(ភ្នំពេញ)៖ ក្នុងប្រវត្តិសាស្រ្តរយៈពេលជិត២៥០ឆ្នាំរបស់ខ្លួន សហរដ្ឋអាមេរិកមានប្រធានាធិបតីសរុបទាំងអស់ចំនួន៤៦នាក់ហើយ។ ក្នុងចំណោមនោះប្រធានាធិបតីបច្ចុប្បន្ន គឺលោក ចូ បៃដិន មានវ័យចំណាស់ជាងគេបង្អស់។ ដូច្នេះចូរក្រឡេកទៅមើលថាតើមេដឹកនាំអាមេរិកពីមុនៗមកមានអាយុប៉ុន្មានខ្លះនៅពេលឡើងកាន់អំណាច។

១. ប្រធានាធិបតីទី៤៦ លោក ចូ បៃដិន (Joe Biden) ស្បថចូលកាន់តំណែងនៅអាយុ «៧៨ឆ្នាំ និង៦១ថ្ងៃ»។

២. ប្រធានាធិបតីទី៤៥ លោក ដូណាល់ ត្រាំ (Donald Trump) ស្បថចូលកាន់តំណែងនៅអាយុ «៧០ឆ្នាំ និង២២០ថ្ងៃ»។

៣. ប្រធានាធិបតីទី៤០ លោក រ៉ូណាល់ រីហ្គែន (Ronald Reagan) ស្បថចូលកាន់តំណែងនៅអាយុ «៦៩ឆ្នាំ និង៣៤៨ថ្ងៃ»។

៤. ប្រធានាធិបតីទី៩ លោក វីលៀម ហេនរី ហារីសុន (William Henry Harrison) ស្បថចូលកាន់តំណែងនៅអាយុ «៦៨ និង២៣ថ្ងៃ»។

៥. ប្រធានាធិបតីទី១៥ លោក ជែម ប៊ូខាណាន់ (James Buchanan) ស្បថចូលកាន់តំណែងនៅអាយុ «៦៥ឆ្នាំ និង៣១៥ថ្ងៃ»។

៦. ប្រធានាធិបតីទី៤១ លោក ចច អេច ដាប់ប៊េយូ ប៊ូស (George H. W. Bush) ស្បថចូលកាន់តំណែងនៅអាយុ «៦៤ឆ្នាំ និង២២២ថ្ងៃ»។

៧. ប្រធានាធិបតីទី១២ លោក ហ្សាការី ថេឡឺ (Zachary Taylor) ស្បថចូលកាន់តំណែងនៅអាយុ «៦៤ឆ្នាំ និង១០០ថ្ងៃ»។

៨. ប្រធានាធិបតីទី៣៤ លោក ដ្វៃ ឌី អ៉ីសិនហោវើ (Dwight D. Eisenhower) ស្បថចូលកាន់តំណែងនៅអាយុ «៦២ឆ្នាំ និង៩៨ថ្ងៃ»។

៩. ប្រធានាធិបតីទី៧ លោក អាន់ឌ្រូ ជែកសុន (Andrew Jackson) ស្បថចូលកាន់តំណែងនៅអាយុ «៦១ឆ្នាំ និង៣៥៤ថ្ងៃ»។

១០. ប្រធានាធិបតីទី២ លោក ចន អាដាំ (John Adams) ស្បថចូលកាន់តំណែងនៅអាយុ «៦១ឆ្នាំ និង១២៥ថ្ងៃ»។

១១. ប្រធានាធិបតីទី៣៨ លោក ចឺរ៉ាល់ អរ ហ្វដ (Gerald R. Ford) ស្បថចូលកាន់តំណេងនៅអាយុ «៦១ឆ្នាំ និង២៦ថ្ងៃ»។

១២. ប្រធានាធិបតីទី៣៣ លោក ហារី អេស ទ្រូម៉ាន់ (Harry S. Truman) ស្បថចូលកាន់តំណែងនៅអាយុ «៦០ឆ្នាំ និង៣៣៩ថ្ងៃ»។

១៣. ប្រធានាធិបតីទី៥ លោក ជែម ម៉ុនរ៉ូ (James Monroe) ស្បថចូលកាន់តំណែងនៅអាយុ «៥៨ឆ្នាំ និង៣១០ថ្ងៃ»។

១៤. ប្រធានាធិបតីទី៤ លោក ជែម ម៉ាឌីសុន (James Madison) ស្បថចូលកាន់តំណែងនៅអាយុ «៥៧ឆ្នាំ និង៣៥៣ថ្ងៃ»។

១៥. ប្រធានាធិបតីទី៣ លោក ថូម៉ាស់ ជេហ្វឺសុន (Thomas Jefferson) ស្បថចូលកាន់តំណែងនៅអាយុ «៥៧ឆ្នាំ និង៣២៥ថ្ងៃ»។

