(ភ្នំពេញ)៖ ក្នុងពិភពលោកសម័យទំនើបបច្ចុប្បន្ន អ៉ីនធើណិតមានសារសំខាន់ជាទីបំផុតសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់យើង។ វាបម្រើដល់ពួកយើងទាំងអស់គ្នាក្នុងផ្នែក ដូចជាកម្សាន្ត សិក្សាស្រាវជ្រាវ បំពេញការងារ និងធ្វើទំនាក់ទំនងគ្នាឆ្ងាយៗជាដើម។ សព្វថ្ងៃទៀតសោត អ៉ីនធើណិតមានល្បឿនលឿនជាងពេលណាៗទាំងអស់ ជាពិសេសនៅតាមបណ្តាប្រទេសអភិវឌ្ឍន៍។
ដូច្នេះហើយគិតត្រឹមខែកក្កដា ឆ្នាំ២០២២ តើប្រទេសណាខ្លះដែលមានល្បឿនអ៉ីនធើណិតលឿនៗជាងគេបង្អស់? ខាងក្រោមនេះគឺជារបាយការណ៍បានមកពីតារាងសន្ទស្សន៍ល្បឿនអ៉ីនធើណិតជាសកល Speedtest Global Index ដែលផ្តល់ចំណាត់ថ្នាក់ដោយផ្អែកទៅលើល្បឿនមេដ្យាននៃការទាញយក (median download speed) ដើម្បីឆ្លុះបញ្ចាំងឱ្យបានត្រឹមត្រូវបំផុតតាមតែអាចទៅរួចនូវល្បឿនអ៉ីនធើណិតជាក់ស្តែង ដែលអ្នកប្រើប្រាស់ម្នាក់ៗទទួលបាននៅតាមប្រទេសនីមួយៗ។
* ប្រទេសទាំង២០ ដែលមានល្បឿនអ៉ីនធើណិតលើទូរស័ព្ទដៃលឿនបំផុត៖
១. អេមីរ៉ាត់អារ៉ាប់រួម (120.35 Mbps)
២. កាតា (117.34 Mbps)
៣. កូរ៉េខាងត្បូង (109.65 Mbps)
៤. ន័រវែស (106.91 Mbps)
៥. កូវ៉ែត (106.67 Mbps)
៦. នែតដឺឡង់/ហូឡង់ (99.44 Mbps)
៧. ប៊ុលហ្ការី (96.43 Mbps)
៨. អារ៉ាប៊ីសាអូឌីត (96.23 Mbps)
៩. ចិន (89.32 Mbps)
១០. លុចសំបួ (85.20 Mbps)
១១. ស្វីស (84.23 Mbps)
១២. ដាណឺម៉ាក (82.60 Mbps)
១៣. អូស្រ្តាលី (81.46 Mbps)
១៤. ព្រុយណេ (77.48 Mbps)
១៥. ស៊ីប (77.31 Mbps)
១៦. បារ៉ែន (72.45 Mbps)
១៧. ប៊ែលហ្ស៉ិក (67.24 Mbps)
១៨. សិង្ហបុរី (64.92 Mbps)
១៩. ស៊ុយអែត (62.09 Mbps)
២០. ក្រូអាស៊ី (60.36)
* ប្រទេសទាំង២០ ដែលមានល្បឿនអ៉ីនធើណិតតាមផ្ទះនិងតាមក្រុមហ៊ុន ដែលគេហៅថា Fixed Broadband Internet លឿនបំផុត៖
១. ស៊ីលី (212.98 Mbps)
២. សិង្ហបុរី (211.36 Mbps)
៣. ថៃ (189.14 Mbps)
៤. ចិន (176.93 Mbps)
៥. សហរដ្ឋអាមេរិក (159.31 Mbps)
៦. ដាណឺម៉ាក (150.52 Mbps)
៧. ជប៉ុន (131.49 Mbps)
៨. នូវែលសេឡង់ (127.88 Mbps)
៩. អេមីរ៉ាត់អារ៉ាប់រួម (126.70 Mbps)
១០. រ៉ូម៉ានី (124.20 Mbps)
១១. អេស៉្បាញ (121.46 Mbps)
១២. កូវ៉ែត (120.09 Mbps)
១៣. ស្វីស (118.94 Mbps)
១៤. ម៉ូណាកូ (112.91 Mbps)
១៥. កាណាដា (111.5 Mbps)
១៦. នែតដឺឡង់/ហូឡង់ (109.91 Mbps)
១៧. លិចតិនស្តាញ (108.95 Mbps)
១៨. កូរ៉េខាងត្បូង (107.29 Mbps)
១៩. ព័រទុយហ្កាល់ (105.57 Mbps)
២០. ម៉ុលដាវី (103.42 Mbps)៕