(ភ្នំពេញ)៖ សហភាពសូវៀត (Union of Soviet Socialist Republics ឬ USSR) គឺធ្លាប់ជាប្រទេសធំជាងគេបំផុតលើពិភពលោក ដែលត្រូវបានបង្កើតឡើងដោយ លោក វ្លាឌីមៀ លេនីន (Valadimir Lenin) នៅឆ្នាំ១៩២២ ក្រោយបដិវត្តន៍ផ្តួលរលំរបបរាជានិយមនៃចក្រភពរុស្ស៉ី។
សហភាពសូវៀតបានដួលរលំទៅវិញជាផ្លូវការនៅឆ្នាំ១៩៩១ ដោយបានបន្សល់ទុកប្រទេសឯករាជ្យចំនួន១៥ ដែលយើងស្គាល់សព្វថ្ងៃនេះ៖
១. លីទុយអានី (Lithuania) ទទួលបានឯករាជ្យនៅខែមីនា ឆ្នាំ១៩៩០។
២. ឡេតូនី (Latvia) ទទួលបានឯករាជ្យនៅខែឧសភា ឆ្នាំ១៩៩០។
៣. អេស្តូនី (Estonia) ទទួលបានឯករាជ្យនៅខែឧសភា ឆ្នាំ១៩៩០។
៤. ហ្សកហ្ស៉ី (Georgia) ទទួលបានឯករាជ្យនៅខែមេសា ឆ្នាំ១៩៩១។
៥. អ៊ុយក្រែន (Ukraine) ទទួលបានឯករាជ្យនៅខែសីហា ឆ្នាំ១៩៩១។
៦. ម៉ុលដាវី (Moldova) ទទួលបានឯករាជ្យនៅខែសីហា ឆ្នាំ១៩៩១។
៧. អាស៊ែបៃហ្សង់ (Azerbaijan) ទទួលបានឯករាជ្យនៅខែសីហា ឆ្នាំ១៩៩១។
៨. អ៊ូសបេគីស្ថាន (Uzbekistan) ទទួលបានឯករាជ្យនៅខែសីហា ឆ្នាំ១៩៩១។
៩. កៀហ្ស៉ីស៊ីស្ថាន (Kyrgyzstan) ទទួលបានឯករាជ្យនៅខែសីហា ឆ្នាំ១៩៩១។
១០. តាហ្ស៉ីគីស្ថាន (Tajikistan) ទទួលបានឯករាជ្យនៅខែកញ្ញា ឆ្នាំ១៩៩១។
១១. អាមេនី (Armenia) ទទួលបានឯករាជ្យនៅខែកញ្ញា ឆ្នាំ១៩៩១។
១២. តួកមេនីស្ថាន (Turkmenistan) ទទួលបានឯករាជ្យនៅខែតុលា ឆ្នាំ១៩៩១។
១៣. បេឡារុស Belarus) ទទួលបានឯករាជ្យនៅខែធ្នូ ឆ្នាំ១៩៩១។
១៤. កាហ្សាក់ស្ថាន (Kazakhstan) ទទួលបានឯករាជ្យនៅខែធ្នូ ឆ្នាំ១៩៩១។
១៥. រុស្ស៉ី (Russia) ទទួលបានឯករាជ្យនៅខែធ្នូ ឆ្នាំ១៩៩១៕