១៦. ប្រធានាធិបតីទី៦ លោក ចន គ្វីនស៉ី អាដាំ (John Quincy Adams) ស្បថចូលកាន់តំណែងនៅអាយុ «៥៧ឆ្នាំ និង២៣៦ថ្ងៃ»។

១៧. ប្រធានាធិបតីទី១ លោក ចច វ៉ាស៉ីនតោន (George Washington) ស្បថចូលកាន់តំណែងនៅអាយុ «៥៧ឆ្នាំ និង៦៨ថ្ងៃ»។

១៨. ប្រធានាធិបតីទី១៧ លោក អាន់ឌ្រូ ចនសុន (Andrew Johnson) ស្បថចូលកាន់តំណែងនៅអាយុ «៥៦ឆ្នាំ និង១០៧ថ្ងៃ»។

១៩. ប្រធានាធិបតីទី២៨ លោក វូឌរ៉ូ វៀលសុន (Woodrow Wilson) ស្បថចូលកាន់តំណែងនៅអាយុ «៥៦ឆ្នាំ និង៦៦ថ្ងៃ»។

២០. ប្រធានាធិបតីទី៣៧ លោក រីឆាដ អឹម ណិចសុន (Richard M. Nixon) ស្បថចូលកាន់តំណែងនៅអាយុ «៥៦ឆ្នាំ និង១១ថ្ងៃ»។

២១. ប្រធានាធិបតទី២៤ លោក ហ្គ្រោវើ ក្លេវីលែន (Grover Cleveland) ស្បថចូលកាន់តំណែងនៅអាយុ «៥៥ឆ្នាំ និង៣៥១ថ្ងៃ»។

២២. ប្រធានាធិបតីទី២៣ លោក បេនចាមីន ហារីសុន (Benjamin Harrison) ស្បថចូលកាន់តំណែងនៅអាយុ «៥៥ឆ្នាំ និង១៩៦ថ្ងៃ»។

២៣. ប្រធានាធិបតីទី២៩ លោក វ៉ារ៉ិន ជី ហាឌីង (Warren G. Harding) ស្បថចូលកាន់តំណែងនៅអាយុ «៥៥ឆ្នាំ និង១២២ថ្ងៃ»។

២៤. ប្រធានាធិបតីទី៣៦ លោក លីដុន ប៊ី ចនសុន (Lyndon B. Johnson) ស្បថចូលកាន់តំណែងនៅអាយុ «៥៥ឆ្នាំ និង៨៧ថ្ងៃ»។

២៥. ប្រធានាធិបតីទី៣១ លោក ហឺបឺត ហ៊ូវើ (Herbert Hoover) ស្បថចូលកាន់តំណែងនៅអាយុ «៥៤ឆ្នាំ និង២០៦ថ្ងៃ»។

២៦. ប្រធានាធិបតីទី៤៣ លោក ចច ដាប់ប៊េយូ ប៊ូស (George W. Bush) ស្បថចូលកាន់តំណែងនៅអាយុ «៥៤ឆ្នាំ និង១៩៨ថ្ងៃ»។

២៧. ប្រធានាធិបតីទី១៩ លោក រូថឺហ្វដ ប៊ី ហាយេស (Rutherford B. Hayes) ស្បថចូលកាន់តំណែងនៅអាយុ «៥៤ឆ្នាំ និង១៥១ថ្ងៃ»។

២៨. ប្រធានាធិបតីទី៨ លោក ម៉ាទីន វ៉ាន ប៊ូរ៉ិន (Martin Van Buren) ស្បថចូលកាន់តំណែងនៅអាយុ «៥៤ឆ្នាំ និង៨៩ថ្ងៃ»។

២៩. ប្រធានាធិបតីទី២៥ លោក វីលៀម ម៉ាក់ឃីនលី (William McKinley) ស្បថចូលកាន់តំណែងនៅអាយុ «៥៤ឆ្នាំ និង៣៤ថ្ងៃ»។

៣០. ប្រធានាធិបតីទី៣៩ លោក ជីមី ខាថឺ (Jimmy Carter) ស្បថចូលកាន់តំណែងនៅអាយុ «៥២ឆ្នាំ និង១១១ថ្ងៃ»។

៣១. ប្រធានាធិបតីទី១៦ លោក អាប្រាហាំ លីនខុន (Abraham Lincoln) ស្បថចូលកាន់តំណែងនៅអាយុ «៥២ឆ្នាំ និង២០ថ្ងៃ»។

៣២. ប្រធានាធិបតីទី២១ លោក ឆេស្ទើ អេ អាតសឺ (Chester A. Arthur) ស្បថចូលកាន់តំណែងនៅអាយុ «៥១ឆ្នាំ និង៣៤៩ថ្ងៃ»។

៣៣. ប្រធានាធិបតីទី២៧ លោក វីលៀម អេច ថាហ្វ (William H. Taft) ស្បថចូលកាន់តំណែងនៅអាយុ «៥១ឆ្នាំ និង១៧០ថ្ងៃ»។

