(ភ្នំពេញ)៖ នៅលើពិភពលោកសព្វថ្ងៃ មានប្រទេសសរុបចំនួន១៩៥ ក្នុងនោះ១៩៣ជាសមាជិករបស់អង្គការសហប្រជាជាតិ (បុរីវ៉ាទីកង់ និងប៉ាឡេស្ទីនមិនទាន់ចូល)។ តើអ្នកដឹងទេថា ក្នុងចំណោមប្រទេសទាំងនេះ ភាគច្រើនស្ថិតក្នុងទ្វីបមួយណា។ ដ្បិតអាស៊ីជាទ្វីបដែលមានផ្ទៃដីធំជាងគេបង្អស់ក៏ដោយ ទ្វីបធំមហាសាលនេះមិនមែនជាទ្វីបដែលមានប្រទេសច្រើនជាងគេនោះទេ។
១. ទ្វីបអាមេរិកខាងជើង
តំបន់ដ៏មានការរីកចម្រើននេះ ភាគច្រើនធ្លាប់ស្ថិតនៅក្រោមអាណានិគមចក្រភពអង់គ្លេស ដូចជាអតីតរដ្ឋទាំង១៣របស់អង់គ្លេស ប្រទេសកាណាដាដ៏ធំល្វឹងល្វើយ ក្នុងនោះមានចំនួន២ប្រទេស គឺប្រទេសកាណាដា និងសហរដ្ឋអាមេរិក។ ប៉ុន្តែក្រៅពីនេះក៏នៅមានដែនដីនិងកោះមួយចំនួន ដូចជា ប្រជុំកោះប៊ែរមូដ (Bermuda) ស្ថិតក្រោមចក្រភពអង់គ្លេស ប្រជុំកោះសាំងពែរ៉េនិងមីកឺឡុង (Saint Pierre and Miquelon) ស្ថិតក្រោមបារាំង ក៏ដូចជាមហាកោះហ្គ្រេនឡង់ (Greenland) ស្ថិតក្រោមដាណឺម៉ាក។
២. អូសេអានី
ពាក្យថា អូសេអានី (Oceania) មានន័យថា «សមុទ្រខាងត្បូង» ដោយអ្នករុករកដែនដីថ្មីកាលពីមុនសម័យអាណានិគមហៅសំដៅទៅកាន់តំបន់សមុទ្រនៅខាងត្បូងតំបន់ឥណ្ឌី (India) ដែលបច្ចុប្បន្នគឺជាមហាសមុទ្រប៉ាស៉ីហ្វិកភាគខាងត្បូង ដែលមានប្រជុំកោះតូចធំជាច្រើនរាយប៉ាយពាសពេញផ្ទៃសមុទ្រភាគខាងត្បូងនោះ តួយ៉ាងដូចជាកោះនៃប្រទេសអូស្ត្រាលី នូវែលសេឡង់ជាដើម។
នៅក្នុងតំបន់នេះដែរមានប្រទេសចំនួន១៤ រួមមាន គិរីបាទី (Kiribati) ណូរូ (Nauru) តុងហ្កា (Tonga) ទូវ៉ាលូ (Tuvalu) នូវែលសេឡង់ (New Zealand) ប៉ាពូអាស៉ីនូវែលហ្គីណេ (Papua New Guinea) ប៉ាឡូ (Palau) ប្រជុំកោះម៉ាស្សល (Marshall Islands) មីក្រូណេស៉ី (Micronesia) វ៉ានូទូ (Vanuatu) សាម័រ (Samoa) ប្រជុំកោះសូឡូម៉ុន (Solomon Islands) ហ្វីជី (Fiji) និងអូស្ត្រាលី (Australia)។
ក្រៅពីប្រទេសឯករាជ្យខាងលើនេះ នៅមានប្រជុំកោះដែលស្ថិតក្រោមអាណានិគមរបស់ប្រទេសដទៃទៀតដែរ ដូចជា៖
