(ភ្នំពេញ)៖ ប្រទេសនានាលើពិភពលោកសុទ្ធតែមានថ្ងៃបុណ្យសម្រាប់ឈប់សម្រាកពីការងារ។ ភាគច្រើនថ្ងៃឈប់សម្រាកទាំងនោះផ្អែកទៅលើព្រឹត្តិការណ៍សំខាន់ៗ ចំពោះប្រវត្តិសាស្រ្តនៃប្រទេសនីមួយៗផ្ទាល់ ឬទៅលើព្រឹត្តិការណ៍ពិសេសៗជាសកល ឬមួយក៏ពាក់ព័ន្ធជាមួយនឹងសាសនា។
ដូច្នេះហើយបើនិយាយតែពីក្នុងតំបន់អាស៊ានយើងវិញ តើប្រទេសមួយណាទៅដែលមានថ្ងៃបុណ្យឈប់សម្រាកច្រើនជាងគេបង្អស់នៅឆ្នាំ២០២២នេះ?
១. មីយ៉ាន់ម៉ា (៣០ថ្ងៃ)
២. ថៃ (២៩ថ្ងៃ)
៣. ហ្វីលីពីន (២៤ថ្ងៃ)
៤. វៀតណាម (២៣ថ្ងៃ)
៥. កម្ពុជា (២១ថ្ងៃ)
៦. ព្រុយណេ (២១ថ្ងៃ)
៧. ឡាវ (២០ថ្ងៃ)
៨. ឥណ្ឌូណេស៊ី (២០ថ្ងៃ)
៩. សិង្ហបុរី (១៥ថ្ងៃ)
១០. ម៉ាឡេស៊ី (១៣ថ្ងៃ)។
គួរបញ្ជាក់ថា ក្នុងនាមជាប្រទេសបែបសហព័ន្ធ ប្រទេសម៉ាឡេស៊ីក៏នៅមានបុណ្យឈប់សម្រាកជាង៥០ថ្ងៃផ្សេងទៀតផងដែរ ដែលប្រារព្ធឡើងនៅតាមរដ្ឋ។ ថ្ងៃបុណ្យខ្លះមានការឈប់សម្រាកតែនៅរដ្ឋចំនួន១ ឬមួយចំនួនតូចប៉ុណ្ណោះ ខណៈថ្ងៃខ្លះទៀតគឺមានការឈប់សម្រាកនៅក្នុងរដ្ឋជាច្រើន លើកលែងតែ១រដ្ឋ ឬរដ្ឋមួយចំនួនតូចវិញ៕