(ភ្នំពេញ)៖ «លុយដុល្លារ» ជាទូទៅគឺសំដៅទៅលើ រូបិយបណ្ណរបស់សហរដ្ឋអាមេរិក ដែលមានការជួញដូរជាអន្តរជាតិច្រើនជាងគេ នៅលើពិភពលោក។ ប៉ុន្តែបើបែងចែកឱ្យច្បាស់ ពាក្យថា «ដុល្លារ (Dollar)» នេះ គឺជាឈ្មោះនៃរូបិយបណ្ណសុរបជាង ២០ឯណោះផ្សេងៗពីគ្នា។
ខាងក្រោមគឺជាប្រទេសនិងដែនដី ដែលមានរូបិយបណ្ណហៅថា «ដុល្លារ» ខណៈក្នុងចំណោមនោះ មានប្រទេសខ្លះ ប្រើលុយដុល្លាររបស់អាមេរិក ជារូបិយបណ្ណផ្លូវការរបស់ខ្លួនតែម្តង៖
១. ប្រទេសដីកោះអង់ទីហ្កានិងបាប៊ុយដា (Antigua and Barbuda) នៅតំបន់សមុទ្រការីបង់ ប្រើរូបិយបណ្ណជា «ដុល្លារការីបង់ខាងកើត (Eastern Caribbean Dollar)» ដែលមាននិម្មិតសញ្ញា EC$ និងកូដសម្គាល់ XCD។
២. ប្រទេសអូស្រ្តាលី និងដែនដីនានារបស់ខ្លួន ប្រើរូបិយបណ្ណជា «ដុល្លារអូស្រ្តាលី» ដែលមាននិម្មិតសញ្ញា $, A$, AU$ និងកូដសម្គាល់ AUD។
៣. ប្រទេសដីកោះបាហាម៉ា (Bahamas) នៅតំបន់សមុទ្រការីបង់ ប្រើរូបិយបណ្ណជា «ដុល្លារបាហាម៉ា» ដែលមាននិម្មិតសញ្ញា $, B$ និងកូដសម្គាល់ BSD។
៤. ប្រទេសដីកោះបាបាដូ (Barbados) នៅតំបន់សមុទ្រការីបង់ ប្រើរូបិយបណ្ណជា «ដុល្លារបាបាដូ» ដែលមាននិម្មិតសញ្ញា $, BBD$ និងកូដសម្គាល់ BBD។
៥. ប្រទេសបេលី (Belize) នៅតំបន់អាមេរិកកណ្តាល ប្រើរូបិយបណ្ណជា «ដុល្លារបេលី» ដែលមាននិម្មិតសញ្ញា $, BZ$ និងកូដសម្គាល់ BZD។
៦. ទីប្រជុំកោះបឺមុយដា (Bermuda) ប្រើរូបិយបណ្ណជា «ដុល្លារបឺមុយដា» ដែលមាននិម្មិតសញ្ញា $, BD$ និងកូដសម្គាល់ BMD។ ទីប្រជុំកោះនេះ ជាតំបន់រដ្ឋបាលរបស់ចក្រភពអង់គ្លេស ស្ថិតក្នុងតំបន់ភាគខាងជើងមហាសមុទ្រអាត្លង់ទិក និងនៅភាគខាងកើត ពីសហរដ្ឋអាមេរិក។
៧. ប្រទេសព្រុយណេ ប្រើរូបិយបណ្ណជា «ដុល្លារព្រុយណេ» ដែលមាននិម្មិតសញ្ញា $, B$ និងកូដសម្គាល់ BND។
៨. ប្រទេសកាណាដា ប្រើរូបិយបណ្ណជា «ដុល្លារកាណាដា» ដែលមាននិម្មិតសញ្ញា $, Can$ និងកូដសម្គាល់ CAD។
៩. ទីប្រជុំកោះខេម៉ាន (Cayman Islands) ប្រើរូបិយបណ្ណជា «ដុល្លារខេម៉ាន» ដែលមាននិម្មិតសញ្ញ $, CI$ និងកូដសម្គាល់ KYD។ ទីប្រជុំកោះនេះ ជាតំបន់ស្វយ័តរបស់ចក្រភពអង់គ្លេស ស្ថិតនៅតំបន់សមុទ្រការីបង់។
១០៖ ប្រទេសដីកោះដូមីនីក (Dominica) នៅតំបន់សមុទ្រការីបង់ ប្រើរូបិយបណ្ណ «ដុល្លារការីបង់ខាងកើត» ដែលមាននិម្មិតសញ្ញា EC$ និងកូដសម្គាល់ XCD។