* សហរដ្ឋអាមេរិក៖ កោះហ្កាំ (Guam) ប្រជុំកោះម៉ារីនខាងជើង (Northern Mariana Islands) កោះសាម័រអាមេរិក (American Samoa)។
* បារាំង៖ កាឡេដូនីថ្មី (New Caledonia) ប៉ូលីណេស៉ីហ្វ្រង់ស៉ីស (French Polynesia) វ៉ាល្លីនិងហ្វ៊ុយទូណា (Wallis & Futuna)
* នូវែលសេឡង់៖ ប្រជុំកោះឃុក (Cook Islands) នុយ (Niue) តូកេឡូ (Tokelau)។
៣. អាមេរិកឡាទីន
ពាក្យថា អាមេរិកឡាទីន (Latin America) ត្រូវបានបង្កើតឡើងនៅសតវតទី១៩ ដើម្បីហៅសំដៅទៅកាន់តំបន់ដែលស្ថិតនៅក្រោមអាណានិគមអេស្ប៉ាញ ព័រទុយហ្កាល់ និងបារាំង ខណៈប្រទេសភាគច្រើនប្រើប្រាស់ភាសាឡាតាំង រ៉ូម៉ាំង អេស្ប៉ាញ ព័រទុយហ្កាល់ បារាំង ក្រៅតែពីភាសាអង់គ្លេសដែលមានអ្នកប្រើប្រាស់តិចជាង។ បើតាមលក្ខណៈភូមិសាស្ត្រទឹកដី តំបន់អាមេរិកឡាទីននេះត្រូវបានបែងចែកជា៣តំបន់ធំៗ រួមមាន តំបន់អាមេរិកខាងត្បូងឬទ្វីបអាមេរិកខាងត្បូង តំបន់អាមេរិកកណ្ដាល និងតំបន់សមុទ្រការីបង់ (Caribbean sea) ដោយសារនៅតំបន់សមុទ្រនេះសម្បូរទៅដោយប្រជុំកោះដាច់ដោយឡែកពីដីទ្វីប។
អាមេរិកខាងត្បូងមានចំនួន១២ប្រទេស រួមមាន កូឡុំប៊ី ប៉ារ៉ាហ្កាយ បូលីវី ប៉េរូ ប្រេស៉ីល វ៉េណេស៊ុយអេឡា ស៉ីលី សូរីណាម ហ្គីយ៉ាន អាហ្សង់ទីន អ៊ុយរូហ្កាយ និងអេក្វាទ័រ។
អាមេរិកកណ្ដាលមាន៧ប្រទេសទៀត រួមមាន កូស្ដារីកា ក្វាតេម៉ាឡា នីហ្ការ៉ាហ្កាយ ប៉ាណាម៉ា បេលី ម៉ិកស៉ិក និងអែលសាល់វ៉ាឌ័រ។
សមុទ្រការីបង់យ៉ាងហោចមានប្រទេសតូចៗ១៤ទៀតដែរ រួមមាន គុយបា ដូមីនិក សាធារណរដ្ឋដូមីនិក ទ្រីនីដានិងតូបាហ្គោ បាបាដូ ប៉ាហាម៉ា អង់ទីកានិងបាប៊ូដា សាំងឃីតនិងណេវី សាំងវ៉ាងសង់និងហ្គ្រើណាឌី សាំងលូស៉ី ហុងដូរ៉ា ហៃទី ហ្គ្រើណាដ និងហ្សាម៉ាអ៉ីក។
ក្រៅពីប្រទេសឯករាជ្យខាងលើនេះ តំបន់អាមេរិកឡាទីន សមុទ្រការីបង់ និងមហាសមុទ្រអាត្លង់ទិកខាងត្បូង ក៏នៅមានដែនដីគោក និងប្រជុំកោះមួយចំនួនទៀតដែលបន្តស្ថិតក្រោមអាណានិគមមហាអំណាចនានា ដូចជា៖
