលិចនៃទ្វីបអាហ្វ្រិក។
២៨. ជនជាតិឥណ្ឌា (Indian) ប្រទេសឥណ្ឌា ស្ថិតនៅតំបន់អាស៉ីទក្សិណ។
២៧. ជនជាតិប៉ូឡូញ (Polish) ប្រទេសប៉ូឡូញ ស្ថិតនៅទ្វីបអឺរ៉ុប។
២៦. ជនជាតិអ៉ីរ៉ង់ (Iranian) ប្រទេសអ៉ីរ៉ង់ ស្ថិតនៅតំបន់មជ្ឈិមបូព៌ាខាងទ្វីបអាស៉ី។
២៥. ជនជាតិម៉ាឡេ (Malay) ប្រទេសម៉ាឡេស៉ី ស្ថិតនៅតំបន់អាស៉ីអាគ្នេយ៍ដែនកោះ។
២៤. ជនជាតិម៉ិកស៉ិក (Mexican) ប្រទេសម៉ិកស៉ិក ស្ថិតនៅភាគកណ្ដាលទ្វីបអាមេរិក។
២៣. ជនជាតិនូវែលសេឡង់ (New Zealand) ប្រទេសនូវែលសេឡង់ ស្ថិតនៅតំបន់អូសេអានី ឬភាគខាងត្បូងនៃមហាសមុទ្រប៉ាស៉ីហ្វិក។
២២. ជនជាតិកូឡុំប៊ី (Colombian) ប្រទេសកូឡុំប៊ី ស្ថិតនៅទ្វីបអាមេរិកខាងត្បូង។
២១. ជនជាតិហ្វាំងឡង់ (Finnish) ប្រទេសហ្វាំងឡង់ ស្ថិតនៅតំបន់អឺរ៉ុបខាងជើង។
២០. ជនជាតិហុងគ្រី (Hungarian) ប្រទេសហុងគ្រី នៅតំបន់អឺរ៉ុបកណ្ដាល។
១៩. ជនជាតិជប៉ុន (Japanese) ប្រទេសជប៉ុន ស្ថិតនៅតំបន់អាស៉ីបូព៌ា។
១៨. ជនជាតិឆែក (Czech) សាធារណរដ្ឋឆែក ស្ថិតនៅតំបន់អឺរ៉ុបកណ្ដាល។
១៧. ជនជាតិប៊ុលហ្ការី (Bulgarian) ប្រទេសប៊ុលហ្ការី ស្ថិតនៅតំបន់បាល់កង់នៃទ្វីបអឺរ៉ុប។
១៦. ជនជាតិអេស្ប៉ាញ (Spanish) ប្រទេសអេស្ប៉ាញ ស្ថិតនៅតំបន់អឺរ៉ុបខាងលិច។
១៥. ជនជាតិបាបាដុស (Barbadian) ប្រទេសបាបាដុស ស្ថិតនៅភាគខាងកើតសមុទ្រការីបង់។
១៤. ជនជាតិកេនយ៉ា (Kenya) ប្រទេសកេនយ៉ា ស្ថិតនៅភាគខាងលិចទ្វីបអាហ្វ្រិក។
១៣. ជនជាតិដាត្ឆ (Dutch) ប្រទេសនែតដឺឡង់ (ហូឡង់) ស្ថិតនៅតំបន់អឺរ៉ុបខាងជើង។
១២. ជនជាតិបារាំង (French) ប្រទេសបារាំង ស្ថិតនៅតំបន់អឺរ៉ុបខាងលិច។
១១. ជនជាតិកូស្ដារីកា (Costa Rica) ប្រទេសកូស្ដារីកា ស្ថិតនៅភាគកណ្ដាលទ្វីបអាមេរិក។
១០. ជនជាតិកាណាដា (Canadain) ប្រទេសកាណាដា ស្ថិតនៅភាគខាងជើងទ្វីបអាមេរិក។
៩. ជនជាតិអង់គ្លេស (English) ប្រទេសអង់គ្លេសនៃចក្រភពអង់គ្លេស ស្ថិតនៅខាងលិចទ្វីបអឺរ៉ុប។
៨. ជនជាតិអាមេនី (Armenian) ប្រទេសអាមេនី ស្ថិតនៅភាគខាងលិចទ្វីបអាស៉ី។
៧. ជនជាតិអ៉ីតាលី (Italian) ប្រទេសអ៉ីតាលី ស្ថិតនៅភាគខាងត្បូងទ្វីបអឺរ៉ុប ជាប់សមុទ្រមេឌីទែរ៉ាណេ។
៦. ជនជាតិអាហ្វ្រិកខាងត្បូង (South African) ប្រទេសអាហ្វ្រិកខាងត្បូង ស្ថិតនៅភាគខាងត្បូងបំផុតនៃទ្វីបអាហ្វ្រិក។
៥. ជនជាតិអូស្ត្រាលី (Australian) ប្រទេសអូស្ត្រាលី ស្ថិតនៅតំបន់អូសេអានី ឬភាគខាងត្បូងនៃមហាសមុទ្រប៉ាស៉ីហ្វិក។
៤. ជនជាតិប្រស៉ីល (Brazilian) ប្រទេសប្រេស៉ីល ស្ថិតនៅទ្វីបអាមេរិកខាងត្បូង។
៣. ជនជាតិហ្វីលីពីន (Filipino) ប្រទេសហ្វីលីពីន ស្ថិតនៅតំបន់អាស៉ីអាគ្នេយ៍ដែនកោះ។
២. ជនជាតិដេនីស (Danish) ប្រទេសដាណឺម៉ាក ស្ថិតនៅតំបន់អឺរ៉ុបខាងជើង។
១. ជនជាតិអ៊ុយក្រែន (Ukrainian) ប្រទេសអ៊ុយក្រែន ស្ថិតនៅតំបន់ទ្វីបអឺរ៉ុបខាងកើត៕