(ភ្នំពេញ)៖ កាលពីក្នុងឆ្នាំ២០១៩ វិស័យទេសចរណ៍អន្តរជាតិគឺជាឧស្សាហកម្មមានទំហំរហូតដល់ទៅ៨.៩ទ្រីលានដុល្លារអាមេរិក។ យ៉ាងណាក្តីការរាតត្បាតនៃជំងឺឆ្លងកូវីដ១៩ដែលបានផ្ទុះឡើងកាលពីចុងឆ្នាំ២០១៩ បានធ្វើឱ្យតួលេខនោះមានការថយចុះជាខ្លាំងនៅឆ្នាំ២០២០-២០២១។
ខាងក្រោមនេះជាប្រទេសទាំង១០ដែលទទួលបានទេសចរអន្តរជាតិច្រើនជាទីបំផុតកាលពីឆ្នាំ២០១៩៖
១០. ចក្រភពអង់គ្លេស (៣៩.៤លាននាក់)
៩. អាល្លឺម៉ង់ (៣៩.៦លាននាក់)
៨. ថៃ (៣៩.៨លាននាក់)
៧. ម៉ិកស៊ិក (៤៥លាននាក់)
៦. តួកគី (៥១.២លាននាក់)
៥. អ៉ីតាលី (៦៤.៥លាននាក់)
៤. ចិន (៦៥.៧លាននាក់)
៣. សហរដ្ឋអាមេរិក (៧៩.៣លាននាក់)
២. អេស៉្បាញ (៨៣.៧លាននាក់)
១. បារាំង (៨៩.៤លាននាក់)។ បារាំងបានជាប់ឈ្មោះជាគោលដៅទាក់ទាញភ្ញៀវទេសចរដ៏ពេញនិយមបំផុតនៅលើពិភពលោកជាង៣០ឆ្នាំមកហើយ។
សម្រាប់ឆ្នាំ២០២២វិញ សកម្មភាពទេសចរណ៍របស់ពិភពលោកបានប្រសើរឡើងគួរឱ្យកត់សម្គាល់ធៀបនឹង២ឆ្នាំកន្លងមកនេះ ប៉ុន្តែបើតាមការព្យាករណ៍ភាគច្រើន ឧស្សាហកម្មទេសចរណ៍អន្តរជាតិហាក់នឹងមិនទាន់អាចវិលត្រឡប់ទៅរកស្ថានភាពដូចកាលពីឆ្នាំ២០១៩ឡើយ រហូតទាល់តែដល់យ៉ាងហោចណាស់ក៏ឆ្នាំ២០២៣ដែរ៕