៣៤. ប្រធានាធិបតីទី៣២ លោក ហ្វ្រែងគ្លីន ឌី រូស៊្វែល (Franklin D. Roosevelt) ស្បថចូលកាន់តំណែង នៅអាយុ «៥១ឆ្នាំ និង៣៣ថ្ងៃ»។

៣៥. ប្រធានាធិបតីទី៣០ លោក ខាលវីន ឃូលីច (Calvin Coolidge) ស្បចូលកាន់តំណែងនៅអាយុ «៥១ឆ្នាំ និង២៩ថ្ងៃ»។

៣៦. ប្រធានាធិបតីទី១០ លោក ចន ថាយឡឺ (John Tyler) ស្បថចូលកាន់តំណែងនៅអាយុ «៥១ឆ្នាំ និង៦ថ្ងៃ»។

៣៧. ប្រធានាធិបតីទី១៣ លោក មីលឡាដ ហ្វៀលម័រ (Millard Fillmore) ស្បថចូលកាន់តំណែងនៅអាយុ «៥០ឆ្នាំ និង១៨៣ថ្ងៃ»។

៣៨. ប្រធានាធិបតីទី១១ លោក ជែម ខេ ផូក (James K. Polk) ស្បថចូលកាន់តំណែងនៅអាយុ «៤៩ឆ្នាំ និង១២៣ថ្ងៃ»។

៣៩. ប្រធានាធិបតីទី២០ លោក ជែម អេ ហ្កាហ្វៀល (James A. Garfield) ស្បថចូលកាន់តំណែងនៅអាយុ «៤៩ឆ្នាំ និង១០៥ថ្ងៃ»។

៤០. ប្រធានាធិបតីទី១៤ លោក ហ្វ្រែងគ្លីន ភៀស (Franklin Pierce) ស្បថចូលកាន់តំណែងនៅអាយុ «៤៨ឆ្នាំ និង១០១ថ្ងៃ»។

៤១. ប្រធានាធិបតីទី២២ លោក ហ្គ្រោវើ ក្លេវីលែន (Grover Cleveland) ស្បថចូលកាន់តំណែងនៅអាយុ «៥៥ឆ្នាំ និង៣៥១ថ្ងៃ»។

៤២. ប្រធានាធីបតីទី៤៤ លោក បារ៉ាក់ អូបាម៉ា (Barack Obama) ស្បថចូលកាន់តំណែងនៅអាយុ «៤៧ឆ្នាំ និង១៦៩ថ្ងៃ»។

៤៣. ប្រធានាធីបតីទី១៨ លោក អ៊ូលីស៉ីស អេស ហ្គ្រែន (Ulysses S. Grant) ស្បថចូលកាន់តំណែងនៅអាយុ «៤៦ឆ្នាំ និង៣១១ថ្ងៃ»។

៤៤. ប្រធានាធិបតីទី៤២ លោក ប៊ីល គ្លីនតុន (Bill Clinton) ស្បថចូលកាន់តំណែងនៅអាយុ «៤៦ឆ្នាំ និង១៥៤ថ្ងៃ»។

៤៥. ប្រធានាធិបតីទី៣៥ លោក ចច អេហ្វ ខេនណេឌី (John F. Kennedy) ស្បថចូលកាន់តំណែងនៅអាយុ «៤៣ឆ្នាំ និង២៣៦ថ្ងៃ»។

៤៦. ប្រធានាធិបតីទី២៦ លោក សៀឌ័រ រូស្វ៊ែល (Theodore Roosevelt) ស្បថចូលកាន់តំណែងនៅអាយុ «៤២ឆ្នាំ និង៣២២ថ្ងៃ»។

គួរបញ្ជាក់ថា ហ្គ្រោវើ ក្លេវីលែន បានឡើងជាប្រធានាធិបតីចំនួន២លើក ដាច់ដោយឡែកពីគ្នា មិនមែន២អាណត្តិជាប់គ្នា ជាហេតុនាំឱ្យលោកជាប់ឈ្មោះជាប្រធានាធិបតីទី២២ និងទី២៤។ លោក ចច អេហ្វ ខេនណេឌី គឺជាប្រធានាធិបតីក្មេងជាងគេដែលជាប់ដោយសារការបោះឆ្នោត ខណៈលោក សៀឌ័រ រូស្វ៊ែល បានក្លាយជាប្រធានាធិបតីក្មេងបំផុត ក្រោយឡើងកាន់តំណែងបន្តពីលោក វីលៀម ម៉ាក់ឃីនលី ដែលត្រូវបានគេធ្វើឃាត។ រីឯលោក វីលៀម ហេនរី ហារីសុន ធ្លាប់បានកាន់កាប់កំណត់ត្រាជាប្រធានាធិបតីចាស់ជាងគេរយៈពេល១៤០ឆ្នាំ រហូតទាល់តែដល់ពេលលោក រ៉ូណាល់ រីហ្គែន ក្លាយជាប្រធានាធិបតី៕