(ភ្នំពេញ)៖ «រូពី (Rupee)» គឺជាឈ្មោះរូបិយបណ្ណរបស់ប្រទេសភាគច្រើន នៅឯតំបន់អាស៊ីខាងត្បូង ខណៈប្រទេសមួយចំនួន នៅតំបន់ដទៃទៀត ក៏មានរូបិយបណ្ណឈ្មោះនេះដែរ។
ខាងក្រោម គឺជាប្រទេសទាំង៨ ដែលប្រើរូបិយបណ្ណហៅថា «រូពី»៖
១. ប្រទេសឥណ្ឌា (និម្មិតសញ្ញា ₹ និងកូដសម្គាល់ INR)
២. ប្រទេសនេប៉ាល់ (និម្មិតសញ្ញា रु និងកូដសម្គាល់ NPR)
៣. ប្រទេសប៉ាគីស្ថាន (និម្មិតសញ្ញា Re, Rs និងកូដសម្គាល់ PKR)
៤. ប្រទេសស្រីលង្កា (និម្មិតសញ្ញា Re, Rs, රු,, ௹ និងកូដសម្គាល់ LKR)
៥. ប្រទេសដីកោះម៉ាល់ឌីវ នៅមហាសមុទ្រឥណ្ឌា (និម្មិតសញ្ញា Rf, MRf, MVR, .ރ , /- និងកូដសម្គាល់ MVR)
៦. ប្រទេសប្រជុំកោះម៉ូរីស នៅមហាសមុទ្រឥណ្ឌា (និម្មិតសញ្ញា Re, Rs, रु និងកូដសម្គាល់ MUR)
៧. ប្រទេសប្រជុំកោះសីស្ហែល នៅមហាសមុទ្រឥណ្ឌា (និម្មិតសញ្ញា Re, Rs និងកូដសម្គាល់ SCR)
៨. ប្រទេសឥណ្ឌូណេស៊ី (និម្មិតសញ្ញា Rp និងកូដសម្គាល់ IDR)
គួរបញ្ជាក់ថា លុយរូពីនៅឥណ្ឌូណេស៊ី ហៅថា រូពីយ៉ា (Rupiah) ខណៈនៅម៉ាល់ឌីវ ហៅថា រូហ្វីយ៉ា (Rufiyaa)៕