* សហរដ្ឋអាមេរិក៖ ប្រជុំកោះព័រតូរីកូ (Puerto Rico) ប្រជុំកោះវឺរចិន (U.S. Virgin Islands)។
* បារាំង៖ ប្រជុំកោះម៉ាទីនិកហ្គ័រដឺលូប (Martinique Guadeloupe) ដែនដីហ្គីយ៉ានហ្វ្រង់សេ (French Guiana)។
* ចក្រភពអង់គ្លេស៖ ប្រជុំកោះកៃម៉ង់ (Cayman Islands) កោះម៉ុងស៊ែរ៉ា (Montserrat) ប្រជុំកោះតួកនិងកៃអ៉ីក (Turks and Caicos) កោះអង់គុយឡា (Anguilla) ប្រជុំកោះហ្វកលែន (Falkland Islands) ប្រជុំកោះវឺរជីនអង់គ្លេស (British Virgin Islands)។
* ហូឡង់៖ ប្រជុំកោះការីបង់ហូឡង់ (Caribbean Netherlands) អារូបា (Aruba) គូរ៉ាសៅ (Curaçao) សាំងម៉ារតាំង (Sint Maarten)។
៤. ទ្វីបអឺរ៉ុប
នៅទ្វីបអឺរ៉ុបមានប្រទេសចំនួន៤៤ រួមមាន ក្រិក ក្រូអាស៉ី សាធារណរដ្ឋឆែក ដាណឺម៉ាក នែតដឺឡង់ (ហូឡង់) ន័រវេស បារាំង ប៊ុលហ្ការី បូស្ន៉ី ប៉ូឡូញ បេឡារុស ប៊ែលហ្ស៉ិក ព័រទុយហ្កាល់ ម៉ាល់ត៍ ម៉ាសេដ្វានខាងជើង ម៉ុងតេណេហ្គ្រោ ម៉ុលដូវ៉ា ម៉ូណាកូ រុស្ស៉ី រ៉ូម៉ានី លិចតិនស្តាញ លីទុយអានី លុចសំបួ បុរីវ៉ាទីកង់ ស៊ុយអែត សេប៊ី សាំងម៉ារ៉ាំង ស្លូវ៉ាគី ស្លូវេនី ស្វ៉ីស ហុងគ្រី ហ្វាំងឡង់ ឡេតូនី ចក្រភពអង់គ្លេស អង់ដូរ៉ា អាល់បានី អាល្លឺម៉ង់ អ៉ីស្លង់ អ៉ីតាលី អ៊ុយក្រែន អូទ្រីស អៀរស្លង់ អេស្តូនី និងអេស្ប៉ាញ។
ក្រៅពីនេះនៅមានប្រជុំកោះមួយចំនួនទៀត ដូចជា កោះអ៉ីលដឺម៉ាន (Isle of Man) ជ្រោយហ្ស៉ីប្រាល់តា (Gibraltar) កោះកាណាល់ (Channel Islands) របស់ចក្រភពអង់គ្លេស និងប្រជុំកោះហ្វ៊ែរ៉ូ (Faeroe Islands) របស់ដាណឺម៉ាក។
៥. ទ្វីបអាស៊ី
