(ភ្នំពេញ)៖ រូបិយបណ្ណរបស់ប្រទេសនីមួយៗ គឺមានតម្លៃខុសៗគ្នា ហើយតម្លៃថាតើខ្ពស់ឬទាបរបស់ពួកវា តែងត្រូវគេនិយមយកទៅ ប្រៀបធៀបជាមួយរូបិយបណ្ណដែលរឹងមាំ នៅក្នុងទីផ្សារអន្តរជាតិ ដូចជា លុយដុល្លាររបស់អាមេរិក និងលុយអឺរ៉ូរបស់អឺរ៉ុប ជាដើម។
ខាងក្រោមនេះ គឺជារូបិយបណ្ណទាំង១០ ដែលមានតម្លៃទាបបំផុត គិតត្រឹមខែសីហា ឆ្នាំ២០២២៖
១០. លុយ «រៀល (Riel)» របស់ប្រទេសកម្ពុជា ដែលមានកូដសម្គាល់ KHR (១ដុល្លារអាមេរិក = ៤,១០០រៀល)
៩. លុយ «ប៉េសូ (Peso)» របស់ប្រទេសកូឡុំប៊ី ដែលមានកូដសម្គាល់ COP (១ដុល្លារអាមេរិក = ៤,៤០០ប៉េសូកូឡុំប៊ី)
៨. លុយ «ហ្គ័រ៉ានី (Guarani)» របស់ប្រទេសប៉ារ៉ាហ្កាយ ដែលមានកូដសម្គាល់ PYG (១ដុល្លារអាមេរិក = ៦,៨០០ហ្គ័រ៉ានី)
៧. លុយ «ហ្វ្រង់ (Franc)» របស់ប្រទេសហ្គីណេ ដែលមានកូដសម្គាល់ GNF (១ដុល្លារអាមេរិក = ៨,៦០០ហ្រ្វង់ហ្គីណេ)
៦. លុយ «សូម (Som)» របស់ប្រទេសអ៊ូសបេគីស្ថាន ដែលមានកូដសម្គាល់ UZS (១ដុល្លារអាមេរិក = ១០,៩០០សូមអ៊ូសបេគីស្ថាន)
៥. លុយ «ឡេអូន (Leone)» របស់ប្រទេសសៀរ៉ាឡេអូន ដែលមានកូដសម្គាល់ SLL (១ដុល្លារអាមេរិក = ១៤,០០០ឡេអូន)
៤. លុយ «រូពី (Rupiah)» របស់ប្រទេសឥណ្ឌូណេស៊ី ដែលមានកូដសម្គាល់ IDR (១ដុល្លារអាមេរិក = ១៤,៩០០រូពីឥណ្ឌូណេស៊ី)
៣. លុយ «គីព (Kip)» របស់ប្រទេសឡាវ ដែលមានកូដសម្គាល់ LAK (១ដុល្លារអាមេរិក = ១៥,៣០០គីព)
២. លុយ «ដុង (Dong)» របស់ប្រទេសវៀតណាម ដែលមានកូដសម្គាល់ VND (១ដុល្លារអាមេរិក = ២៣,៥០០ដុង)
១. លុយ «រីអាល់ (Rial)» របស់ប្រទេសអ៊ីរ៉ង់ ដែលមានកូដសម្គាល់ IRR (១ដុល្លារអាមេរិក = ៤២,៣០០រីអាល់អ៊ីរ៉ង់)៕