១១៖ ប្រទេសទីម័រខាងកើត (East Timor/Timor-Leste) ប្រើរូបិយបណ្ណ «ដុល្លារអាមេរិក» ដែលមាននិម្មិតសញ្ញា $, US$ និងកូដសម្គាល់ USD។
១២. ប្រទេសអេក្វាទ័រ ប្រើរូបិយបណ្ណ «ដុល្លារអាមេរិក» ដែលមាននិម្មិតសញ្ញា $, US$ និងកូដសម្គាល់ USD។
១៣. ប្រទេសអែលសាល់វ៉ាឌ័រ ប្រើរូបិយបណ្ណ «ដុល្លារអាមេរិក» ដែលមាននិម្មិតសញ្ញា $, US$ និងកូដសម្គាល់ USD។
១៤. ប្រទេសដីកោះហ្វីជី (Fiji) នៅតំបន់ប៉ាស៊ីហ្វិក ប្រើរូបិយបណ្ណជា «ដុល្លារហ្វីជី» ដែលមាននិម្មិតសញ្ញា $, FJ$ និងកូដសម្គាល់ FJD។
១៥. ប្រទេសដីកោះហ្រ្គើណាដ (Grenada) នៅតំបន់សមុទ្រការីបង់ ប្រើរូបិយបណ្ណ «ដុល្លារការីបង់ខាងកើត» ដែលមាននិម្មិតសញ្ញា EC$ និងកូដសម្គាល់ XCD។
១៦. ប្រទេសហ្គីយ៉ាន (Guyana) នៅតំបន់អាមេរិកខាងត្បូង ប្រើរូបិយបណ្ណជា «ដុល្លារហ្គីយ៉ាន» ដែលមាននិម្មិតសញ្ញា $, G$, GY$ និងកូដសម្គាល់ GYD។
១៧. ទីក្រុងហុងកុងរបស់ប្រទេសចិន ប្រើរូបិយបណ្ណជា «ដុល្លារហុងកុង» ដែលមាននិម្មិតសញ្ញា $, HK$, និងកូដសម្គាល់ HKD។
១៨. ប្រទេសដីកោះហ្សាម៉ាអ៉ីក (Jamaica) នៅតំបន់សមុទ្រការីបង់ ប្រើរូបិយបណ្ណជា «ដុល្លារហ្សាម៉ាអ៉ីក» ដែលមាននិម្មិតសញ្ញា $, J$ និងកូដសម្គាល់ JMD។
១៩. ប្រទេសដីកោះគិរីបាទី (Kiribati) នៅតំបន់ប៉ាស៊ីហ្វិក ប្រើរូបិយបណ្ណជា «ដុល្លារគិរីបាទី» ដែលមាននិម្មិតសញ្ញា $, និងកូដសម្គាល់ KID ក្នុងទម្រង់ជាកាក់ ខណៈទន្ទឹមគ្នាប្រើលុយដុល្លារអូស្រ្តាលី ក្នុងទម្រង់ជាក្រដាសប្រាក់។
២០. ប្រទេសលីបេរីយ៉ា (Liberia) នៅតំបន់អាហ្រ្វិកខាងលិច ប្រើរូបិយបណ្ណជា «ដុល្លារលីបេរីយ៉ា» ដែលមាននិម្មិតសញ្ញា $, L$, LD$ និងកូដសម្គាល់ LRD។
២១. ប្រទេសដីកោះម៉ាសាល់ (Marshall Islands) នៅតំបន់ប៉ាស៊ីហ្វិក ប្រើរូបិយបណ្ណ «ដុល្លារអាមេរិក» ដែលមាននិម្មិតសញ្ញា $, US$ និងកូដសម្គាល់ USD។
២២. ប្រទេសដីកោះមីក្រូណេស៊ី (Micronesia) នៅតំបន់ប៉ាស៊ីហ្វិក ប្រើរូបិយបណ្ណ «ដុល្លារអាមេរិក» ដែលមាននិម្មិតសញ្ញា $, US$ និងកូដសម្គាល់ USD។
២៣. ប្រទេសណាមីប៊ី (Namibia) នៅតំបន់អាហ្រ្វិកខាងត្បូង ប្រើរូបិយបណ្ណជា «ដុល្លារណាមីប៊ី» ដែលមាននិម្មិតសញ្ញា $, N$ និងកូដសម្គាល់ NAD។