អាស៊ីជាទ្វីបដែលមានផ្ទៃដីធំជាងគេបង្អស់ តែមានប្រទេសត្រឹមតែ៤៨ប្រទេសនោះទេ រួមមាន កម្ពុជា កាតា កាហ្សាក់ស្ថាន កូវ៉ែត កៀហ្ស៉ីស៉ីស្ថាន កូរ៉េខាងជើង កូរ៉េខាងត្បូង ចិន ជប៉ុន តាជីគីស្ថាន តួកគី តួកមេនីស្ថាន ថៃ ទីម័រខាងកើត នេប៉ាល់ បង់ក្លាដែស ប៉ាគីស្ថាន បារ៉ែន ប៉ាឡេស្ទីន ប៊ូតង់ ព្រុយណេ ម៉ាល់ឌីវ ម៉ាឡេស៉ី មីយ៉ាន់ម៉ា ម៉ុងហ្គោលី យេម៉ែន លីបង់ វៀតណាម សិង្ហបុរី ស៉ីប ស៉ីរី ស្រីលង្កា ហ្វីលីពីន ហ្សកហ្ស៉ី ហ្ស៊កដានី ឡាវ អារ៉ាប៊ីសាអូឌីត អាមេនី អាស៊ែបៃហ្សង់ អាហ្វហ្កានីស្ថាន អ៉ីរ៉ង់ អ៉ីរ៉ាក់ អ៉ីស្រាអែល អូម៉ង់ អេមីរ៉ាតអារ៉ាប់រួម អ៊ូសបេគីស្ថាន ឥណ្ឌា ឥណ្ឌូណេស៉ី។ ក្រៅពីនេះនៅមានតំបន់ដ៏សំខាន់២ទៀតដែលស្ថិតក្រោមគ្រប់គ្រងរបស់ចិន រួមមាន ហុងកុង និងម៉ាកាវ ខណៈតៃវ៉ាន់ស្ថិតក្រោមការទាមទាររបស់ចិនដែរ តែតៃវ៉ាន់មានរដ្ឋាភិបាលផ្ទាល់ខ្លួនមួយដែរគឺសាធារណរដ្ឋចិន។
៦. ទ្វីបអាហ្វ្រិក
ទ្វីបអាហ្វ្រិកមានប្រទេសចំនួន៥៤ រួមមាន កាប់វែរ កុងហ្គោ សាធារណរដ្ឋកុងហ្គោ កូម័រ កូតឌីវ័រ កេនយ៉ា កាំមេរូន ឆាដ ជីប៊ូទី ណាមីប៊ី តង់សានី តូហ្គោ ទុយណេស៉ី នីហ្សេ នីហ្សេរីយ៉ា បុតស្វាណា បួគីណាហ្វាសូ ប៉េណាំង ប៊ូរុនឌី ម៉ាដាហ្កាស្កា ម៉ារ៉ុក ម៉ាលី ម៉ាឡាវី ម៉ូរីតានី ម៉ូរីស ម៉ូសំប៊ិក រវ៉ាន់ដា លីប៊ី លីបេរីយ៉ា សីស្ហែល ស៉ីមបាវ៉េ ស៊ូដង់ ស៊ូដង់ខាងត្បូង សូម៉ាលី សៀរ៉ាឡេអូន សេណេហ្កាល់ សំប៊ី សៅតូម៉េនិងប្រាំងស៉ីប ហ្កាណា ហ្កាបុង ហ្កំប៊ី ហ្គីណេ ហ្គីណេប៊ីស្សូ ឡេសូតូ អង់ហ្គោឡា អាល់ហ្សេរី អាហ្វ្រិកខាងត្បូង សាធារណរដ្ឋអាហ្វ្រិកកណ្ដាល អេក្វាទ័រហ្គីណេ អេត្យូពី អេរីត្រេ អេស្វាទីនី អេហ្ស៉ីប និងអ៊ុយហ្កាន់ដា។
ក្រៅពីនេះមានដែនដីនផ្សេងទៀត ដូចជា កោះរ៉េវញ៉ុង (Réunion) កោះម៉ៃយ៉ូត (Mayotte) របស់បារាំង, កោះសាំងហេលែន (Saint Helena) របស់ចក្រភពអង់គ្លេស, សាហារ៉ាខាងកើត (Western Sahara) ដែលកំពុងមានជម្លោះដណ្ដើមគ្នារវាង រណសិរ្សអារ៉ាប់ សាហារ៉ាវី និង ព្រះរាជាណាចក្រម៉ារ៉ុក។
គួរជម្រាបថា ការរៀបរាប់ឈ្មោះប្រទេសនៅតាមទ្វីប តំបន់នីមួយៗនេះគឺធ្វើឡើងតាមលំដាប់លំដោយនៃអក្ខរក្រមខ្មែរ៕