(ភ្នំពេញ)៖ នៅពេលយើងនិយាយអំពីរូបិយបណ្ណដែលមានតម្លៃខ្ពស់ៗជាងគេបង្អស់ នោះពួកយើងប្រហែលជានឹកដល់ លុយដុល្លារអាមេរិក ឬលុយផោនអង់គ្លេស ឬមួយក៏លុយអឺរ៉ូអឺរ៉ុបមិនខានឡើយ ប៉ុន្តែជាក់ស្តែងវាពុំដូច្នោះទេ។ ជាការពិតណាស់ រូបិយបណ្ណទាំងនោះសុទ្ធតែមានតម្លៃខ្ពស់ៗ តែមិនខ្ពស់ជាងគេបង្អស់ទេ ដ្បិតលុយដុល្លារអាមេរិកគឺជារូបិយបណ្ណដែលរឹងមាំ ហើយមានការជួញដូរច្រើនបំផុតលើលោកក៏ដោយ។
ខាងក្រោមនេះ គឺជារូបិយបណ្ណទាំង១០ដែលមានតម្លៃខ្ពស់បំផុត គិតត្រឹមខែសីហា ឆ្នាំ២០២២៖
១០. លុយដុល្លារកាណាដា (C$ , Can$ , $) របស់ប្រទេសកាណាដា ដែលមានកូដសម្គាល់ CAD។ អត្រាប្ដូរប្រាក់ ១ដុល្លារកាណាដា = ០.៧៧ដុល្លារអាមេរិក។
៩. លុយដុល្លារសហរដ្ឋអាមេរិក ($) របស់សហរដ្ឋអាមេរិក ដែលមានកូដសម្គាល់ USD និងនិម្មិតសញ្ញា $ ។ អត្រាប្ដូរប្រាក់ ១ដុល្លារអាមេរិក = ១អឺរ៉ូ។
៨. លុយអឺរ៉ូ (€) របស់អឺរ៉ុប ដែលមានកូដសម្គាល់ EUR។ អត្រាប្ដូរប្រាក់ ១អឺរ៉ូ = ១ដុល្លារអាមេរិក។
៧. លុយហ្រ្វង់ (CHf, Fr., SFr.) របស់ប្រទេសស្វីស ដែលមានកូដសម្គាល់ CHF។ អត្រាប្ដូរប្រាក់ ១ហ្រ្វង់ស្វីស = ១.០៤ដុល្លារអាមេរិក។
៦. លុយផោន (£) របស់ចក្រភពអង់គ្លេស ដែលមានកូដសម្គាល់ GBP។ អត្រាប្ដូរប្រាក់ ១ផោន = ១.១៨ដុល្លារអាមេរិក។
៥. លុយដុល្លារខេម៉ាន (CI$ , $) របស់ប្រជុំកោះខេម៉ាន ដែលមានកូដសម្គាល់ KYD។ អត្រាប្ដូរប្រាក់ ១ដុល្លារខេម៉ាន = ១.២១ដុល្លារអាមេរិក។ ប្រជុំកោះខេម៉ានជាដែនដីរដ្ឋបាលស្វយ័តរបស់ចក្រភពអង់គ្លេសនៅតំបន់សមុទ្រការីបង់។
៤. លុយឌីណាហ៊្សកដានី (د.ا) របស់ប្រទេសហ៊្សកដានី ដែលមានកូដសម្គាល់ JOD។ អត្រាប្ដូរប្រាក់ ១ឌីណាហ៊្សកដានី = ១.៤១ដុល្លារអាមេរិក។
៣. លុយរីអាល់ (ر.ع.) របស់ប្រទេសអូម៉ង់ ដែលមានកូដសម្គាល់ OMR។ អត្រាប្ដូរប្រាក់ ១រីអាល់អូម៉ង់ = ២.៦០ដុល្លារអាមេរិក។
២. លុយឌីណាបារ៉ែន (.د.ب , BD) របស់ប្រទេសបារ៉ែន ដែលមានកូដសម្គាល់ BHD។ អត្រាប្ដូរប្រាក់ ១ឌីណាបារ៉ែន = ២.៦៥ដុល្លារអាមេរិក។
១. លុយឌីណាកូវ៉ែត (د.ك , KD) របស់ប្រទេសកូវ៉ែត ដែលមានកូដសម្គាល់ KWD។ អត្រាប្ដូរប្រាក់ ១ឌីណាកូវ៉ែត = ៣.២៥ដុល្លារអាមេរិក៕