(ភ្នំពេញ)៖ ភាគច្រើនបណ្តាប្រទេសដែលស្ថិតនៅក្នុងពិភពអារ៉ាប់ប្រើប្រាស់រូបិយបណ្ណហៅថា រីអាល់/រីយ៉ាល់ (Rial/Riyal) និងឌីណា (Dinar)។
* លុយរីអាល់/រីយ៉ាល់៖
១. ប្រទេសអូម៉ង់ (និម្មិតសញ្ញា ر.ع. និងកូដសម្គាល់ OMR)
២. ប្រទេសយេម៉ែន (និម្មិតសញ្ញា ر.ي, ﷼ និងកូដសម្គាល់ YER)
៣. ប្រទេសកាតា (និម្មិតសញ្ញា QR, ر.ق និងកូដសម្គាល់ QAR)
៤. ប្រទេសអារ៉ាប៊ីសាអូឌីត (និម្មិតសញ្ញា SAR, ر.س និងកូដសម្គាល់ SAR)
៥. ប្រទេសអ៉ីរ៉ង់ (និម្មិតសញ្ញា Rls., IR, និង ﷼ និងកូដសម្គាល់ IRR)
* លុយឌីណា៖
១. ប្រទេសបារ៉ែន (និម្មិតសញ្ញា .د.ب, BD និងកូដសម្គាល់ BHD)
២. ប្រទេសអ៉ីរ៉ាក់ (និម្មិតសញ្ញា د.ع, ID និងកូដសម្គាល់ IQD)
៣. ប្រទេសកូវ៉ែត (និម្មិតសញ្ញា د.ك, KD និងកូដសម្គាល់ KWD)
៤. ប្រទេសហ៊្សកដានី (និម្មិតសញ្ញា د.أ, JD និងកូដសម្គាល់ JOD)
៥. ប្រទេសអាល់ហ្សេរី (និម្មិតសញ្ញា دج, DA និងកូដសម្គាល់ DZD)
៦. ប្រទេសលីប៊ី (និម្មិតសញ្ញា ل.د, LD និងកូដសម្គាល់ LYD)
៧. ប្រទេសទុយនីស៊ី (និម្មិតសញ្ញា د.ت, DT និងកូដសម្គាល់ TND)។
គួរបញ្ជាក់ថា ប្រទេស២ផ្សេងទៀតដែលស្ថិតនៅតំបន់បាល់កង់នៃទ្វីបអឺរ៉ុបក៏មានរូបិយបណ្ណហៅថាឌីណាផងដែរ នោះគឺប្រទេសស៊ែប៊ី (និម្មិតសញ្ញា дин, din និងកូដសម្គាល់ RSD) និងប្រទេសម៉ាសេដ្វានខាងជើង (និម្មិតសញ្ញា ден, den និងកូដសម្គាល់ MKD)៕