២៤. ប្រទេសដីកោះណូរូ (Nauru) នៅតំបន់ប៉ាស៊ីហ្វិក ប្រើរូបិយបណ្ណ «ដុល្លារអូស្រ្តាលី» ដែលមាននិម្មិតសញ្ញា $, A$, AU$ និងកូដសម្គាល់ AUD។
២៥. ប្រទេសនូវែលសេឡង់ និងដែនដីនានារបស់ខ្លួន ប្រើរូបិយបណ្ណជា «ដុល្លារនូវែលសេឡង់» ដែលមាននិម្មិតសញ្ញា $, NZ$ និងកូដសម្គាល់ NZD។
២៦. ប្រទេសដីកោះប៉ាឡៅ (Palau) នៅតំបន់ប៉ាស៊ីហ្វិក ប្រើរូបិយបណ្ណ «ដុល្លារអាមេរិក» ដែលមាននិម្មិតសញ្ញា $, US$ និងកូដសម្គាល់ USD។
២៧. ប្រទេសដីកោះសាំងគីតនិងណេវីស (Saint Kitts and Nevis) នៅតំបន់សមុទ្រការីបង់ ប្រើរូបិយបណ្ណ «ដុល្លារការីបង់ខាងកើត» ដែលមាននិម្មិតសញ្ញា EC$ និងកូដសម្គាល់ XCD។
២៨. ប្រទេសដីកោះសាំងលូស៊ី (Saint Lucia) នៅតំបន់សមុទ្រការីបង់ ប្រើរូបិយបណ្ណ «ដុល្លារការីបង់ខាងកើត» ដែលមាននិម្មិតសញ្ញា EC$ និងកូដសម្គាល់ XCD។
២៩. ប្រទេសដីកោះសាំងវិនសិននិងដឹហ្គ្រើណាឌីន (Saint Vicent and the Grenadines) នៅតំបន់សមុទ្រការីបង់ ប្រើរូបិយបណ្ណ «ដុល្លារការីបង់ខាងកើត» ដែលមាននិម្មិតសញ្ញា EC$ និងកូដសម្គាល់ XCD។
៣០. ប្រទេសសិង្ហបុរី ប្រើរូបិយបណ្ណជា «ដុល្លារសិង្ហបុរី» ដែលមានិម្មិតសញ្ញា $, S$ និងកូដសម្គាល់ SGD។
៣១. ប្រទេសដីកោះសូឡូម៉ុន (Solomon Islands) នៅតំបន់ប៉ាស៊ីហ្វិក ប្រើរូបិយបណ្ណជា «ដុល្លារសូឡូម៉ុន» ដែលមាននិម្មិតសញ្ញា $, SI$ និងកូដសម្គាល់ SBD។
៣២. ប្រទេសសូរីណាម (Suriname) នៅតំបន់អាមេរិកខាងត្បូង ប្រើរូបិយបណ្ណជា «ដុល្លារសូរីណាម» ដែលមាននិម្មិតសញ្ញា $, Sur$ និងកូដសម្គាល់ SRD។
៣៣. កោះតៃវ៉ាន់ ប្រើរូបិយបណ្ណជា «ដុល្លារតៃវ៉ាន់ថ្មី» ដែលមាននិម្មិតសញ្ញា $, NT$ និងកូដសម្គាល់ TWD។
៣៤. ប្រទេសដីកោះទ្រីនីដាដនិងតូបាហ្គោ (Trinidad and Tobago) នៅតំបន់សមុទ្រប៉ាស៊ីហ្វិក ប្រើរូបិយបណ្ណជា «ដុល្លារទ្រីនីដាដនិងតូបាហ្គោ» ដែលមាននិម្មិតសញ្ញា $, TT$ និងកូដសម្គាល់ TTD។
៣៥. ប្រទេសដីកោះទូវ៉ាលូ (Tuvalu) នៅតំបន់ប៉ាស៊ីហ្វិក ប្រើរូបិយបណ្ណ «ដុល្លារទូវ៉ាលូ» ដែលមាននិម្មិតសញ្ញា $, T$, TV$ និងកូដសម្គាល់ TVD ក្នុងទម្រង់ជាកាក់ និងប្រើលុយដុល្លារអូស្រ្តាលី ក្នុងទម្រង់ជាក្រដាសប្រាក់។
៣៦. សហរដ្ឋអាមេរិក ប្រើប្រាស់រូបិយបណ្ណជា «ដុល្លារអាមេរិក» ដែលមាននិម្មិតសញ្ញា $, US$ និងកូដសម្គាល់ USD៕