(ភ្នំពេញ)៖ គោលដៅទេសចរណ៍ទាំង១០ដែលមានអ្នកទេសចរ ទៅទស្សនាច្រើនជាងគេនារយៈពេលចុងក្រោយនេះ។
១០. Tokyo Disney មានភ្ញៀវទេសចរទៅទស្សនា១៤,៨០០,០០០នាក់។ រមណីយដ្ឋាននេះស្ថិតនៅប្រទេសជប៉ុន ដែលត្រូវបានសាងសង់ឡើងនៅឆ្នាំ១៩៨៣។
៩. Forbidden City មានភ្ញៀវទេសចរទៅទស្សនា១៥,៣០០,០០០នាក់។ ឈ្មោះនេះគឺហៅសំដៅដល់ព្រះរាជវាំងដ៏ធំជាងគេនៅលើពិភពលោក ដែលស្ថិតនៅទីក្រុងប៉េកាំង ប្រទេសចិន។ Forbidden City មានអាយុកាលជាង៦០០ឆ្នាំហើយ ដែលធ្លាប់ជារាជវាំងបុរាណតាំងពីរាជវង្សយ័ន រាជវង្សម៉េង និងរាជវង្សឆេង។
៨. Walt Disney World មានភ្ញៀវទេសចរទៅទស្សនា២០,៩០០,០០០នាក់។ វាគឺជារមណីយដ្ឋានមួយនៅក្នុងរដ្ឋផ្លរីដា សហរដ្ឋអាមេរិក។
៧. Grand Central Station មានភ្ញៀវទេសចរទៅទស្សនា២១,៦០០,០០០នាក់។ ស្ថានីយនេះជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏មមាញឹក និងល្បីល្បាញជាងគេនៅលើពិភពលោក ដែលវាស្ថិតនៅ Midtown Manhattan ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ វាត្រូវបានសាងសង់ឡើងចាប់ពីឆ្នាំ១៩០៣-១៩១៣។
៦. Grand Canal មានភ្ញៀវទេសចរទៅទស្សនា២៦,០០០,០០០នាក់។ មហាព្រែកជីនេះស្ថិតនៅទីក្រុងវេនីស ប្រទេសអ៉ីតាលី។
៥. American Falls មានភ្ញៀវទេសចរទៅទស្សនា៣០,០០០,០០០នាក់។ ទឹកធ្លាក់ដ៏ស្រស់ស្អាតនេះជាទឹកធ្លាក់ធំទី២ក្នុងចំណោមទឹកធ្លាក់ទាំង៣ដែលជាខ្សែបណ្ដាញទឹកធ្លាក់ Niagara នៅលើទន្លេ Niagara តាមបណ្តោយព្រំដែនសហរដ្ឋអាមេរិកនិងកាណាដា។
៤. Central Park មានភ្ញៀវទេសចរទៅទស្សនា៣៧,៥០០,០០០នាក់។ Central Park ជាឧទ្យានទីក្រុងមួយធំជាងគេទាំង៥នៅទីក្រុងញូវយ៉ក ដែលមានទំហំ៨៤៣ហិកតា។
៣. Las Vegas Strip មានភ្ញៀវទេសចរទៅទស្សនា៣៩,៦០០,០០០នាក់។ វាគឺជាតំបន់អមមហាវិថីមួយនៅទីក្រុងឡាសវេហ្កាស់ រដ្ឋណេវ៉ាដា សហរដ្ឋអាមេរិក ដែលប្រមូលផ្តុំដោយមណ្ឌលកម្សាន្ត សណ្ឋាគារ និងកាស៊ីណូ។
២. Time Square មានភ្ញៀវទេសចរទៅទស្សនា៥០,០០០,០០០នាក់។ Time Square គឺជាផ្លូវប្រសព្វពាណិជ្ជកម្មនិងទេសចរណ៍ដ៏ល្បីល្បាញមួយនៅតំបន់ Midtown Manhattan នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
១. Grand Bazaar មានភ្ញៀវទេសចរទៅទស្សនា៩១,២០០,០០០នាក់។ Grand Bazaar ជាអគារផ្សារលក់ដូរដ៏ធំមួយនៅលើពិភពលោកស្ថិតក្នុងរដ្ឋធានីអ៉ីស្ដង់ប៊ុល ប្រទេសតួកគី។ វាត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅឆ្នាំ១៧៣០ កាលពីសម័យចក្រភពអូតូម៉ង់។
គួរបញ្ជាក់ថា ចំណែកប្រាសាទអង្គរវត្តរបស់កម្ពុជា ក៏ជាប់ចំណាត់ថ្នាក់ទី៣៩ដែរ ដែលមានអ្នកទេសចរទៅទស្សនាប្រមាណ ២,៦០០,០០០នាក់៕
ប្រភព៖ World Data